អត្ថបទស៊ើបអង្កេត៖ កម្មករក្នុងប្រតិបត្តិការឆបោកត្រូវបានបញ្ជូនចេញពីកម្ពុជាទៅឡាវ និងមីយ៉ាន់ម៉ា

ស្របពេលមានការចុះបង្រ្កាប និងការចាប់ខ្លួនកាន់តែខ្លាំងពីសំណាក់អាជ្ញាធរ ក្នុងនោះ គេសង្កេតឃើញថា ក្រុមអ្នកឆបោកដែលកំពុងតែធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាហាក់កំពុងតែងាកទៅកាន់ប្រទេសផ្សេងៗ ខណៈរបាយការណ៍អំពីការកើនឡើងនៃករណីឆបោកក៏បានលេចឡើងនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

កម្មករ​ត្រូវបាន​ជួយសង្គ្រោះពីការឆបោក រត់​គេចចេញ​ពី​មណ្ឌល​ស្នាក់នៅ​ដែល​អាជ្ញាធរ​រៀបចំឱ្យ

កម្មករ​ ១០​នាក់ដែល​ត្រូវ​បាន​ជួយសង្គ្រោះចេញពី​ទីតាំងប្រតិបត្តិការឆបោក​ បាន​នាំគ្នារត់​គេច​ចេញពីមណ្ឌលមួយកន្លែង​ដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅបណ្ដោះអាសន្ន ​ក្នុង​រាជធានី​ភ្នំពេញ កាលពីយប់ថ្ងៃពុធកន្លងទៅ។

របងលួសបន្លាព័ទ្ធជុំវិញអគារមួយដែលមានឈ្មោះថា "Jincai" ដែលជាកន្លែងដែលត្រូវបានគេចោទថាបានបង្ខាំងមនុស្សដើម្បីបម្រើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ទម្រង់​ថ្មី​នៃ​ការ​ជួញដូរ​មនុស្ស​គឺ​ការបង្ខំ​ជនរងគ្រោះ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អ៊ីនធឺណិត

បណ្ដាញជជែកតាមតេឡេក្រាមឈ្មោះ White Shark ដែលមានអ្នកប្រើប្រាស់ជាង៥ ៧០០នាក់ មានការជជែកអំពីការជួញដូរមនុស្ស ជាពិសេសនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

លោក Chen Baorong ជាប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន។

សមត្ថកិច្ច​ស៊ើបអង្កេត​លើ​ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា-ចិន​ម្នាក់​ទាក់ទង​ការ​ប្រតិដ្ឋ​រឿង​បង្ខាំង​មនុស្ស​ឱ្យ​លក់ឈាម

ជនជាតិ​ចិន​មួយរូបដែល​មានភារកិច្ចក្នុង​ការ​ជួយ​សង្គ្រោះ​កម្មករ ត្រូវ​បានយកមក​ជួញ​ដូរ​និង​ធ្វើ​ជា​ទាសករ​នៅ​ខេត្ត​ព្រះសីហនុ និង​ទូទាំង​ប្រទេស ​កំពុងតែ​ស្ថិតនៅ​ក្រោម​ការ​ស៊ើបអង្កេតរបស់សមត្ថកិច្ច។ នេះបើតាមការឱ្យដឹងពីក្រុម​អ្នកស្ម័គ្រចិត្តកម្ពុជា-ចិន​នោះ។

បុរសជាជនជាតិចិនម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងភ្នំពេញ ក្រោយលោកត្រូវបានគេជួញដូរបូមឈាមលក់នៅខេត្តព្រះសីហនុ។

ជនរងគ្រោះ​ពី​ការជួញដូរ​អះអាង​ថា​ឈាម​របស់​គាត់​ត្រូវ​បាន​គេ​បូម​លក់​នៅ​ខេត្តព្រះសីហនុ

នៅមន្ទីរពេទ្យភ្នំពេញមួយក្នុងខណ្ឌចំការមន បុរសជនជាតិចិនម្នាក់ដែលមានអាយុជាង៣០ឆ្នាំ ​កំពុងតែសម្រាកបញ្ចូលឈាមពីរកំប្លោកក្នុងមួយថ្ងៃ ខណៈគាត់បានសម្រាកនៅមន្ទីរពេទ្យនោះតាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ ក្នុងសប្ដាហ៍នេះ បុរសជនជាតិចិនរូបនោះបានលើកឡើងអំពីប្រតិបត្តិការឆបោកនៅកម្ពុជា ដែលត្រូវបានគេបូមឈាមរបស់គាត់ជាច្រើនដងតាំងពីខែសីហា ធ្វើឱ្យស្ថានភាពសុខភាពគាត់ទន់ខ្សោយនិងមានហានិភ័យខ្ពស់។