ក្រសួង​ថា​សំបុត្រ​ចូល​តំបន់​អង្គរ​លក់​បាន​ជាង​១​ម៉ឺន​សន្លឹក​៤ថ្ងៃ​ក្រោយ​ចេញ​តម្លៃ​ថ្មី

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវ​គេ​រាយការណ៍​ថា លក់​បាន​ជាង ១​ម៉ឺន​សន្លឹក ដោយ​រក​បាន​ប្រាក់​ចំណូល​ជិត ៥០​ម៉ឺន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល ៤​ថ្ងៃ​ក្រោយ​តម្លៃ​សំបុត្រ​ថ្មី ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រសួង​ទេសចរណ៍ បាន​រៀបរាប់​ថា គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ សំបុត្រ​សម្រាប់​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវ​គេ​លក់​បាន ១​ម៉ឺន ៩៣​សន្លឹក ដោយ​រក​ចំណូល​បាន​ជាង ៤៩​ម៉ឺន​ដុល្លារ។

ក្រសួង​ទេសចរណ៍​បាន​សម្រេច​ដំឡើង​តម្លៃ​​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​ក្នុង​នោះ រដ្ឋាភិបាល​បាន​សម្រេច​កាត់​ទឹក​ប្រាក់ ២​ដុល្លារ ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ