អត្ថបទទស្សនៈ៖ ទន្លេមេគង្គប្រឈមនឹងបញ្ហាសន្តិសុខទឹក
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋជាសមាជិកអាស៊ានបានអនុម័តសេចក្ដីប្រកាសទីមួយ ស្ដីពីការពង្រឹងការសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត (Strengthening of Adaptation to Drought)។ សេចក្ដីប្រកាសនេះបានអំពាវនាវឱ្យមានសកម្មភាពដ៏ច្រើន ក្នុងគោលបំណងពង្រឹងសមត្ថភាពការសម្របខ្លួន និងកាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់វិធីសាស្រ្ត យុទ្ធសាស្ត្រយូរអង្វែងបន្ថែមទៀតឆ្ពោះទៅរកការគ្រប់គ្រងគ្រោះរាំងស្ងួត។