កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានព្រះមហាក្សត្រ តែងតាំងជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មានឋានៈស្នើរដ្ឋមន្ត្រី។
នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដែលឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះរាជក្រឹត្យ បញ្ជាក់ថា៖ «លោកជំទាវ កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី»។
កាលពីថ្ងៃសុក្រ លោក ហ៊ុន ម៉ាណែត បានទម្លាយរូបថត១សន្លឹក និងសារខ្លីថា លោក និងកញ្ញា កឹម មនោវិទ្យា ជាអ្នកនយោបាយជំនាន់ថ្មី អាចសហការគ្នាលើកិច្ចការដែលផ្តល់ផលប្រយោជន៍ដល់ជាតិ ជាពិសេសលើឆាកអន្តរជាតិ។
យ៉ាងណា ក្រោយមានការទម្លាយរឿងនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិរិះគន់ ចំណែក កញ្ញា កឹម មនោវិទ្យា មិនទាន់ឃើញបញ្ចេញប្រតិកម្ម ជុំវិញការរិះគន់នេះនៅឡើយទេ គិតត្រឹមថ្ងៃទី១៧ខែសីហានេះ៕









