លោក ហ៊ុន សែន ទម្លាយ​​​ការ​ឈឺចា​ប់​រឿង​កូន​ស្លាប់​កាល​ពី​៥០​ឆ្នាំ​មុន​ទោះ​ការ​ដឹក​​​នាំ​ប​ន្សល់​ទុ​​ក​អយុត្តិ​ធម៌

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បន្តបង្ហាញការឈឺចាប់រឿងកូនរបស់លោកម្នាក់បានស្លាប់ ក្នុងសម័យខ្មែរក្រហមដោយផ្ញើសារបែបក្រើនរំឭកទៅដល់បុគ្គល​មួយចំនួន ដែលលោកមិនបានអត្ថាធិប្បាយឈ្មោះថា សូមបញ្ឈប់ប្រើប្រាស់​​ការឈឺចាប់របស់លោក កាល​ពី៥០​ឆ្នាំ​មុន មកបោកប្រាស់លោកតទៅ​ទៀត។

ក្រុមហ៊ុនជម្រះបញ្ជី​ធនាគារ​ព្រីនស៍​​ប្រកាស​លក់​សិទ្ធិ​ប្រមូល​​បំណុល​​ឱ្យ​ទៅ​ធនាគារ​ផ្សេង

ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អាក់ខោនធីង (Morisonkak MKA Audit-Accounting Co., Ltd) បានប្រកាសលក់កញ្ចប់ឥណទាន ឬសិទ្ធិប្រមូលបំណុលរបស់ធនាគារព្រីនស៍ ឱ្យទៅធនាគារផ្សេង ដើម្បីយកប្រាក់គិតគូរឱ្យអ្នកដាក់ប្រាក់បញ្ញើ និងម្ចាស់បំណុលធនាគារ។

ការរក្សាទុកមន្ត្រីសំពីងសំពោងពលរដ្ឋនឹងបន្តរងគ្រោះ​​ពីអំពើពុក​រលួយ

វប្បធម៌ឱបក្រសោបមន្រ្តីដើម្បីការពារប្រយោជន៍បក្សពួកក្លាយជាក្តីបារម្ភថា កំពុងបង្កគ្រោះថ្នាក់ដល់ជាតិធ្ងន់ធ្ងរ រួមទាំងវិបត្តិជីវភាពពលរដ្ឋ ខណៈរដ្ឋាភិ​បាល​កម្ពុជាត្រូវគេមើលឃើញថា មាន​តែ​មន្រ្តី​សំពីងសំពោង តែអសមត្ថភាពដោះស្រាយវិបត្តិសង្គម បង្កើតបានជាអំពើ​ពុក​រលួយ បក្សពួកនិយម ដែលជាការបំផ្លាញ​ថវិកាជាតិជាលុយ​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ។

លទ្ធភាពនៃការស្តារទំនាក់​ទំនង​កម្ពុជា-ថៃ ក្រោយ​ការ​បោះ​ឆ្នោត​សកល​ថៃ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦

សន្ទុះនៃនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងឈានដល់របត់ដ៏សំខាន់មួយ ខណៈដែលថៃត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែលជាព្រឹត្តិការណ៍មួយដែលមិនត្រឹមតែជះឥទ្ធិពលដល់ស្ថិរភាពផ្ទៃក្នុង​របស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តា​​កំណត់យ៉ាងសំខាន់ដល់ជោគវាស នានៃទំនាក់ទំនងទ្វេភាគីជាមួយប្រទេស​​កម្ពុជា។

បទវិភាគ៖ តើបញ្ហាចម្បងអ្វីជំរុញឱ្យកម្ពុជាមាន​​វិបត្តិ​ចាក់​​ស្រែះ​​រហូត​​ក្លាយ​​ជាជ​ម្រក​ពួក​ឧក្រិដ្ឋ​ជន?

សង្គមខ្មែរបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានបញ្ហាច្រើនមិនចេះចប់ ថែមទាំងបញ្ហាខ្លះមិនត្រឹមតែមិនថយចុះនោះទេ តែបែរជារីករាលដាលកាន់តែធំ ដូចជា អំពើអយុត្តិធម៌សង្គម និងអំពើពុករលួយ បក្ខពួកនិយមជាដើម រហូតធ្វើឱ្យកម្ពុជាក្លាយជាឋានសួគ៌ពួកឧក្រិដ្ឋជន។

អ្នកឃ្លាំមើល​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​បង្កើន​​ការ​​​​យក​​ចិត្ត​​​ទុ​កដាក់​​​​លើ​​ជីវភាព​​កង​ទ័ព​ដែល​​កំពុង​​ជួប​ការ​លំបាក​

បន្ទាប់ពីសង្គ្រាមឈ្លានពានយ៉ាងកំរោលរបស់ថៃចំនួន២លើកមកនេះ បានលាតត្រដាងឱ្យ ឃើញច្បាស់ថា កងទ័ពជួរមុខកម្ពុជា និងគ្រួសាររបស់ពួកគាត់ ពិតជាមានការខ្វះខាតនិងមានជីវភាពក្រលំបាក​ខ្លាំងណាស់។

ការបង្ខំឱ្យអាជីវករផ្សារដើមគ​ទៅលក់នៅបឹង​តាមោក​រ​ង​ការ​រិះ​​គន់​ថា​ជា​ការ​គំរាម​កំហែង​ជីវភាព​ធ្ងន់​ធ្ងរ

ការដែលរដ្ឋបាលរាជធានីភ្នំពេញ បង្ខំឱ្យអាជីវករផ្សារដើមគចាស់ ផ្លាស់ប្តូរទៅលក់​ទីតាំងផ្សារដើមគថ្មី នៅបឹងតាមោក រងការរិះគន់ថា ហាក់យកក្រុមអាជីវករទៅបោះបង់ចោល ដែលនឹងធ្វើឱ្យពួកគេប្រឈមនឹងវិបត្តិជីវភាពធ្ងន់​​ធ្ងរ ដែលរដ្ឋាភិបាលចាំបាច់ត្រូវពិចារណា​ឡើងវិញ ដើម្បីស្តារទំនុកចិត្តពីប្រជា​ពលរដ្ឋ។

បទវិភាគ៖ តើ​ពលរដ្ឋ​ជឿរ​ដ្ឋាភិ​បាល​ទេ​បើ​ដី​ខ្មែរ​ដែល​ថៃ​ឈ្លាន​ពាន​មិន​បាន​ត្រឡប់​មក​វិញ?

ពាក្យ«អរគុណសន្តិភាព» ហាក់ដូចសាបរលាប ចាប់តាំងពីកងទ័ពថៃបើកការឈ្លានពានយ៉ាងកំរោលចូលមកបំផ្លាញផ្ទះពលរដ្ឋ វត្តអារាមខ្មែរ ដណ្តើមកាន់កាប់ទឹកដីខ្មែរ តាមអំពើចិត្តធ្វើឱ្យពលរដ្ឋ​ខ្មែររាប់សិបម៉ឺននាក់រត់ភៀស​សឹក។

ឪពុកលោក ​ស៊ន តារា បន្ត​ច្រានចោល​បទ​​ចោទ​ខណៈ​​​អគ្គ​​​ព្រះ​រាជ​អាជ្ញា​​​​​ស្នើ​​​​​ពិន័យ​​បន្ថែម

សាច់ញាតិរបស់លោក សុខ ស៊ុនណារ៉េត ស្នើសាលាឧទ្ធរណ៍ភ្នំពេញពិចារណាក្នុងការទម្លាក់បទចោទ ដោយលោកនៅតែបញ្ជាក់​ថា មិនបានប្រព្រឹត្តកំហុសដូចការ​​ចោទ​ប្រកាន់ ខណៈអគ្គព្រះរាជអាជ្ញាសាលា​ឧទ្ធរណ៍ភ្នំពេញ បានស្នើទៅតុលាការ​​​ដាក់ពិន័យលើលោក ណារ៉េត បន្ថែម​​លើការផ្តន្ទាទោសដាក់ពន្ធនាគារដែល​ធ្វើឡើងដោយសាលាដំបូងខេត្តកំពង់​ស្ពឺ។

លោក ហ៊ុន ម៉ាណែត រងការិះគន់ថាបោកពលរដ្ឋរឿង​មិន​ប្តឹង​ថៃ​ទៅ​(ICJ)​ដើម្បី​ការ​ពារ​​ទឹក​​ដី

អ្នកជំនាញកិច្ចការព្រំដែនមិនចំណុះឱ្យរដ្ឋាភិបាល ទម្លាយភស្តុតាងថា លោក ហ៊ុន ម៉ាណែត មិនទាន់ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ (ICJ)ទេ ជិត១ឆ្នាំទៅនេះ ខណៈថៃសម្រុកកសាងសំណង់រឹងលើទឹកដីខ្មែរចំនួន៤១ទីតាំង ក្រោយសង្រ្គាម​ឈ្លានពាន២១ថ្ងៃ។