លោក ហ៊ុន សែន ទៅ​​ចូល​រួម​ពិធី​បុណ្យ​​សព​ម្តាយ​លោក កឹម សុខា

រូបថត៖ ហ្វេស​ប៊ុក​ ព្រឹទ្ធសភា​កម្ពុជា

ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា​នេះ បាន​ទៅ​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​សព​ម្តាយ​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ ក្រោយ​ពី​មេបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​លើក​លែង​ទោស តែ​នៅ​បន្ត​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ។

នេះបើ​តាម​រូបភាព​ច្រើន​សន្លឹក​ដែល លោក ហ៊ុន សែន បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក នៅ​ល្ងាច​ថ្ងៃ​​សុក្រ​នេះ។

ម្តាយ​លោក កឹម សុខា គឺ​លោក​យាយ សៅ ង៉ែត បានទ​ទួល​មរណ​ភាព នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០២៦​នេះ ក្នុង​ជន្មាយុ ១០១ ឆ្នាំ។

សពពេល​នេះ​កម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅរាជធានី​ភ្នំពេញ ហើយ​គ្រោង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​ នៅ​ខេ​ត្ត​តាកែវ នា​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ។

លោក កឹម សុខា អាយុ​​ ៧២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០១៧ តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ​ការ​​ចោទ​ថា គប់​គិត​ជា​មួយ​​អាមរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិ​បាល ខណៈ​គណបក្ស​ប្រឆាំង​នេះ​បាន​ហក់​ឡើង​ប្រជា​ប្រិយ​ភាព ជិត​ទាន់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ។

ការណ៍​នេះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា ការ​ចោទ​លោក កឹម សុខា ជា​ចេតនា​​នយោ​បាយ ដើម្បី​បំបាត់​សំឡេង​ប្រឆាំង ក្នុង​បុព្វ​ហេតុ​ក្រាញ​អំណាច ក្រោយ​បក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ប្រជា​ប្រិយ​ភាព​ខ្លាំង។

យ៉ាង​ណា ភ្លាមៗ​ក្រោយតុលាការប្រ​កាស​សា​លក្រម​ផ្តន្ទា​ទោស លោក កឹម សុខា ឱ្យ​មាន​ទោស ២៧​ឆ្នាំ​សហរដ្ឋ​អាមេ​រិក​​តាម​​​រយៈ​ស្ថាន​ទូត​ប្រចាំ​កម្ពុជា បាន​ច្រាន​ចោល​​ទៅ​នឹ​ង​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ ដោយ​ចាត់​ទុក​សាលក្រម​ផ្តន្ទា​ទោស​នេះ​ថា ជា​​ការ​រំខាន​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ផ្តន្ទា​ទោស លោក កឹម សុខា មេដឹក​នាំន​យោបាយ​កម្ពុជា ដែល​ទទួល​បាន​នូវ​ការ​គោរព។

អាមេរិក គូសបញ្ជាក់​ពេល​នោះថា​ ដំណើរ​ការ​ច្រើ​នឆ្នាំ ដើម្បី​បំបិទ​សំឡេង លោក កឹម សុខា ដោយ​ផ្អែក​លើ​បទ​សម​គំនិត ប្រឌិត គឺ​ជា​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ