ការវាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​បង្ខំ​ឱ្យ​រុស្ស៊ី​ផ្អាក​ដឹក​ជញ្ជូន​តាម​​កប៉ាល់​នៅ​សមុទ្រ​អាហ្សូវ

រុស្ស៊ី​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្អាក​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​នៅ​ក្នុង​សមុទ្រ​អាហ្សូវ (Sea of Azov) បន្ទា​ប់​ពី​នាវា​ចំនួន ៩០ គ្រឿង ត្រូវ​បាន​កំណត់​គោល​ដៅ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង។

លោក Robert Brovdi ប្រធាន​កង​កម្លាំង​ដ្រូន​របស់​អ៊ុយ​ក្រែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ខែ​កក្កដា​ថា អង្គ​ភាព​របស់​លោក​បាន​វាយ​ប្រហារ​ចំកប៉ាល់​ដឹក​ប្រេង​ចំនួន ១០ គ្រឿង និង​កប៉ាល់​ចម្លង​ចំនួន ៤ គ្រឿងកាល​ពី​យប់​មិញ ព្រម​ទាំង​រោង​ចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង Syzran និង​ស្ថានីយ​អគ្គិសនី​រង​នៅ​ក្នុង​តំបន់​គ្រីមេ (Crimea)។

លោកបានបន្តថា ក្រុមនាវាស្រមោល (shadow fleet) របស់​ទីក្រុង​មូស្គូ មិន​អាច​ប្រើ​ប្រាស់​ច្រក​សមុទ្រ​ឃឺច​ (Kerch strait) ដែល​តភ្ជាប់​សមុទ្រ​អាហ្សូវ ជាមួយ​សមុទ្រ​ខ្មៅ (Black Sea) បាន​ទៀត​ឡើយ។

សមុទ្រ​អាហ្សូវ គឺជាផ្លូវទឹកដ៏សំខាន់ និងមានសារៈសំខាន់ខ្លាំងណាស់ទាំងផ្នែកសេដ្ឋកិច្ច និង​យោធា​សម្រាប់​ទីក្រុង​មូស្គូ ដែល​ប្រើ​ប្រាស់​វា​ដើម្បី​ដឹក​ជញ្ជូន​ប្រេង គ្រាប់​ធញ្ញ​ជាតិ និង​ដែក​ថែប។ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters បាន​រាយ​ការណ៍​ថា រុស្ស៊ី​បាន​ផ្អាក​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​តាម​រយៈ​ព្រែក​ជីក​ដុន-អាហ្សូវ (Don-Azov canal) កាល​ពី​ថ្ងៃ​ទី​១០ខែ​កក្កដា ដែល​ធ្វើ​ឱ្យ​ផ្លូវ​នាំ​ចេញ​នេះ​ត្រូវ​បាន​បិទ​ទាំង​ស្រុង។

លោក Andriy Zagorodnyuk អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានមានប្រសាសន៍​ថា វិមាន​ក្រឹម​ឡាំង​បាន​បាត់​បង់​ការ​គ្រប់​គ្រង​លើ​ច្រក​របៀង​សមុទ្រ​ដ៏​សំខាន់​មួយ​នេះ ដែល​ជះ​ឥទ្ធិ​ពល​ដល់​នាវា​យោធា និង​កប៉ាល់​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញ​ជាតិ​ដែល​លួច​ពី​អ៊ុយ​ក្រែន។ លោក​បាន​បន្ថែម​ថា កងនា​វា​ចរ​តូច​មួយ​របស់​រុស្ស៊ី​នៅ​ក្នុង​សមុទ្រ​កាស​ព្យែន (Caspian Sea) ​ក៏ត្រូ​វ​បាន​ជាប់​គាំង​ដូច​គ្នា​ដែរ។

ការបំផ្លាញប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារប្រឆាំងយន្តហោះ បានអនុញ្ញាតឱ្យអ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​រយៈ​ចម្ងាយ​​ឆ្ងាយ​យ៉ាង​ខ្លាំង​ក្លា រួម​ទាំង​ការ​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន នៅ​ក្នុង​ទីក្រុង Omsk នៃ​តំបន់​ស៊ី​បេរី ដែល​មាន​​ចម្ងាយ ២,៧០០ គីឡូ​ម៉ែត្រ​ពី​ទឹក​ដី​អ៊ុយ​ក្រែន។

នៅទីក្រុង Syzran ប្រជាពលរដ្ឋបានរាយការណ៍ពីសំឡេង​ផ្ទុះយ៉ា​ងខ្លាំ​ង​នៅ​ម៉ោង ៥ ព្រឹក ថ្ងៃទី​១២ខែ​កក្កដា ផ្ដើម​ចេញ​​​ពី​អគ្គិភ័យ​ដ៏​ធំ​នៅរោ​ង​ចក្រ​ចម្រាញ់​ប្រេង​ដែល​ផ្គត់​ផ្គង់​ដល់​យោធា​រុស្ស៊ី។ ទន្ទឹមនឹងនេះ ទីក្រុងគៀវ ក៏បានបើកការវាយប្រហាររយៈចម្ងាយមធ្យមលើផ្លូវផ្គត់ផ្គង់ចូល​ទៅក្នុងតំបន់គ្រីមេ ដោយ​មន្ត្រីរុស្ស៊ីបាននិយាយថា កប៉ាល់ដឹកប្រេង​មួយគ្រឿងបានឆាបឆេះកាលពីយប់មិញ ហើយនៅថ្ងៃអាទិត្យ មានការលេចធ្លាយប្រេងដ៏ធំចំនួនពីរនៅឆ្នេរសមុទ្រ Taganrog។

លោកស្រី Yevgeniya Gaber មកពីមជ្ឈមណ្ឌល Atlantic Council បានលើកឡើងថា ការ​វាយ​ប្រហារ​ទាំង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃយុ​ទ្ធ​សាស្ត្រ​ ដើម្បី​ធ្វើ​ឱ្យ​​រុស្ស៊ី​បាត់​បង់​សមត្ថ​ភាព ដោយ​កាត់​ផ្តាច់​ប្រព័ន្ធ​ភស្តុភារ​ និង​ការ​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ។

វីដេអូបានបង្ហាញថារបាំងការពារលើកប៉ាល់រុស្ស៊ី មិន​អាច​រារាំង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ នៅ​ពេល​យប់​បាន​ឡើយ។ ការ​វាយ​ប្រហារ​ដដែលៗ​នេះ បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​ក្នុង​តំបន់​គ្រីមេ​ប្រ​កាស​អាសន្ន ដោយ​សារ​ការ​ដាច់​ចរន្ត​អគ្គិសនី ការ​ខ្វះខា​ត​ប្រេង​សាំង និង​ការ​ដួល​រលំ​នៃ​វិស័យ​ទេស​ចរណ៍។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានពិពណ៌នាការវាយប្រហារលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​​ថា​ជា «ទណ្ឌក​ម្ម​រយៈ​ចម្ងាយ​ឆ្ងាយ» ខណៈ​លោក វ្ល៉ាឌីមៀ ពូទីន នៅ​តែ​ជម្នះ​ថា​ គោល​ដៅ​យោធា​ដើម​របស់​លោក គឺ​មិន​ផ្លាស់​ប្តូរ​ឡើយ។

កាលពីយប់មិញ មនុស្ស ៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់​រុស្ស៊ី​លើ​តំបន់ Dnipropតភ្ជាប់ រួម​ទាំង​ពីរ​នាក់​នៅ​ក្នុង​ទីក្រុង Kryvyi Rih ហើយ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ដាច់​ដោយ​ឡែក​មួយ​លើ​ទីក្រុង Kherson ក៏​បាន​សម្លាប់​មនុស្ស​ម្នាក់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ