រដ្ឋមន្ត្រីការបរទេសចិនប្រកាសថា គោលនយោបាយចិនតែមួយគឺផ្សារភ្ជាប់នឹងការអភិវឌ្ឍជាមួយចិន ហើយមិនអាចប្រទេសណាមួយបដិសេធមិនទទួលស្គាល់គោលនយោបាយចិនតែមួយបានទេ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណល ត្រាំ បានលើកឡើងពីចិននៅពេលលោកនិយាយជាមួយប្រធានាធិបតីតៃវ៉ាន់ថា ចិនអះអាងថា ដែនដីតៃវ៉ាន់ជាកម្មសិទ្ធិរបស់ចិន ហើយក៏បានលើកឡើងពីទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ជិត៤ទសវត្សរ៍នេះថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ថ្លែងទៅរដ្ឋមន្ត្រីការបរទេសបារាំងកាលពីម្សិលមិញ លោក វ៉ាង យី ថ្លែងថា តៃវ៉ាន់គឺជាដែនដីរបស់ចិន ហើយតំបន់នេះនិងធ្វើការរួបរួមគ្នាវិញ។
លោក វ៉ាង យី បន្តថាគោលនយោបាយចិនតែមួយ គឺជាគោលការណ៍ក្នុងការសហការជាមួយប្រទេសទាំងអស់ដើម្បីអភិវឌ្ឍន៍ ហើយមិនអាចប្រទេសណាមួយបដិសេធបានទេ៕