
ពលរដ្ឋនៅសង្កាត់មួយក្នុងខេត្តសៀមរាប មិនសូវបានដឹងពីការអនុវត្តថវិកាឃុំ/សង្កាត់
សៀមរាប៖ ថវិកាឃុំ/សង្កាត់ ជាកញ្ចប់មូលនិធិមួយដែលគ្រប់ឃុំ/សង្កាត់ ទទួលបានជារៀងរាល់ឆ្នាំពីរដ្ឋាភិបាល ដើម្បីចំណាយលើការងាររដ្ឋបាល ជាពិសេសការងារអភិវឌ្ឍន៍ភូមិ ឃុំ/សង្កាត់ ដូចជា ការកសាងផ្លូវ ធ្វើស្ពាន និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា គោលបំណងជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។