
គណបក្សកម្លាំងជាតិថាការចាប់ខ្លួនសមាជិកខ្លួនម្នាក់ទៀត ជាការបន្តធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ
គណបក្សកម្លាំងជាតិ ថាការចាប់ខ្លួនសមាជិកបក្សរបស់ខ្លួនមួយរូបទៀតនៅក្រុងដូនកែវ ខេត្តតាកែវ ជាការបន្តធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយគណបក្សក្រៅរដ្ឋាភិបាលមួយនេះ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែង លោក ផាន់ សារ៉ាត់ និងសកម្មជននយោបាយទាំងអស់ ឱ្យមានសេរីភាពវិញ ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អនៅកម្ពុជា។


















