ការ​ចោទ​អ្នក​កាសែត​តាម​ផ្លូវ​​​តុលាការ​ត្រូវ​​គេ​ជឿ​ថា​ធ្វើ​ឱ្យ​បាត់​​បង់​ផល​​ប្រយោជន៍​​​ជាតិ

ក្រុមអ្នកឃ្លាំមើលបង្ហាញការយល់ឃើញ​ថា ការបន្តប្រើប្រាស់ក្រមព្រហ្មទណ្ឌ ចោទ​ប្រកាន់​អ្នកសារព័ត៌មាន វានឹងប៉ះពាល់ដល់មុខមាត់មេដឹកនាំកាន់តែខ្លាំង ដែលចាំបាច់ត្រូវកែលម្អ ដើម្បីលើកកម្ពស់​​សេរីភាពបញ្ចេញមតិ ដូចមាន​ចែង​​​ក្នុង​រដ្ឋធម្មនុញ្ញ។

ឧស្សាហ​កម្ម​ឆបោក​និង​វិបត្តិ​អភិ​បាល​កិច្ច​គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​អនា​គត​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ហ៊ុន ម៉ា​ណែត

បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងស្ថាន​ភាព​ចម្រុះ​គ្នាដ៏គួរឱ្យបារម្ភមួយ រវាងការ​រីក​ដុះ​ដាល​នៃបទល្មើសតាមប្រព័ន្ធអ៊ីន​ធឺណិត និងស្ថិរភាពនៃសេដ្ឋកិច្ចជាតិ។ បើ​តាមការចុះផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា កម្ពុជាបានប្រែ​ពី​ប្រទេសដែលធ្លាប់តែទាក់ទាញភ្ញៀវទេសចរ មកជាមជ្ឈ​មណ្ឌលដ៏ធំមួយនៃបណ្តាញឆបោកតាម​អន​ឡាញ​យ៉ាងស្មុគស្មាញ។

អ្នកឃ្លាំ​មើល​និង​បក្ស​កាន់​អំណាច​ចោទ​គ្នា​ពី​ជម្រើស​ទាម​ទារ​​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ

អ្នកនយោបាយប្រឆាំង និងបញ្ញវន្តខ្មែរនៅក្រៅប្រទេស បានអះអាងមកថា ពួក​គេជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ និងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រមទាំងយន្តការច្បាប់អន្តរជាតិផ្សេងៗទៀត ដើម្បីទាម​ទារ​ដីខ្មែរជាង៥០ទីតាំង យកត្រឡប់មក​វិញ មិនមែនជំរុញឱ្យធ្វើសង្គ្រាម បង្ក​ឱ្យបាត់បង់អាយុជីវិតមនុស្ស ដូចការ​លើកឡើងរបស់ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នោះ​ទេ។

យោធា​ជួរ​​មុខ​​អំពាវ​នាវ​​រក​​ជំនួយ​​បន្ថែម​​ខណៈ​​ខ្វះ​ខាត​​ទឹ​ក​​ខ្លាំង​​នៅ​​រដូវ​​ក្ដៅ​​ហួត​ហែង

បញ្ហាសៀងបម្រុងទុក និងកង្វះទឹកប្រើប្រាស់ របស់យោធាការពារនៅសមរភូមិ​ជួរមុខ នៅតែជាបញ្ហាចម្បង នារដូវក្ដៅ​ហួត​ហែង ដែលក្រុមទាហាននៅតំបន់ថ្មដូន ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានអះអាងដូចៗគ្នាថា ពួកគេកំពុងត្រូវការទឹកផឹកជាចាំបាច់ ព្រោះតំបន់នេះនៅជាប់នឹងព្រំដែនខ្មែរថៃ ហើយស្ថិត​នៅជាតំបន់ក្រហម បន្ទាប់ពីយោធា​ថៃ​បានប្រើយន្តហោះទម្លាក់គ្រាប់ និងផ្លោងគ្រាប់បែកធំៗជាច្រើន បំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងពលរដ្ឋ​ជាច្រើននៅទីនោះ។

លោក ហ៊ុន ម៉ាណែត ថា​មិន​ឱ្យ​បរទេស​បំផ្លាញ​ខ្មែរ​ទោះ​ថៃ​បន្ត​ឈ្លាន​ពាន​ជាង​កន្លះ​ឆ្នាំ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហាញការតាំងចិត្តក្នុងលិខិតជូនពរឆ្នាំថ្មីថា រដ្ឋាភិបាលលោកនឹងមិនឱ្យបុគ្គលណា ឬបរទេសណា មកបំផ្លាញខ្មែរបានឡើយ ទោះកម្ពុជាបានឆ្លងកាត់នូវវិញ្ញាសារដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មានក៏ដោយ។

អ្នក​ឃ្លាំ​មើល​និង​មន្ត្រី​យល់​ឃើញ​ផ្សេង​គ្នា​ពី​ចំណូល​ពលរដ្ឋ​បាន​ពី​ការ​សង្គ្រោះ​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះ​សីហនុ

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ហាក់គ្មាន​ជំនឿថា គម្រោងវិនិយោគសំណង់អគារ​ពាណិជ្ជកម្មធំៗ នៅខេត្តព្រះសីហនុ នឹង​រីកស្គុះស្គាយ ដូចពេលមុនទៀតទេ ដោយសំអាងពីកត្តាសេដ្ឋកិច្ច និងអសន្តិ​សុខ​ក្នុងខេត្តនេះ បើទោះបីមន្ត្រីរដ្ឋាភិ​បាល​អះអាងថា អគារជាប់គាំង ៣៦​ភាគ​រយ ត្រូវបានដោះស្រាយឱ្យដំណើរការ ដែល​ជាការដោះស្រាយបន្ទុកអ្នកវិនិ​យោគ​ក៏ដោយ។

កម្ពុជា​​​​ថា​​សោក​ស្តាយ​បើ​ថៃ​​លុប​(MOU2001)​ទោះ​ថៃ​ឈ្លាន​​​ពាន​​ដី​​ខ្មែរ​រាប់​សិប​ទីតាំង​ ​

កម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំង បើសិនថៃដកខ្លួនពីMOU-២០០១ ចំពេល​ដែលថៃបញ្ចេញវីដេអូជាច្រើនបង្ហាញ​ពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ជាអចិន្ត្រៃយ៍ដែលទើប​សាង​សង់​ថ្មីនៅលើដីខ្មែរ និងវាទចូលដីខ្មែរបន្ថែម​ដោយគ្មានការរំខាន។

ពលរដ្ឋ​​រង​គ្រោះ​​ដោយ​​​ថៃ​ឈ្លាន​ពាន​​ថា​រង​​សម្ពាធ​​​​ពី​មន្ត្រី​​មិន​​ឱ្យ​​ទម្លាយ​​រឿង​​ពិត​​ចេញ​​មក​​ក្រៅ

ពលរដ្ឋដែលរងគ្រោះពីការឈ្លានពាន​របស់​ថៃ ឱ្យដឹងទាំងក្តីបារម្ភថា ពួកគេ​រង​សម្ពាធពីមន្ត្រីនៅមូលដ្ឋាន មិនឱ្យទម្លាយរឿងពិតពីបញ្ហាដែលកើតឡើងពីការឈ្លានពានរបស់ថៃនោះទេ ទាំងការបញ្ចេញមតិ ឬបង្ហោះវីដេអូលើបណ្តាញសង្គម អំពីស្លាកស្នាមនៃការឈ្លាន​ពានរ​បស់​ថៃ រួមទាំងរូបភាពយោធា​ថៃបន្តឈ្លាន​ពាន​ទឹកដីខ្មែរក្តី។

សង្គម​ស៊ីវិល​ឱ្យ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ផ្កាយ​ពីរ​​ដែល​​រដ្ឋា​ភិ​បាល​​បក​​ស័​ក្តិ​​រឿង​រត់​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ

អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលចាត់វិធាន​ការច្បាប់លើមន្ត្រីផ្កាយពីរដែលបាន​បកស័ក្តិ ក្រោយផ្ទុះរឿង​យក​លុយ​ពី​ជនបរទេសចំនួន២លានដុល្លារ ជាថ្នូររត់ការផ្តល់សញ្ជាតិខ្មែរមិនបានសម្រេច ហើយ​មិនព្រមប្រគល់លុយឱ្យទៅម្ចាស់ដើម​វិញនោះ ថាជារឿងអាស្រូវពាក់ព័ន្ធនឹង​អំពើពុករលួយ។

ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ប្រកាស​ពី​ការ​ចង​សម្ព័ន្ធ​​គ្នា​ជំរុញ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា

ពលរដ្ឋខ្មែររស់នៅក្នុងប្រទេស​ជឿន​លឿន​​យ៉ាង​​ហោចណាស់ចំនួន ៧ប្រទេស មានប្រទេសអូស្ត្រាលី កាណាដា កូរ៉េខាងត្បូង និងសហរដ្ឋ​អាមេរិក​ជាដើម បានប្រកាសឱ្យដឹងពីការចងសម្ព័ន្ធគ្នា តាម​រយៈ​ការ​បង្កើតឱ្យមានសភាប្រជាពលរដ្ឋ ដើម្បីជំរុញប្រជាធិបតេយ្យនៅកម្ពុជា។