គ្រោះ​រញ្ជួយ​ដី​នៅ​វេណេ​ស៊ុយ​អេឡា​សម្លាប់​មនុស្ស​២៣០​នាក់​​និង​​មួយ​ចំនួន​កំពុង​រុក​រក

ក្រុម​អ្នក​ជួយ​សង្គ្រោះ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​​២៦​ខែ​មិថុនា​នេះ នៅ​តែ​កំពុង​ស្វែង​រក​មនុស្ស​តាម​គំនរ​អគារ​បាក់​បែក បន្ទាប់​​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​ចំនួន​ពីរ​លើក បាន​វាយ​ប្រហារ​ប្រទេស​វេណេ​ស៊ុយ​អេឡា​ នៅ​ជិត​រដ្ឋ​ធានី ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៣៥ នាក់ និង​របួស​ជាង ១,៥០០ នាក់។ គ្រោះរញ្ជួយ​ដី​នេះ បាន​វាយ​ប្រហារ​នៅ​ម៉ោង ១៨:០៤ (២២:០៤ GMT) កាល​ពី​ថ្ងៃ​ទី​២៤ខែ​មិថុនា ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ។

លោក Jorge Rodríguez ប្រធានសភាជាតិបានរាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង បន្ទាប់​ពី​ប្រធានា​ធិបតី​ស្តីទី លោកស្រី Delcy Rodríguez បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន។ ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន ១៥០ លាន​ដុល្លារ។ លោក Jorge Rodríguez បាន​និយាយ​ថា អគារ​ចំនួន ២៥០ ខ្នង ត្រូវ​បាន​ខូច​ខាត។

លោក Gustavo Duque អភិបាលក្រុង Chacao បាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ថា៖ «យើង​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​​មនុស្ស​ដែល​នៅរ​ស់​រាន​មាន​ជីវិត​ឱ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក​ស្រី Delcy Rodríguez បានប្រាប់ថា មានការរញ្ជួយដីបន្ទាប់បន្សំ​យ៉ាង​ហោច​ណាស់ ៣០ លើក ត្រូវ​បាន​កត់​ត្រា​ទុក។

កំណត់ត្រារបស់ USGS បង្ហាញថា គ្រោះរញ្ជួយដីលើកទីពីរនេះ គឺជាគ្រោះរញ្ជួយដីដ៏​ខ្លាំង​បំផុត ដែល​បាន​វាយ​ប្រហារ​ប្រទេស​វេណេ​ស៊ុយ​អេ​ឡា ចាប់​តាំ​ង​ពី​ឆ្នាំ​១៩០០ មក។ តំបន់​រង​គ្រោះ​ទាំង​នេះ ក៏​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត កាល​ពី​ឆ្នាំ​១៩៦៧ ដែល​កាល​នោះ​បាន​សម្លាប់​មនុស្ស ២០០ នាក់។

គ្រោះមហន្តរាយនេះ គឺជាការសាកល្បងលើកដំបូងនៃទំនាក់ទំនង​ថ្មី​​របស់​វេណេ​ស៊ុយ​អេឡា ជាមួយ​អាមេ​រិក ចាប់​តាំង​ពី​ប្រធានា​ធិបតី ដូណាល់ ត្រាំ បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក នីកូឡាស ម៉ាឌូរ៉ូ កាល​ពី​ខែ​មករា។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Truth Social ថា៖ «គ្រោះរញ្ជួយដីដ៏ធំទាំងពីរ… បាន​បន្សល់​ទុក​នូវ​ចំនួន​អ្នក​ស្លាប់​យ៉ាង​ច្រើន​គួរ​ឱ្យរន្ធត់» ដោយ​លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេ​រិក «ត្រៀម​ខ្លួន​ជា​ស្រេច មាន​ឆន្ទៈ និង​អាច​ជួយ​បាន!»។

រដ្ឋមន្ត្រី​ការបរទេស លោក Marco Rubio បាននិយាយថា សហរដ្ឋ​អាមេរិក​កំពុង «ដាក់​ពង្រាយ​ក្រុម​ស្វែង​រក​និង​ជួយ​សង្គ្រោះ និង​ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ