ក្រសួង​សុខាភិបាល​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​ជំងឺ​គ្រុន​ឈាម​នៅ​រដូវ​វស្សា​នេះ

ក្រសួង​សុខាភិ​បាល អំពាវ​នាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ការ​កើន​ឡើង​ជំងឺ​គ្រុន​ឈាម​នៅ​រដូវ​វស្សា​នេះ ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​សហគមន៍​ត្រូវ​បង្កើន​ការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់ ដោយ​សំអាង​ថា ផ្នែក​មួយ​នៃ​ក្តី​បារម្ភ​នេះ​ដោយ​សារ​តែ​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​នៃ​បាតុភូត​កើន​កម្ដៅ (El Niño)។

ក្រសួង​បាននិ​យាយ​នៅ​ក្នុង​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី​៨​ខែកក្កដា​នេះថា​ ក្នុង​អំឡុង​ពេល​រដូវ​វស្សា ជាទូទៅ​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​វត្ថុ​ដក់​ទឹក ដែល​ជា​កន្លែង​បង្ក​បង្កើត​កូន​ចៅ​មូស​ខ្លា។

សម្រាប់​ក្រសួង​សុខាភិ​បាល ស្រប​ពេល​ប្រទេស​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​នៃ​បាតុភូត​កើន​កម្ដៅ​នេះ អាច​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​ចំនួន​មូសខ្លា និងជំងឺ​គ្រុនឈាម ។

មូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ ទុក​ចោល​ពាស​វាល​ពាស​កាល ត្រ​ឡោក​​ដូង កែវ ធុង​ដាក់​ទឹក ទឹក​ថូផ្កា ជាដើម ដែល​ត្រូវ​រួម​គ្នាលុ​ប​បំបាត់​ប្រភព​ដក់​ទឹក​ទាំង​នោះ ដើម្បី​បំបាត់​ជម្រក​មូស​ខ្លា ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម។

លើសពីនេះ មន្ទីរសុខាភិបាល រដ្ឋបាលរាជធានី-ខេត្ត​ទាំង២៥ ត្រូវសហការជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ ដើម្បី​ចុះ​ត្រួត​ពិនិត្យ​​នៅ​តាម​ការ​ដ្ឋាន​សំណង់ ជំរុញ​ការ​អនុវត្ត​ការ​ងារ​កាត់​បន្ថយ និង​ទប់​ស្កាត់​ការ​កកើត​មូស​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ចូល​រួម​កាត់​បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ