កងទ័ព​ចក្រ​ភព​អង់​គ្លេស​នឹង​ត្រូវ​កាត់​បន្ថយ​ការ​ហ្វឹក​ហ្វឺន​​និង​​ប្រតិ​​បត្តិ​​ការ ប្រសិន​​បើ​​គ្មាន​​ថវិកា​​បន្ថែម

មេបញ្ជាការ​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស បាន​ព្រមាន​ថា កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ “កាត់​បន្ថយ” ការ​ហ្វឹក​ហ្វឺន និង​ប្រតិ​បត្តិ​ការ​នានា ប្រសិន​បើ​មិន​ទទួល​បាន​ថវិកា​បន្ថែម​លើស​ពី​អ្វី​ដែល​កំពុង​ផ្តល់​ឱ្យ​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។ សេនា​ប្រមុខ​អាកាស​ លោក Richard Knighton បាន​មាន​ប្រសាសន៍​ថា ផែន​ការ​វិនិ​យោគ​លើ​វិស័យ​ការ​ពារ​ជាតិ (DIP) របស់​រដ្ឋាភិ​បាល មិន​បាន​រួម​បញ្ចូល​ថវិកា​គ្រប់​គ្រាន់​ ដើម្បី​គាំទ្រ​ដល់​ “សកម្ម​ភាព​ប្រចាំ​ថ្ងៃ” ក្នុង​រយៈ​ពេល​ខ្លី​នោះ​ទេ។

លោក ចន ហីលីបានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ កាល​ពី​សប្តាហ៍​មុន ដោយ​អះ​អាង​ថា កញ្ចប់​ថវិកា​ដែល​បាន​ស្នើ​ឡើង “នឹង​កាត់​បន្ថយ​ការ​ត្រៀម​លក្ខណៈ​នៃ​កង​កម្លាំង និង​បង្កើន​ហានិ​ភ័យ​ដល់​បុគ្គ​លិក​ក្នុង​ប្រតិ​បត្តិ​ការ”។

​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​នៅ​សភាជា​ន់ទា​ប​ កាល​ពី​ថ្ងៃ​អង្គារ លោក​បាន​និយាយ​ថា ការ​លាលែង​ពី​តំណែង​​របស់​លោក គឺ “ចាំបាច់​ក្នុង​ការ​ធានា​អនាគត​នៃកង​កម្លាំង​ប្រដាប់​អាវុធ​របស់​ចក្រ​ភព​អង់​គ្លេស និង​សម្ព័ន្ធ​ភាព​របស់​យើង”។ លោក​​ក៏​បាន​រិះ​គន់​អធិការ​បតី​ លោក​ស្រី Rachel Reeves ថា “មិន​មាន​ឆន្ទៈ” ក្នុង​ការ​ផ្តល់​មូល​និធិ​ឱ្យ​បាន​គ្រប់​គ្រាន់ ដោយ​ព្រមាន​ថា “សត្រូវ​របស់​យើង​មិន​ធ្វើ​តាម​កាល​វិភាគ​ដែល​កំណត់​ដោយ​​​ក្រសួង​ហិរញ្ញ​វត្ថុ​នោះ​ទេ”។

រដ្ឋាភិបាល​បាន​ប្តេជ្ញា​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ឱ្យ​ដល់ ៣,៥% នៃ​ប្រាក់​ចំណូល​ជាតិ​ត្រឹម​ឆ្នាំ​២០៣៥ ស្រប​​តាម​សម្ព័ន្ធ​មិត្ត​ណាតូ (Nato)។ លោក Healey និយាយ​ថា ចក្រ​ភព​អង់​គ្លេស​ត្រូវ​ចំណាយ ៣% នៃ GDP លើ​វិស័យ​ការ​ពារ​ជាតិ​ត្រឹម​ឆ្នាំ​២០៣០។ នៅក្នុងលិខិតលាលែងពីតំណែង លោកបានព្រមានថា ផែនការ DIP រយៈពេល ១០ឆ្នាំ បានពន្យារការកើនឡើងនៃការចំណាយទៅឆ្នាំក្រោយៗ ខណៈដែលកងទ័ពត្រូវការ “ពន្លឿនការត្រៀមលក្ខណៈដើម្បីប្រយុទ្ធក្នុងរយៈពេលពីរឆ្នាំដំបូង”។

លោក Sir Richard Knighton បានយល់ស្របនឹងក្តីបារម្ភរបស់លោក Healey នៅក្នុង​​ភស្តុ​តាង​ដែល​ផ្តល់​ទៅ​​​កាន់​គណៈ​​កម្មាធិ​ការ​សភា​ជាន់​ខ្ពស់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

លោកបានថ្លែងថា៖ «អ្វីដែលខ្ញុំបារម្ភបំផុតនោះគឺកម្រិតថវិកាសម្រាប់សកម្មភាពប្រចាំថ្ងៃ ព្រោះវាផ្តល់ហិរញ្ញ​ប្បទាន​ដល់សកម្មភាពប្រតិបត្តិការ និងជំរុញការធ្វើសមយុទ្ធ និងការហ្វឹកហ្វឺន។ យើងនឹងត្រូវកាត់បន្ថយសកម្មភាពរបស់យើង ការធ្វើសមយុទ្ធ និងសកម្មភាពប្រតិបត្តិការ ប្រសិនបើកម្រិតថវិកាមិនកើនឡើង»

លោក Healey ត្រូវបានដើរតាមចេញពីក្រសួងការពារជាតិដោយរដ្ឋមន្ត្រីទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ លោក Al Carns ដែលបាននិយាយថា កម្រិតនៃវិនិយោគក្នុង DIP គឺ “មិនគ្រប់គ្រាន់សម្រាប់ភារកិច្ច” ការពារប្រទេស និងមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះសង្គ្រាមដ្រូន (Drone)។

ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីលោក Sir Keir Starmer បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា រដ្ឋាភិបាល​កំពុង​​​បង្កើន​កញ្ចប់ថវិកាការពារជាតិពី ២,៣% នៃ GDP ទៅ ២,៦% រួចហើយ។ លោកបានបន្ថែមថា ផែន​ការ DIP នឹងផ្តល់ឱ្យចក្រ​ភព​អង់គ្លេសនូវ “សមត្ថភាពសម្រាប់អនាគត” ហើយរដ្ឋមន្ត្រីការពារជាតិថ្មី លោក Dan Jarvis កំពុងពិនិត្យមើល​ឡើង​វិញ​អំពី​របៀបដែលប្រាក់ទាំងនោះនឹងត្រូវចំណាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ