បទ​​យក​ការណ៍​៖ ពលរដ្ឋ​​មាន​​វ័យ​​ចំណាស់​​ក្នុង​​ឃុំ​​មួយ​​នៅ​​សៀមរាប​ ប្រកប​របរ​​ធ្វើ​​ឧប​ករណ៍​​នេសាទ​​បែប​​ប្រពៃណី​

ក្រោមផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ ក្នុង​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​ប្តី​ប្រពន្ធ​ចំណាស់​មួយគូ កំពុង​សក​ឫស្សី ដើម្បី​ត្បាញ​ឧបករណ៍​នេសាទ​តូច​ៗ ដូចជា ឈ្នាង អង្រុត និង​ត្រក សម្រាប់​ធ្វើជា​កាដ​ូ​ជូន​ដល់​ភ្ញៀវ​នៅក្នុង​ពិធី​មង្គលការ ឬក៏​ធ្វើជា​គ្រឿង​ដាក់​តុបតែង​នៅក្នុង​ផ្ទះ ភោជនីយដ្ឋាន ផ្ទះសំណាក់ ក៏ដូចជា​នៅក្នុង​រថយន្ត ជាដើម។