ក្រុម​ហ៊ូធី​ខ្ទប់​ផ្លូវ​ទឹក​អារ៉ាប៊ី​សាអូឌីត​ដើម្បី​ឆ្លើយ​តប​សង្គ្រាម​​អាមេរិក​​នៅ​​អ៊ីរ៉ង់

ក្រុម​ចលនា​ហ៊ូធី (Houthi) នៅ​យេម៉ែន ដែល​មាន​ទំនោរ​ទៅ​រក​អ៊ីរ៉ង់ បាន​ប្រកាស​កាល​ពី​ថ្ងៃទី​២០ខែ​កក្កដា​​ថា ពួក​គេ​​នឹង​​ដាក់​រាំង​ខ្ទប់​ផ្លូវ​ទឹក​លើ​អារ៉ាប៊ី​សាអូឌីត ដែល​នេះ​ជា​ការ​បើក​មុខ​ព្រួញ​ជម្លោះ​ថ្មី​ប្រឆាំង​នឹង​សហរដ្ឋ​អាមេ​រិក និង​​បង្កើន​ការ​គំរាម​កំហែង​ដល់​ការ​ផ្គត់​ផ្គង់​ថាមពល និង​ពាណិជ្ជ​កម្ម​សកល។

ការកើនឡើងកម្តៅនេះ កើតឡើងបន្ទាប់ពីកំឡុងពេលនៃការបាត់បង់ជីវិតដ៏​អាក្រក់​បំផុត​មួយ សម្រាប់​កង​ទ័ព​អាមេ​រិក។ ក្រសួង​ការ​ពារ​ជាតិ​អាមេរិក (Pentagon) បាន​ផ្តល់​​អត្ត​សញ្ញាណ ទាហាន​អាមេរិក​ពីរ​រូប​ ដែល​បាន​ស្លាប់​ពេល​​អ៊ីរ៉ង់​វាយ​ប្រហារ​លើ​មូល​ដ្ឋាន​ទ័ព​​អាមេរិក ក្នុង​ប្រទេស​ហ្ស៊ក​ដានី ខណៈ​រក​​ឃើញ​សាក​សព​​ទាហាន​ទីបី​​ដែល​បាត់​ខ្លួន និង​ទាហាន​ទីបួន​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ពី​ដ្រូន​អ៊ីរ៉ង់។

បន្ទាប់ពីការប្រកាសរបស់ពួកហ៊ូធី សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានថ្លែងថា នឹងឆ្លើយ​តប​វិញដោយ​​ប្រើប្រាស់​កម្លាំងបាយ ហើយបានចាប់ផ្តើមអនុវត្តវិធានការការពារនាវា​របស់ខ្លួន​ដែល​ឆ្លង​កាត់​​ច្រកសមុទ្រ Bab el-Mandeb ដែល​ជាផ្លូវនាំចេញប្រេងដ៏សំខាន់ បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz។

ទោះជាយ៉ាងណា មានសញ្ញាថាទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ចង់បន្តកិច្ចការទូតឡើងវិញ ដើម្បីបញ្ឈប់រលកនៃការវាយប្រហារ។ ក្រសួងការបរទេសអ៊ីរ៉ង់ និងប្រភពមន្ត្រីជាន់ខ្ពស់ បានឱ្យដឹងថា អ្នកសម្របសម្រួល​បានប្តូរសំណើសម្រាប់បទឈប់បាញ់រយៈពេល ១០ ថ្ងៃ ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងបណ្តោះអាសន្ន និងរៀបចំផ្លូវទៅកាន់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។

ស្របពេលជាមួយគ្នានេះ តម្លៃប្រេងបានកើនឡើងបន្តិចមុននឹងធ្លាក់ចុះមកវិញ ហើយ​ថ្លៃដើ​ម​ធានា​រ៉ាប់​រង​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​សមុទ្រ​ក្រហម​បាន​កើន​ឡើង។

អ្នកវិភាគ​ ព្រមានថា ការបិទច្រកសមុទ្រទាំងស្រុងនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងសកល​ប្រមាណ ៧% បន្ថែម​លើ​ការ​កាត់​បន្ថយ ១០% រួចទៅហើយពីសង្គ្រាមនៅឆូងសមុទ្រ។

ទោះបីជាមានការចរចាក៏ដោយ សកម្មភាពយោធានៅតែបន្ត។ បញ្ជាការដ្ឋានកណ្តាលអាមេរិក បានចាប់ផ្តើម​រលកនៃការវាយប្រហារថ្មីលើទីក្រុងនានាក្នុងប្រទេសអ៊ីរ៉ង់ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានការ​ពារ​ការ​វាយប្រហារនេះ​ថាជាការសងសឹកចំពោះការបាត់បង់ជីវិតរបស់ទាហានអាមេរិក។ ចំណែកឯកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ក៏​បាន​​វាយ​ប្រហារ​លើគោលដៅយោ​ធាអាមេរិកក្នុងតំបន់ រួមទាំងនៅហ្ស៊កដានី គូវែត និងស៊ីរីផងដែរ។

នៅតំបន់ផ្សេងទៀតនៃជម្លោះ ប្រធានាធិបតីលីបង់ លោក Joseph Aoun ត្រូវជួបលោក ត្រាំ នៅសេតវិមាន ដើម្បីបង្ហាញផែនការលុបបំបាត់អាវុធរបស់ក្រុមហេសប៊ូឡា (Hezbollah)។ រីឯក្រុមហាម៉ាស (Hamas) បានតែងតាំងអ្នកចរចា​ជាន់​ខ្ពស់ Khalil Al-Hayya ជាមេដឹកនាំទូទៅ ដែលអាចជាសញ្ញានៃជំហររឹងរូសជាងមុនចំពោះការអំពាវ​នាវ​ឱ្យ​លុប​បំបាត់​អាវុធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ