អ្នក​និយាយ​រឿង​ទឹក​ដី​ម្នាក់​ទៀត​ត្រូវ​ផ្តន្ទា​ទោស​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​សិទ្ធិ​ត្រូវ​ឃុំខ្លួន​កើន​ដល់​១០៩​នាក់​

តុលាការ​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​គ្រួសារ​លោក ហ៊ុន សែន ដែល​ក្រុម​ប្រឆំាំង​ចោទ​ថា ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ទៅ​ប្រទេស​​វៀត​ណាម និង​ថៃ​ផង​នោះ បាន​ផ្តន្ទា​ទោស​បុរស​ម្នាក់​ទៀត ឱ្យ​ជាប់​ពន្ធនា​គារ​ ១ឆ្នាំ​កន្លះ ពាក់​ព័ន្ធនឹងការ​​និយាយ​រឿង​ថៃ​ឈ្លាន​ពាន​កម្ពុជា ដែល​វិធាន​នេះ ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​សិទ្ធិ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កើន​ឡើង​ដល់​ ១០៩​នាក់។

អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​និយាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ​ថា ចុង​ភៅ​​ម្ហូប​​ការ​​មួយ​​រូប​ ​ត្រូវ​​បាន​​ផ្តន្ទា​ទោស​ ​​ពី​​បទ​ ​ញុះ​ញង់​ ​ជុំវិញ​​ការ​​បង្ហោះ​​សារ​​​ពី​​បញ្ហា​​ព្រំដែ​ន ​លើ​​ហ្វេស​ប៊ុក​របស់​ខ្លួន។​ ហើយ​ថា បុរស​នោះ ឈ្មោះ ​គង់​ ​សុភាព​ ​អាយុ​ ​៤​៦​ ​ឆ្នាំ​​ ​​នៅ​​រាជ​ធានី​​ភ្នំពេញ​ ​ដែល​គាត់ត្រូ​វ​​បាន​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ ​ផ្តន្ទា​ទោស​​​​​ដាក់​​ពន្ធ​នា​គា​រ​ ១៨​​ខែ​ ​និង​​ពិន័យ​​ជា​​ប្រាក់​​ចំនួន​ ​២​លាន​​រៀល​។

ប្រភព​នោះ បញ្ជាក់​ថា ការ​ផ្តន្ទា​ទោស​នេះ ធ្វើ​ឡើង​​នៅ​​​ថ្ងៃ​​ទី​​​២​៩​ ​​ខែ​​ឧសភា​ ​​ឆ្នាំ​​២​០​២​៦​ ​ដោយ​តុលា​ការ​ ​ចោទ​​​ពី​​បទ​ ​ញុះ​ញង់​ បង្ក​​ឱ្យ​​មាន​​ភាព​​វឹក​វរ​​ធ្ងន់​ធ្ងរ​​ដល់​​សន្តិ​សុខ​​សង្គម​ ​តាម​​បញ្ញត្តិ​​មាត្រា​ ​៤​៩​៤​ ​និង ​៤​៩​៥​ ​នៃ​​ក្រម​ព្រហ្ម​ទណ្ឌ​។​

​លោក​ ​សុភាព​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ពាក់ព័ន្ធ​នឹង​​ការ​​ចែក​រំលែក​​មតិ​​រិះ​គ​ន់​​​នៅ​​លើ​​គណនី​​ហ្វេស​ប៊ុក​របស់​​លោក​ ​ជុំវិញ​​បញ្ហា​​​ជម្លោះ​​ព្រំដែន​កម្ពុជា​-​ថៃ​ ​។​ ​លោក​​​ត្រូវ​​បាន​​ចាប់​ខ្លួន​ ​​នៅ​​ហាង​​កាហ្វេ​​មួយ​​ក្នុង​​រាជ​ធានី​​ភ្នំពេញ​ ​នៅ​​ថ្ងៃ​​​ទី​​២​៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​​​២​០​២​៦​ ​ដោយ​​នគរ​បាល​​មក​ពី​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ​។​

​ក្រុម​គ្រួសារ​របស់​ លោក សុភាព​ ​ពុំ​ដឹង​ពី​ការ​ចាប់ខ្លួននេះ​ទេ​ ​រហូត​ដល់​​លោក​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​នៅ​​ពន្ធ​​នា​គារ​​នៅ​​ថ្ងៃ​បន្ទាប់​។ លោក​ ​សុភាព​ ​កំពុង​​ជាប់​ឃុំ​​នៅ​​មណ្ឌល​​អប់​រំ​​កែ​ប្រែ​​ទី​​​១​​​ព្រៃ​ស​ ​រាជ​ធានី​​ភ្នំពេញ​​។​ ​បុរស​រូប​នេះ សិ្ថ​ត​​នៅ​ក្នុង​ចំណោម​​មនុស្ស​ ​១០៩​នាក់ ​កំពុង​​ជាប់​ឃុំ​​ដោយ​​ប្រើ​ប្រាស់​​សិទ្ធិ​ ​ដែល​​ចង​ក្រង​​ដោយ​​អង្គ​ការ​​​លី​កា​ដូ។

ជុំវិញរឿងនេះ តំណាងរាស្ត្រពីបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន​គឺ លោក អ៊ុំ សំអាន ធ្លាប់​ប្រាប់​វីអូឌី​ថា លោក ហ៊ុន សែន ធ្លាប់​កាត់​ទឹក​ដី​ខ្មែរ​ទាំង​នៅ​ព្រំដែន​គោក និង​ដែន​សមុទ្រ រួម​ទាំង​កោះ​ត្រល់ ឱ្យ​ទៅ​វៀត​ណាម តាម​​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ ឆ្នាំ​១៩៨២-៨៣ និង​ឆ្នាំ​១៩៨៥ ដើម្បី​សង​គុណ​វៀត​ណាម​ដែល​បាន​លើក​បន្ទប់​លោក ឱ្យ​ឡើង​កាន់​អំណាច​នៅ​កម្ពុជា​អំឡុង​ឆ្នាំ​១៩៧៩។

ចំណែក លោក ហ៊ុន ម៉ាណែត ធ្វើឱ្យបាត់ទឹកដីទៅប្រទេស​ថៃ ជាង​៧០​ទីតាំង ក្នុង​ឆ្នាំ​២០២៥ តែ​មិន​មាន​អ្នក​ច្បាប់​ណា ហ៊ាន​កាត់​ទោស​មេដឹ​ក​នាំ​ទាំង​ពីរ​ជំនាន់​នេះ​ទេ បើ​ទោះ​បី​មាត្រា​៤៤០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែង​ថា អ្នក​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី មាន​ទោស​ក្បត់​ជាតិ ត្រូវ​បាន​ផ្តន្ទា​ទោស​ដល់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ក្តី។

ប៉ុន្តែថា​ ផ្ទុយ​ទៅ​វិញ ពលរដ្ឋដែលនិយាយពីទង្វើបរទេសឈ្លាន​ពាន​ខ្មែរ បែរ​ជា​ត្រូវ​ចោទ​ប្រកាន់ ពីបទ​ញុះ​ញង់ និង​ចាប់​​ដាក់​​គុក ជា​​បន្ត​បន្ទាប់​ច្រើន​ឆ្នាំ​មក​នេះ។

បញ្ហា​នេះ លោកថា ជាហានិភ័យធ្ងន់ធ្ង​រ​សម្រាប់​ជាតិ​សាសន៍​ខ្មែរ និង​បូរណ​ភាព​ទឹក​ដី ចាប់​ពី​ពេល​នេះ​ រហូត​ទៅ​ថ្ងៃ​អនា​គត បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​មេដឹក​នាំ​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ