លោក ត្រាំ ​ចាញ់​​ឆ្នោត បាន​​កាត់​បន្ថយ​​អំណាច​​របស់​​លោក ប៉ុន្តែ​​​លោក​​​នៅ​​តែ​​​​មាន​​​អំណាច​​ប្រើ​​យោធា

លោក ដូណាល់ ត្រាំ ចូល​ចិត្ត​​ប្រើ​​ពាក្យ​​អួតអាង ដូច្នេះ​វា​ជា​ផលកម្ម​នយោបាយ ចំពោះ​​ទំហំ​​​នៃ​ការ​បរា​ជ័យ​​ដ៏​​ធំធេង ដែល​​​ប្រជាជន​​អាមេរិក​​ភាគច្រើន​​បាន​ផ្តល់​ឱ្យ​រូបលោក។

ប៉ុន្តែ កុំ​រំពឹង​ថា​លោក​នឹង​លាលែង​ពី​ឆាកនយោបាយ​ដោយ​ស្ងប់ស្ងាត់​ឱ្យសោះ។ ការចាញ់​ឆ្នោត​គ្រប់គ្រង​សភា​​ទាំងពីរ​នៃ​សភា​អាមេរិក បាន​កម្រិត​សមត្ថភាព​របស់​​លោក ក្នុងការ​បញ្ជា រៀបចំ និង​រំខាន​កិច្ចការ​នៅក្នុង​​ស្រុក។

នៅ​បរទេស ស្ថានភាព​នេះ​ទំនងជា​មាន​ភាព​ខុសប្លែកគ្នា។ ក្នុង​នាម​ជា​ប្រធានាធិបតី និង​ជា​អគ្គមេបញ្ជាការ​កង​ទ័ព លោក​នៅតែ​រក្សា​បាន​នូវ​អំណាច​យ៉ាង​ទូលំទូលាយ ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា​របស់​អាមេរិក។ វាមិន​ងាយស្រួល​ទេ ក្នុងការ​ទស្សន៍ទាយ​សកម្មភាព​របស់​លោក ដូណាល់ ត្រាំ។

ក្នុង​នាម​ជា​ប្រធានាធិបតី លោក​បាន​ប្រែប្រួល​នយោបាយ​ភ្លាមៗ​ឱ្យ​ទៅជា​អាវុធ។ ទោះជាយ៉ាងណា រឿង​មួយ​​ដែល​​នៅតែ​ថេរ គឺ​ការមើលងាយ​របស់​លោក​ចំពោះ​អ្នកចាញ់ និង​ការប្តេជ្ញាចិត្ត​ថា មិន​ឱ្យ​គេ​មើលឃើញ​ថា​រូបលោក​ជា​អ្នកចាញ់​ដាច់ខាត។

លោក​អាច​នឹង​ទទួលរង​ការល្បួង ឱ្យ​លុបបំបាត់​ការបរាជ័យ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ ដោយ​ធ្វើ​សកម្ម​ភាព​​នៅ​​បរទេស ដែល​​លោក​អាច​អួតអាង​បាន​ថា ជា​ជ័យជម្នះ​របស់​ប្រធានាធិបតី​ដ៏​ខ្លាំងក្លា​ម្នាក់ — ដែល​នៅ​តែ​ជំរុញ​​ប្រកែក​​​ថា ការចាញ់​ឆ្នោត​គឺ​ដោយសារតែ​ឈ្មោះ​របស់​លោក មិនបាន​នៅលើ​សន្លឹកឆ្នោត​ប៉ុណ្ណោះ។

នៅមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ការពង្រាយ​កងកម្លាំង និង​សេចក្តី​ថ្លែងការណ៍​តឹងតែង​របស់​លោក ត្រាំ បាន​បង្កើន​ការភ័យខ្លាច​ថា សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​​ត្រឡប់​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​វិញ។ អាមេរិក​ថែមទាំង​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​កម្រិត​កំណត់ លើ​កោះ​អ៊ីរ៉ង់​មួយ​នៅក្នុង​តំបន់​កោសិការ​ទៀតផង។

សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក គ្រីស ម៉ាហ្វី (Chris Murphy) បាន​ថ្កោលទោស​ផែនការ​យោធា​សម្ងាត់​​​ទាំងនោះ​​ថា “ឆ្កួតលីលា” ដោយ​ព្រមាន​ថា​នឹង​បង្ក​ឱ្យ​មាន​ការកើនឡើង​នៃ​ជម្លោះ​យ៉ាង​ធ្ងន់ធ្ងរ។ មាន​ការ​ប៉ាន់ប្រមាណ​ថា អាមេ​រិក​​មាន​​ផែនការ​ទម្លាក់​គ្រាប់បែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ដែល​អាច​រាប់​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ហើយ​អាច​ត្រូវ​បក​ស្រាយ​​វិញ​​ដោយ​ការវាយប្រហារ​របស់​អ៊ីរ៉ង់ លើ​សម្ព័ន្ធមិត្ត​អាមេរិក ដូច​ជា​​ អេមីរ៉ាតអារ៉ាប់រួម។

របប​ក្រុង​តេអេរ៉ង់ តាមដាន​នយោបាយ​អាមេរិក​យ៉ាង​យកចិត្ត​ទុកដាក់ និង​សម្តែង​ការពេញចិត្ត ដែល​ផលវិបាក​នៃ​ការបិទ​ផ្លូវសមុទ្រ Hormuz និង​ការឡើង​ថ្លៃ​ទំនិញ បាន​ក្លាយជា​បញ្ហា​នយោបាយ​ក្នុង​ស្រុក​អាមេរិក។ ប្រធាន​សភា​​អ៊ីរ៉ង់ លោក មហាម៉ាត់ បាហ្គឺ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) បាន​ព្រមាន​​ថា ប្រសិនបើ​រដ្ឋាភិ​បាល​​អាមេរិក​​ក្បត់​ឆន្ទៈ​ប្រជាជន​ដែល​ប្រឆាំង​សង្គ្រាម ពួកគេ​នឹង​ជួប​សុបិន្តអាក្រក់។

នៅ​អ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហូ ដែល​កំពុង​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី កំពុង​ជំរុញ​ឱ្យ​លោក ត្រាំ ត្រឡប់​​ទៅ​ធ្វើ​សង្គ្រាម​វិញ។ ប្រសិនបើ​សង្គ្រាម​ធំ​មួយ​ចាប់ផ្តើម​ឡើងវិញ លោក នេតាន់យ៉ាហូ អាច​នឹង​មាន​ជម្រើស​ថ្មី ក្នុងការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ ដើម្បី​ពង្រឹង​អំណាច​របស់​លោក។

ជម្លោះ​មួយទៀត គឺ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។ មុន​ការបោះឆ្នោត លោក ត្រាំ បាន​ទម្លាក់​ទណ្ឌកម្ម​ខ្លះ​លើ​ក្រុង​ម៉ូស្គូ ដើម្បី​ទិញ​ប្រេងម៉ាស៊ូត ហើយ​លោក​អាច​នឹង​បន្ត​បន្ធូរបន្ថយ​ទណ្ឌកម្ម​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​សម្ពាធ​សេដ្ឋកិច្ច​​លើ​អ្នកប្រើប្រាស់​អាមេរិក ដោយ​មិនសូវ​ខ្វល់​ពី​សម្ពាធ​លើ​ស៊ីវិល​អ៊ុយក្រែន​ឡើយ។

វិមាន​ក្រឹមឡាំង សង្ឃឹមថា លទ្ធផល​បោះឆ្នោត​នឹង​មិន​ប៉ះពាល់​ដល់ “កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​សន្តិភាព” របស់​លោក ត្រាំ ឡើយ។ លោក ត្រាំ តែងតែ​ព្យាយាម​បង្ខំ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេនស្គី ឱ្យ​ធ្វើ​សម្បទាន​ទឹក​ដី​​ទៅ​ឱ្យ​រុស្ស៊ី ហើយ​ដោយសារ​ការឈឺចាប់​ពី​ការចាញ់​ឆ្នោត លោក​អាច​នឹង​បង្កើន​សម្ពាធ​ទ្វេ​​ដង​លើ​​លោក ហ្សេលេនស្គី។

ការទស្សន៍ទាយ​អំពី​ចំណាត់ការ​បន្ទាប់​របស់​លោក ត្រាំ អាច​នឹង​ខុស ប៉ុន្តែ​វា​ជា​ការប្រាកដ​ណាស់​ថា លោក​នឹង​មិន​អង្គុយ​​ស្ងៀម​រង់ចាំ​អស់​ពេលវេលា​នៅ​សេតវិមាន​ឡើយ។ លោក​តែងតែ​រីករាយ​នឹង​អំណាច ហើយ​មាន​ឱកាស​គ្រប់បែប​យ៉ាង​ដែល​លោក​ចង់​បង្ហាញ​ថា ប្រសិនបើ​តំណែង​របស់​លោក​មិនអាច​រញ្ជួយ​អាមេរិក​បាន​ទៀតទេ លោក​អាច​រញ្ជួយ​​ពិភពលោក​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ