
វិបត្តិនយោបាយជិត១០ឆ្នាំ ជាប្រធានបទក្តៅក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ
អ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិកម្មករ មើលឃើញថា វិបត្តិនយោបាយដែលបានអូសបន្លាយជិត ១០ឆ្នាំទៅនេះ បានបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ បង្កជាក្តីបារម្ភទៅថ្ងៃអនាគតថា ពលរដ្ឋរាប់លាននាក់ដែលកំពុងជួបវិបត្តិបំណុលស្រាប់ និងរងគ្រោះក្រោមដៃមេដឹកនាំបក្សកាន់អំណាច បើមិនព្រមស្តារប្រជាធិបតេយ្យ។


















