មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យ បារម្ភរឿងខ្វះទឹក សម្រាប់កសិករធ្វើស្រូវប្រាំងនៅឆ្នាំនេះ ខណៈពួកគាត់ទើបធ្វើបានប្រមាណជាង ២០០ហិកតា ហើយកំពុងខ្វះទឹកដើម្បីប្រើប្រាស់។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យលោក ប៉ាង វណ្ណាសេដ្ឋ បានថ្លែងកាលពីថ្ងៃទី ១៣ខែកញ្ញាម្សិលមិញថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវលើផ្ទៃដីទាំងអស់មានប្រមាណជាង ២៥ម៉ឺនហិកតានៅទូទាំងខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ បានប្រកាសប្រាប់ប្រជាកសិករទាំងអស់ ដែលកំពុងបង្កបង្កើនផលស្រូវប្រាំងលើទីពីរនេះថា ត្រូវធ្វើតាមកម្រិតស្ថានភាពទឹក មិនគួរធ្វើដូចកាលពីឆ្នាំ ២០១៦បាននោះទេ ព្រោះអាចនឹងខ្វះទឹកសម្រាប់ប្រើប្រាស់៕
ម៉ាប់ ស៊ុយ [email protected]