ជនជាតិដើមភាគតិចពូនងនៅភូមិឡៅកា អស់ជំនឿលើតុលាការក្នុងរឿងដីធ្លី
ជនជាតិដើមភាគតិចពូនង នៅសហគមន៍ឡៅកា ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានអះអាងថា ពួកគេអស់ជំនឿលើប្រព័ន្ធតុលាការខេត្តមណ្ឌលគិរីហើយ ក្រោយពីតុលាការខេត្តនេះបានកោះហៅពួកគេឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺតាមបណ្តឹងរបស់អ្នកមានអំណាច ខណៈពាក្យបណ្តឹងរបស់ពួកគេបែរជាតុលាការតម្កល់ទុកឥតចាត់ការទៅវិញ។