អ្នកនាំពាក្យគណបក្សប្រជាជន បានឲ្យដឹងថា ប្រសិនជាគណបក្សប្រជាជនបានឈ្នះទាំង ១២៥អាសនៈ គណបក្សនេះនឹងមិនចែកទៅឲ្យគណបក្សផ្សេងទៀតទេ ព្រោះគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន មានប្រសាសន៍ថា៖
អត់មានចែកទៅណាទេ យើងគោរពឆន្ទៈប្រជាពលរដ្ឋ យើងមិនអាចរំលោភ ហើយយកឆន្ទៈប្រជាពលរដ្ឋដែលប្រគល់ការជឿទុកចិត្តមកឲ្យគណបក្សប្រជាជនតែមួយយកទៅចែកគេទេ វាផ្ទុយពីឆន្ទៈពលរដ្ឋ
កាលពីព្រឹកមិញទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែនដែលត្រូវបានជនអនាមិកលួចទៅគ្រប់គ្រងហើយបង្ហោះថាគណបក្សប្រជាជននឹងចែកអាសនៈទៅឲ្យគណបក្សផ្សេង ដែលក្នុងនោះនឹងចែក២អាសនៈឲ្យទៅគណបក្សសម្ព័ន្ធដើម្បីលិទ្ធិប្រជាធិបតេយ្យ និង២អាសនៈទៀតឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច៕