ជំនួបពិភាក្សា​អំពី​ច្រក​សមុទ្រ​ហ័រ​មូស​ត្រូវ​លើក​ពេល​ ខណៈ​​​ជម្លោះ​​​​​​នៅ​​​យេម៉េន​​​ឡើង​​កំដៅ

បណ្តា​រដ្ឋ​នៃតំ​បន់​ឈូង​សមុទ្រ​បាន​លើក​ពេល​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​ជាមួយ​មេដឹក​នាំ​​អ៊ីរ៉ង់ ស្តីពី​អនាគត​នៃ​ច្រក​សមុទ្រ​​ហ័រមូស (Hormuz) ដោយ​សារ​ខ្វះ​កុង​សង់​ស៊ីស​រវាង​បណ្តា​ប្រជា​ជាតិ​អារ៉ាប់ និង​ការ​កើន​ឡើង​កំហឹង​របស់​ប្រទេស​​អារ៉ាប៊ី​សាអ៊ូឌីត លើ​រាជធានី​តេហេរ៉ង់ ចំពោះ​ការ​ជួយ​ក្រុម​ប្រដាប់​អាវុធ​ហ៊ូធី នៅ​ប្រទេស​យេម៉េន។

ស្ថានភា​ព​ទាល់​ច្រក​នេះ បាន​កើត​ឡើង​នៅ​ពេល​ក្រុម​បះ​បោរ​ហ៊ូធី​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​ជាថ្មី​លើមូ​ល​ដ្ឋាន​ទ័ព​អាកាស​ព្រះ​ចៅ​ខាលីដ (King Khalid) របស់​អារ៉ាប៊ី​សាអ៊ូឌីត។ កាល​ពី​សប្តាហ៍​មុន​ ក្រុម​ប្រដា​ប់អាវុធ​គាំទ្រ​ដោយ​​អ៊ីរ៉ង់​នៅ​ប្រទេស​អ៊ីរ៉ាក់ ក៏​បាន​បង្ខំ​ឱ្យ​អារ៉ាប៊ី​​សាអ៊ូឌីត​ បិទ​បំពង់​ប្រេង​ដ៏​សំខាន់​ទិស​ខាង​កើត-ខាង​លិចផ​ង​ដែរ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បិទ​ច្រក​សមុទ្រ​ហ័រ​មូស។

ការបិទ​បំពង់​ប្រេង ការលើកពេលកិច្ចប្រជុំ និងការវាយដណ្តើមយកច្រកសមុទ្របាប់អាល់ម៉ាន់ដាប់ (Bab al-Mandab) ព្រមទាំងកោះហាណិសធំ និងកោះហាណិសតូច (Greater and Lesser Hanish) ដោយ​ក្រុម​ហ៊ូធី បាន​ជំរុញ​ឱ្យត​ម្លៃប្រេ​ង​កើន​ឡើង​លើស ១០៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ កាល​ពីថ្ងៃ​ចន្ទ។

នៅថ្ងៃ​ដដែល ព្រះអ​ង្គ​ម្ចាស់ មូហាម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បាន​ពិភាក្សា​បន្ទាន់​ជាមួយ​មេទ័ព​​​ជើង​​ទឹក ប្រែដ ឃូភើ (Adm Brad Cooper) ប្រមុខ​បញ្ជា​ការ​ដ្ឋាន​កណ្តាល​អាមេ​រិក​ ដើម្បី​ស្វែង​រក​ជំនួយ​យោធា​ប្រយុ​ទ្ធ​ប្រ​ឆាំង​នឹង​ក្រុម​ហ៊ូធី ប៉ុន្តែ​អាមេរិក​បាន​ផ្តល់​តែ​ការ​គាំទ្រ​ផ្នែក​ភស្តុ​ភារ​ និង​ការ​សម្ងាត់​ប៉ុណ្ណោះ។

កិច្ចប្រជុំរវាងក្រុមប្រឹក្សាប្រជាជាតិសហប្រតិបត្តិការឈូងសមុទ្រ (GCC) និង​អ៊ីរ៉ង់ ត្រូវ​បាន​លើក​ពេល​នៅ​នាទី​ចុង​ក្រោយ ដោយ​ពន្យារ​ពេល​កិច្ច​ព្រម​ព្រៀង​លើ​ផ្លូវ​បណ្តោះ​អាសន្ន​សម្រាប់​នាវា​ពាណិជ្ជ​កម្ម។ រដ្ឋ​មន្ត្រី​ការ​បរទេស​អូម៉ង់ លោក សាយីដ បាដ្រ៍ អាល់ប៊ូសៃឌី (Sayyid Badr Albusaidi) បាន​ថ្លែង​ថា ការ​ពន្យារ​ពេលនេះ​គឺ​ដើម្បី​​ផល​ប្រយោជន៍​នៃកុ​ង​សង់​​ស៊ីស។ កិច្ច​ប្រជុំ​នេះ នឹង​មិន​បើក​ច្រក​សមុទ្រ​ភ្លាមៗ​ទេ​ ដោយ​សារ​អ៊ីរ៉ង់​បាន​ទាម​ទារ​ឱ្យ​អាមេរិក​លើក​លែង​​​ការ​ឡោម​ព័ទ្ធ​កំពង់​ផែ​ប្រេង ប្រគល់​ទ្រព្យ​សម្បត្តិ​កក​ស្ទះ និង​បាញ់​បោះនៅ​​ប្រទេស​លីបង់ ប៉ុន្តែ​វានឹងធ្វើឱ្យការគ្រប់​​គ្រង​​របស់អ៊ីរ៉ង់លើច្រកសមុទ្រមានលក្ខណៈផ្លូវការ។

បរិយាកាសជុំវិញកិច្ចប្រជុំបានប្រែជាអាក្រក់ ដោយសារការវាយលុករបស់ក្រុមហ៊ូធី និងការវាយប្រហារលើស្ថានីយបំពង់ប្រេងអារ៉ាប៊ីសាអ៊ូឌីត (ដែលរូបភាពផ្កាយ​រណបពីក្រុមហ៊ុនបច្ចេកវិទ្យាវ៉ានថ័រ Show ថាត្រូវបានបំផ្លាញស្ទើរទាំងស្រុង) ទោះបីអ៊ីរ៉ង់បដិសេធការពាក់ព័ន្ធក៏ដោយ។

បច្ចុប្បន្ន អារ៉ាប៊ីសាអ៊ូឌីតកំពុងទម្លាក់គ្រាប់បែកតាមអាកាស ​ដើម្បីដណ្តើមប្រៀបឡើងវិញនៅច្រកបាប់អាល់ម៉ាន់​ដាប់។ ឯក្រុមហ៊ូធីបញ្ជាក់ថា ខ្លួនបិទតែនាវាដែលមានទំនាក់ទំនង​នឹងអារ៉ាប៊ីសាអ៊ូឌីតប៉ុណ្ណោះ​ ក្នុងគោល​បំណង​ដេញ​អារ៉ាប៊ី​សា​អ៊ូឌីត​ចេញ និង​គ្រប់​គ្រងទឹកដីទាំងស្រុង​។

រដ្ឋាភិបាលយេម៉េន​ បាន​ឱ្យដឹ​ង​ថា ការ​វាយ​លុក​ថ្មីៗ​នេះ បាន​សម្លាប់​ជន​​ស៊ីវិល ១៥០ នាក់ រង​របួស ២០០ នាក់ និង​ជម្លៀស​​ខ្លួន​ប្រហែល ៨៥ ០០០ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ