ប្រធានាធិបតី ត្រាំ បង្ហាញ​ការ​ព្រួយ​បារម្ភ​ដោយ​ទាម​ទារ​គួរ​តែ​រក្សា​តម្លៃ​ប្រេង​ឱ្យ​នៅ​កម្រិត​ទាប

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទាមទារដល់គ្រប់គ្នាគួរតែរក្សាតម្លៃប្រេងឱ្យនៅក្នុងតម្លៃទាប បើមិនដូច្នេះទេ អ្នកនិងជួយសត្រូវឱ្យទទួលប្រយោជន៍នេះដោយមិនដឹងខ្លួន។

ក្រុមអ្នកប្រឆាំងថៃ​នឹង​ធ្វើ​បាតុកម្ម​នៅ​ចុង​ខែ​នេះ​ទាម​ទារ​ឱ្យ​អ្នក​ស្រី ផែថងថាន ចុះ​ចេញ​ពី​តំណែង

ក្រុមប្រឆាំងថៃ បានកំណត់យកថ្ងៃទី២៨ ខែមិថុនា ដើម្បីធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺអ្នកស្រី ផែថង​ថាន លាលែងចេញពីតំណែង ពាក់ព័ន្ធបែកធ្លាយសំឡេងសន្ទនា ជាមួយមេដឹកនាំកម្ពុជាលោក ហ៊ុន សែន។

បច្ចុប្បន្នភាព​នៃសង្រ្គាម​រវា​ង​អ៊ីស្រាអែល​ និងអ៊ីរ៉ង់

ការវាយប្រហារបានរុញច្រានសហរដ្ឋ​អាមេរិក ឱ្យចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានឃើញ​ថាការវាយប្រហារទាំងសងខាងនេះជាប្រភេទពាណិជ្ជកម្ម ដែលអស់រយៈពេល​ជាងមួយសប្តាហ៍កន្លងទៅ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN។

ការបង្រួបបង្រួម​ជាតិ​​​ជា​គន្លឹះ​មួយ​ទៀត​បន្ថែម​លើ​(ICJ)​ដើម្បី​ទប់​ទល់​​បរទេស​​ឈ្លាន​​ពាន

បញ្ញវន្តនិងអ្នកនយោបាយខ្មែរ បានទទួល​ស្គាល់ថា ដោយសារតែជម្លោះបាក់បែកផ្ទៃក្នុង ទើបធ្វើឱ្យខ្មែរធ្លាក់ចុះខ្សោយ​​ប្រែក្លាយពីអាណាចក្រខ្មែរនៃសម័យ​មហានគរដ៏រុងរឿងមានផ្ទៃដីធំល្វឹងល្វើយ មករួមតូចស្ទើរតែបាត់ប្រទេស​ដូចសព្វថ្ងៃនេះ។

មន្ត្រីនគរបាលខេត្ត​កំពង់​ចាម​ម្នាក់​រង​របួស​ពេល​ចុះ​បង្ក្រាប​បទ​ល្មើស​ប្លន់

មន្ត្រីនគរបាលខេត្តកំពង់ចាម​ម្នាក់ ត្រូវ​បាន​គេរាយ​ការណ៍​ថា បាន​រង​របួស​ត្រង់​ភ្លៅ ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ប្លន់ ក្នុង​សង្កាត់​បឹង​កុក ខេត្តកំពង់​ចាម ខណៈ​ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន។

អ្នកជំនាញបារម្ភ​ពីវិបត្តិ​​សេដ្ឋកិច្ច​សង្គម​ បើ​គ្មាន​​វិធាន​ទប់​ស្កាត់​ពី​ហានិ​ភ័យ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បារម្ភពីវិបត្តិ​សេ​ដ្ឋកិច្ចសង្គម​​​​​ដែល​អាច​ជះ​ឥទ្ធិពល ​ដល់​ការ​អភិវឌ្ឍ​មុខ​ងារ​​​​​ម៉ាក្រូ និងមីក្រូ​សេដ្ឋកិច្ចនៅកម្ពុជា​​​ ស្របពេលដែលអតិផរណា​ដែលបង្ហាញដោយធនាគារ​ជាតិនៃកម្ពុជា ថាមានការ​កើនឡើង​ ៦% ក្នុង​ខែមករា ឆ្នាំ២០២៥នេះ​ ដែលករណីនេះ ពួកគេ​បាន​​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​​ ត្រូវ​ដោះស្រាយ​សំណុំវិបត្តិ​​សេដ្ឋកិច្ច​មួយ​ចំនួ​ន​​ឱ្យប្រសើរឡើងវិញ​ បើ​ពុំ​នោះ​ទេ នឹង​​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់ពលរដ្ឋ។

កម្មករអំពាវនាវឱ្យភាគីពាក់ព័ន្ធ​ពង្រឹង​សុវត្ថិភាព​ការ​ងារ​និង​ឈប់​រើស​អើង​ស្ត្រី​មាន​ផ្ទៃ​ពោះ

កម្មករ​ក្នុង​វិស័យ​កាត់​ដេរ បានអំ​ពាវ​នាវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ និង​ថៅកែ​រោង​ចក្រ ពង្រឹង​ប្រព័ន្ធ​ពង្រឹង​សុវត្ថិ​ភាព​នៅ​កន្លែង​ធ្វើការ និង​បញ្ឈប់​ការ​រើស​អើង​អ្នក​មាន​ផ្ទៃ​ពោះ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈ​​មរប​​ស់ស្ត្រី​ ដែល​​មាន​​ប្រ​​មា​ណ​​ជា ៧​៥​ភាគរយ ក្នុងវិស័យកាត់ដេរ។

គណបក្សដើម្បីកម្ពុជាត្អូញត្អែរពីផល​លំបាក​អនុវត្ត​កម្មវិធី​នយោបាយ

គណបក្ស​ដើម្បី​កម្ពុជា​​ បានព្រមានប្រើ​វិធានការ​ច្បាប់ បើ​ក្នុង​ករណី​រដ្ឋបាល​ខេត្ត​ព្រៃវែង​ នៅ​តែ​មិន​ឆ្លើយ​តប​​ចំ​​​​ពោះ​​សេចក្តី​ជូន​ដំណឹង ​ស្តីពី​ សំ​​​​ណើ​សុំ​ជួប​ជុំ​សមាជិក​គណបក្ស​ ក្នុង​គោល​បំណង​ដើម្បី​រៀបចំ​លើក​ស្លា​​ក​ប​ក្ស​​នៅ​ទូទាំង​ខេត្ត​​មួយ​​នេះ​។

កម្ពុជាចាប់បានឧក្រិដ្ឋជនចិន២នាក់ករណីចាប់ស្ត្រីញាត់ចូលវ៉ាលីដើម្បីជំរិតទារប្រាក់

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​របស់​កម្ពុជា អះអាង​ពីការ​ចាប់​បាន​ឧក្រិដ្ឋ​ជន​ចិន​​ ២រូប ដែល​ធ្វើ​សកម្ម​ភាព​​ចាប់​ស្ត្រី​ញាត់​ចូល​វ៉ាលី ដើម្បី​ជំរិត​ទារ​ប្រាក់ ដែល​ការ​ចាប់​ខ្លួន​ជន​ល្មើស ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច​បុរី​ពិភព​ថ្មី​កួរ​ស្រូវ​៣ សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។

អ្នក​អភិរក្ស​​កំពុង​​​ខំ​ប្រឹង​ការ​ពារ​ព្រៃ​ឈើ​​និង​​សត្វ​ព្រៃ​​ដែល​​កំពុង​​ទទួល​រង​ការ​​បំផ្លិច​​​បំផ្លាញ

បុរ​ស​​ជនជាតិ​អាមេរិកាំង​ម្នាក់ គឺ​​​លោក បេន ដាវីស (Ben Davis) ជា​អ្នក​​អភិរក្ស​​ព្រៃឈើ​​និង​សត្វ​ព្រៃ នៅ​​​តំ​បន់​​​ភ្នំពក​-ភ្នំត្នោត​ ក្នុង​​ខេត្ត​ព្រះ​វិហារ​ ចាប់​តាំង​​​ពី​​ឆ្នាំ​២០១២​មក​​នោះ​ កំពុង​តែ​មាន​ការ​​ព្រួយ​បារម្ភ​ពីការ​បាត់​បង់​ព្រៃឈើ​​ និង​សត្វ​ព្រៃ ដែល​​​នៅ​សេសសល់​​នៅ​ក្នុង​តំបន់​នេះ​ ហើយ​បាន​​និង​​​កំពុង​រិះ​រក​គ្រប់​មធ្យោ​បាយ​ដើម្បីការ​ពារ​និង​អភិរក្ស​។