H​R​W​ ​ជំរុញ​ឱ្យ​វៀត​​ណាម​ដោះលែ​ង​​សកម្ម​ជន​​ប្រជាធិប​តេយ្យ​ ​៣​ ​នាក់​​ដែល​​បាត់​ខ្លួន​​នៅ​​កម្ពុជា​

អង្គ​ការ​​ឃ្លាំមើ​ល​​សិទ្ធិ​មនុស្ស​ (​H​u​m​a​n​ ​R​i​g​h​t​s​ ​W​a​t​c​h​) ​ជំរុញ​​ឱ្យ​​អាជ្ញាធរ​​វៀត​ណាម​​ដោះ​លែង​​សកម្ម​ជន​​ប្រជា​ធិប​តេយ្យ​ ​៣​ ​នាក់ ​ជា​ប្រញាប់​ ​បន្ទាប់​ពី​​ពួក​គេ​​ត្រូវ​​បាន​​រាយ​ការណ៍​​ថា​ ​បា​ន​​បាត់​ខ្លួន​​នៅ​​កម្ពុជា​ ​មុន​​ពេល​​ត្រូវ​​បាន​​ចោទ​ប្រកាន់​​ថា​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប្រទេស​វៀតណាម​។​

​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​១​៤​ ​ខែតុលា​ ​ឆ្នាំ​២​០​២​៦​ ​ដោយ​ចាត់ទុក​ករណី​នេះ​ថា​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការបង្ក្រាប​អ្នករិះគន់​ឆ្លងដែន​ ​និង​តួនាទី​របស់​អាជ្ញាធរ​​កម្ពុជា​ក្នុង​ការបាត់ខ្លួន​របស់​ពួកគេ​។​

​សកម្មជន​ទាំង​ ​៣​ ​នាក់​ ​រួមមាន​ ​លោក​ ​ង្វៀន​ ​ឌឹក​ ​ធួន​ (​N​g​u​y​e​n​ ​D​u​c​ ​T​h​u​a​n​) ​សញ្ជាតិ​ន័រវែស​ ​លោក​ ​ត្រាន់​ ​ហ៊ីប​ (​T​r​a​n​ ​H​i​e​p​) ​ដែល​មាន​ឈ្មោះ​មួយទៀត​​ថា​ ​ហូ​ ​ផាម​ ​ហ៊ីប​ ​ហ៊ុយ​ (​H​o​ ​P​h​a​m​ ​H​i​e​p​ ​H​u​y​) ​សញ្ជាតិ​​អូស្ត្រាលី​ ​ព្រមទាំង​​លោក​ ​ថៃ​ ​កុង​ ​ទ្រឿង​ ​សឺន​ (​T​h​a​i​ ​C​o​n​g​ ​T​r​u​o​n​g​ ​S​o​n​)​។​

​បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​លោក​ ​ង្វៀន​ ​ឌឹក​ ​ធួន​ ​និង​លោក​ ​ត្រាន់​ ​ហ៊ីប​ ​បាន​ទាក់ទង​ជាប្រចាំ​ជាមួយ​​​ក្រុម​គ្រួសារ​ជាលើកចុងក្រោយ ​នៅ​ថ្ងៃទី​១​៨​ ​ខែកញ្ញា​ ​បន្ទាប់ពី​ពួកគេ​បាន​មកដល់​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​១​៥​ ​ខែកញ្ញា​។​ ​ក្រោយមក​ ​ពួកគេ​បាន​បាត់​ដំណឹង​ ​មិនបាន​ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជា​តាម​ការ​​គ្រោង​ទុក​ ​ហើយ​​សម្ភារ​​ផ្ទាល់ខ្លួន​របស់​​ពួកគេ​​នៅសល់​ក្នុង​បន្ទប់​សណ្ឋាគារ​។​

​ចំណែក ​អាជ្ញាធរ​វៀតណាម ​អះអាង​ថា​ ​បុរស​ទាំងនេះ​ បាន​ឆ្លង​ចូល​ប្រទេស​វៀតណា​ម​ដោ​យ​​ប្រើ​ប្រាស់​​ឯក​សារ​​ក្លែង​ក្លាយ​ ​ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​​នឹង​អំពើ​ភេរវកម្ម​ ​និង​ការ​ក្លែងបន្លំ​ឯកសារ​។​ ​ប៉ុន្តែ​ ​ក្រុម​គ្រួសារ​របស់​ពួកគេ​​បាន​ជំទាស់​នឹង​ការ​អះអាង​នេះ​ ​ខណៈ​អង្គការ​ប្រជាធិបតេយ្យ​វៀតណាម​នៅ​ក្រៅ​ប្រទេស​ឈ្មោះ​ ​វៀត​ ​តាន់​ (​V​i​e​t​ ​T​a​n​) ​បាន​ចោទប្រកាន់​ថា​ ​ពួកគេ​ត្រូវ​បាន​ចាប់ពង្រត់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​បាន​លើកឡើង​ថា​ ​ករណី​នេះ​បង្ក​ជា​​សំណួរ​ធ្ងន់ធ្ងរ​ថា​ ​តើ​អាជ្ញាធរ​កម្ពុជា​ ​និង​វៀត​ណាម​​មាន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការបាត់ខ្លួន​ ​និង​ការបញ្ជូន​សកម្មជន​ទាំងនេះ​ឆ្លង​ព្រំដែន​ដែរ​ឬទេ​។​ ​ទោះជាយ៉ាងណា​ ​ក្រសួង​មហា​ផ្ទៃ​​កម្ពុជា​ បាន​បដិសេធ​ថា​ ​ខ្លួន​មិនបាន​ប្រគល់​បុរស​ទាំងនេះ​ទៅឱ្យ​ប្រទេស​វៀតណាម​ឡើយ​។​

​អង្គការ​សិទ្ធិមនុស្ស​នេះ​ ​កំពុង​អំពាវនាវ​ឱ្យ​វៀតណាម​ទម្លាក់​បទចោទប្រកាន់​ ​ដោះលែង​សកម្មជន​ទាំង​ ​៣​ ​នាក់​ ​និង​​អនុ​ញ្ញាត​​ឱ្យ​ពួកគេ​ជួប​ក្រុម​គ្រួសារ​ ​ព្រមទាំង​មន្ត្រី​កុងស៊ុល​នៃ​ប្រទេស​ន័រវែស​ ​និង​អូស្ត្រាលី​ជាប្រញាប់​។​ ​ប្រភព​នេះ​បន្ត​​​ថា​ ​គិត​ត្រឹម​ថ្ងៃទី​១​១​ ​ខែតុលា​ ​ឆ្នាំ​២​០​២​៦​ ​ស្ថានទូត​នៃ​ប្រទេស​ទាំងពីរ​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ជួប​អ្នក​ដែល​​ត្រូវ​បាន​ឃុំខ្លួន​ទាំងនេះ​នៅឡើយ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ