លោក ត្រាំ បាន​គំរាម​​បំផ្លាញ​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុង​​ការ​ថ្លែង​​ការណ៍​​នៅ​កិច្ច​​ប្រ​ជុំ​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​

ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រាប់​មហា​សន្និ​បាត​អង្គកា​រ​សហ​ប្រជា​ជាតិ (UNGA) ថា លោក​កំពុង​ប្រឈម​មុខ​នឹង “ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ” ថា​តើ​ត្រូវ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​ម្តង​ទៀត ឬ​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព។

សមាជិកម្នាក់នៃប្រតិភូអ៊ី​រ៉ង់ បាន​អង្គុយ​ស្តាប់​ក្នុង​អំឡុង​ពេល​សុន្ទរកថា​របស់​លោក​ នៅ​ក្រុង​ញូ​យ៉ក ដែល​ក្នុង​នោះ​លោក ត្រាំ ​បាន​ព្រមាន​ថា លោក​អាច “បំផ្លាញ” សាធារណរដ្ឋ​ឥស្លាម​នេះ ប្រសិន​បើ​ជម្លោះ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​​បាន។ លោក ត្រាំ ក៏បា​ន​បដិសេធ “រដ្ឋាភិបាល​ពិភព​លោក” (Global government) សន្យា​សម្រុះ​សម្រួល​សន្តិ​ភាព​រវា​ង​រុស្ស៊ី និង​អ៊ុយ​ក្រែន ផង​ដែរ​​ ហើយ​ធានា​ថា អាមេរិក​​នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​បច្ចេក​វិទ្យា AI។

លោកបានចាប់ផ្តើមសុន្ទរកថា ដោយការអួតសរសើរពីសមិទ្ធផលលើផ្នែក​សេដ្ឋ​កិច្ច ការ​បង្ក្រាប​​អន្តោ​ប្រវេសន៍ និង​ការ​បង្ក្រាប​បទ​ល្មើស មុន​ពេល​ចំណាយ​ពេល​ភាគ​ច្រើន​ដើម្បី​ការ​ពារ​សកម្ម​ភាព​យោធា​ប្រឆាំង​នឹង​អ៊ី​រ៉ង់ ដែល​លោក​អះ​អាង​ថា បាន​រារាំង​ក្រុង​តេអេរ៉ង់​មិន​ឱ្យទ​ទួល​បាន​អាវុធ​នុយ​ក្លេ​អ៊ែរ។ លោក​បាន​បញ្ជាក់​ថា៖ «តើកិ​ច្ច​ព្រម​ព្រៀង​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​មួយ​អ៊ី​រ៉ង់ ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​កសាង​ឡើង​វិញ… ​ឬ​មួយ​ក៏​ខ្ញុំ​ត្រូវ​បំផ្លាញ​សាធារណ​រដ្ឋ​ឥស្លាម ហើយ​ធ្វើវា​ឱ្យ​បាន​ឆាប់​រហ័ស?»។ លោក​​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​អាច​នឹង​សម្រេច​បាន​បន្ទាប់​ពី​ការ​បោះឆ្នោ​ត​នា​ខែ​វិច្ឆិកា។

ក្រោយមក លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីអាមេរិកមានជំនួប “ប្រកប​ដោយ​ផល​វិជ្ជ​មាន​ខ្លាំង” រយៈ​ពេល​បី​ម៉ោង​ជាមួយ​ប្រតិភូអ៊ី​​រ៉​ង់​នៅ​ក្រៅ​កិច្ច​ប្រជុំ។

ប្រធានបេសកជនពិសេសអាមេរិក លោក Steve Witkoff បានបញ្ជាក់ថា ការពិភាក្សាតាម​រយៈ​អ្នក​សម្រុះ​សម្រួល​នេះ “មាន​ភាព​ស្ថាបនា និង​មាន​សង្ឃឹម”។

នៅក្នុងសុន្ទរកថារបស់លោក លោក ត្រាំ បានទស្សន៍ទាយសារជាថ្មីថា ការទូតរបស់លោកនឹង​បញ្ចប់​សង្គ្រាម​រុស្ស៊ី ​នៅអ៊ុយក្រែន​បានយ៉ាងឆាប់រហ័ស។ លោកក៏បានកាត់បន្ថយការព្រួយបារម្ភអំពី AI ដោយសន្យា​​ថា អាមេរិកនឹង​មិនបោះ​បង់ចោលការនាំមុខរបស់ខ្លួនទៅឱ្យប្រទេសចិនឡើយ ហើយបានស្នើឱ្យហៅ AI ថាជា “បញ្ញាកំពូល” (Super intelligence) វិញ។

នៅក្រៅកិច្ចប្រជុំ លោក ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងវត្តមានយោធាអាមេរិកនៅហ្គ្រីនឡែន និង​បានជួបប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham និងមេដឹកនាំមកពីបណ្តាប្រទេសអារ៉ាប់ជាច្រើន។

មុននេះបន្តិច លោក Guterres បានថ្លែងសុន្ទរកថាលាគ្នាក្នុងនាមជាអគ្គលេខាធិការ UN ដោយព្រមានអំពី​ស្នាម​ប្រេះឆាក្នុងពិភពលោក។ ផ្ទុយទៅវិញ លោក ត្រាំ បានរិះគន់ UN ថាមាន “របៀបវារៈឆ្វេងនិយមជ្រុល” ដោយសង្កត់ធ្ងន់លើអធិបតេយ្យភាពជាតិ និងអំណាចយោធាអាមេរិក “ដែលគ្មានគូប្រៀប”។ លោកក៏​បាន​ចោទប្រកាន់រដ្ឋាភិ​បាល​គុយ​បាថាបានបង្កើតទំនាក់ទំនងជាមួយក្រុមឆ្វេងនិយមនៅអាមេរិក ដែលធ្វើ​ឱ្យ​ប្រតិភូគុយបាដើរចេញពីបន្ទប់​ប្រជុំនៅពេលលោកហៅកោះនេះថាជា “រដ្ឋដែលបរាជ័យ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ