
បទយកការណ៍៖ សំរាមគរដូចភ្នំដោយសារកម្មករធ្វើកូដកម្ម ព្រោះបារម្ភពីការរុះរើរចនាសម្ព័ន្ធក្រុមហ៊ុនស៊ីនទ្រី
សំរាមគរខ្ពស់ឡើងៗនៅទូទាំងរាជធានី ដោយសារតែកម្មករប្រមូលសំរាមក្នុងរាជធានីភ្នំពេញជាង២ ០០០នាក់ធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ដំណាច់ឆ្នាំរបស់ខ្លួន មុនពេលសាលារាជធានីរុះរើក្រុមហ៊ុនទទួលសិទ្ធិប្រតិបត្តិការគ្រប់គ្រងកាកសំណល់។