ក្រសួង​ឱ្យ​រោងចក្រ​បើក​ប្រាក់ឈ្នួល​កម្មករ​ឱ្យបាន​​មុន​​​ពិធី​​បុណ្យ​ភ្ជុំបិណ្ឌ

ក្រសួង​ការ​ងារ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ឱ្យ​សម្រួល​បើក​ប្រាក់ឈ្នួល ដល់​កម្មករនិយោជិត ឱ្យបាន​មុន​ឱកាស​ពិធី​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ ដើម្បី​សម្រួល​ដល់​ការចំណាយ​​ផ្សេងៗ នៅក្នុង​ការធ្វើដំណើរ​ទៅ​ស្រុកកំណើត។

នេះ​បើ​តាម​សេចក្តី​​ជូនដំណឹង​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ «ស្តីពី​ការអនុវត្ត​ឈប់សម្រាក​ក្នុង​ពិធី​បុណ្យភ្ជុំបិណ្ឌ» ចុះ​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២៦។

ក្រសួង​បាន​បញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា កម្មករនិយោជិត​ទាំងអស់ ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ពី​ការងារ​ចំនួន ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ប្រាក់ឈ្នួល​ពេញ ក្នុង​អំឡុង​ពិធី​បុណ្យភ្ជុំបិណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ