អ្នក​ជំនាញ​ចង់​ឱ្យមាន​ការធានា​ទីផ្សារ​សម្រាប់កសិករកុំឱ្យ​ធ្វើស្រូវបាន​ផល​ហើយ​ខ្វះទីផ្សារ

រឿងកសិផល​របស់កសិករ​ធ្លាក់​ថ្លៃ គ្មាន​​ទីផ្សារ នៅ​រដូវប្រមូលផល​ចូល​មកដល់​​​ ​វាមិន​មែន​ជា​រឿង​ថ្មី​​នោះ​​ទេ ពីព្រោះ​រឿង​នេះ​​ វាបាន​កើត​ឡើង​​ជារៀងរាល់​ឆ្នាំ​រាប់​សិប​ឆ្នាំមក​ហើយ​​ ហើយ​រដ្ឋាភិបាល​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​ ក៏​នៅ​តែ​មិន​ឃើញ​​អាចដោះ​ស្រាយ​បញ្ចប់​បញ្ហានេះ​បាន​ដែរ​ ដែល​ហេតុ​ដូច្នេះ​ហើយ​ ទើប​​ធ្វើឱ្យប្រជា​​កសិករ​ជា​ច្រើន​​ នៅ​តែ​មិន​អាច​ងើប​មុខ​រួចពីភាព​ក្រីក្រ​​ រហូត​ដល់​កសិករ​​​​ខ្លះ​ធ្លាក់​​ខ្លួន​​​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ ហើយ​ត្រូវ​​បង្ខំ​ចិត្ត​លក់​ដី​លក់​ស្រែ​សង​បំណុល​គេ​ក៏​មាន​។​

ក្រោយផ្ទុះការតវ៉ាទ្រង់ទ្រាយធំ​​នៅខេត្តតាកែវ រដ្ឋសន្យា​ដោះស្រាយបញ្ហាទឹក​ជូន​កសិករ

ក្រុមមន្ត្រី​អន្តរក្រសួង បានទទួលយកសំណើររបស់​ប្រជាកសិករជាង ៣ពាន់គ្រួសារ ​នៅស្រុកបាទី ខេត្ត​តាកែវ ដោយ​ក្រសួង​​ធនធាន​ទឹក និង​ឧតុនិយម នឹង​​បូមទឹក​ពី​ទន្លេ​បាទីដាក់​ចូល​ក្នុង​ប្រឡាយ​​​​ដែល​រីង​​ស្ងួត ដើម្បីជួយសង្គ្រោះស្រូវប្រាំង​​ដែលកំពុងខ្វះទឹកស្រោចស្រព។

កញ្ញា ភួង កែវរស្មី ថា​ទោះ​ជាប់​គុក​រហូត​​​១០​​ឆ្នាំ​​ក៏​​មិន​ចុះ​ចាញ់​មនុស្ស​អាក្រក់

សកម្ម​បរិស្ថាន កញ្ញា ភួន កែវ​រស្មី ដែល​ត្រូវ​បាន​តុលាការ​បង្គាប់ ឱ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​លើក​ទី​២ ដោ​យ​​សារ​​តែ​ភាព​សកម្ម​ការពារបរិស្ថាន​នោះ ត្រូវ​បាន​គេ​បញ្ចេញ​សារ​មក​ថា នាង​សុខ​ចិត្ត​ជាប់​ពន្ធនាគារ រហួត​១០​ឆ្នាំ មិន​ចុះចាញ់​ចំពោះ​មនុស្ស​អាក្រក់​នោះ​ឡើយ។

បាតុកម្មពីក្រៅប្រទេស​ផ្ញើសារ​ថាក​ម្ពុជាអភ័ព្ទមាន​មេដឹក​នាំ​គ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី

ការដែលមេដឹកនំាគ្រួសារហ៊ុន មិន​អើពើប្រើ​យន្តការ​អន្តរ​ជាតិ ដើម្បី​ទាម​ទារ​ចំណែក​នៃ​កោះ​គុត ពី​ភាគី​ថៃ ជំរុ​​ញឱ្យពលរដ្ឋខ្មែររស់​នៅ​ក្នុង​ប្រទេស​ជឿន​លឿន រួម​ទាំង​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​ផ្ញើ​សារ​ថា ក​ម្ពុ​ជា​អភ័ព្ទ​ជាង​ប្រទេស​ណាៗ​ទាំង​អស់ ដែល​មាន​មេដឹកនាំ​គ្មាន​ឆន្ទៈ​ការពារ​ទឹក​ដី។

អាវុធហត្ថថា​រកឃើញមុខ​សញ្ញា​ក្រុម​ប្រើ​ឯក​សណ្ឋា​ន​កង​កម្លាំង​ជំរិត​ទារ​ប្រាក់​នៅ​ខេត្ត​ព្រះសីហនុ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះ​អាង​ពី​ការ​ចាប់​ឃាត់​ខ្លួន ជន​សង្ស័យ​មួយ​ក្រុម ប្រើ​ឯក​សណ្ឋាន​​ក​ង​​​ក​ម្លាំ​ង ធ្វើ​សកម្មភាព​នៅ​​ខេត្ត​ព្រះសីហនុ ជំរិត​ទារ​ប្រាក់ ដែល​មន្ត្រី​នគរបាល​យុត្តិ​ធម៌​​កំពុង​កសាង​សំ​ណុំ​​រឿ​ង​​បញ្ជូ​​នពួកគេទាំងនោះទៅ​តុលាការ ដើម្បីកាត់ទោស ។

សហជីពសេរីកម្មករទាមទារឱ្យ​​វែកមុខឃាតក​របាញ់សម្លាប់ លោក ជា វិជ្ជា

សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្នើអគ្គស្នងការ​នគរបាលជាតិ ជំរុញ​ការ​​​​ស្រាវ​ជ្រាវ និងកំណត់អត្តសញ្ញាណឃាតករដែលបាញ់សម្លាប់មេដឹកនាំសហជីព លោក ជា វិជ្ជា យក​មកផ្តន្ទាទោស ដើម្បីផ្តល់​យុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះ។

កសិករ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ទាម​ទារ​ឱ្យ​អាជ្ញាធរ​​ជួយ​បូម​​ទឹក​សង្គ្រោះ​ស្រែ​ប្រាំង

ប្រជាកសិករ​​ប្រមាណ ១៥០នាក់ បានប្រមូល​ផ្តុំគ្នា​​តវ៉ា នៅព្រឹកថ្ងៃអង្គារនេះ ដោយ​​បិទ​​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ប្រមាណ​ជាង​១ម៉ោង ​នៅ​ចំណុច​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ​ ​ទាម​ទារ​​​ឱ្យ​​ក្រសួង​ស្ថាប័ន និង​​អាជ្ញាធរ​​​ពាក់​ព័ន្ធ ​ដោះ​ស្រាយ​​​បូម​ទឹក​ស្រោចស្រពដំណាំ​ស្រែ​ប្រាំង​​របស់ពួកគាត់ ដែល​ប្រឈម​នឹង​​ការ​​ខូច​ខាតដោ​យ​​សារ​​​ខ្វះ​​ទឹក​។​

បទអត្ថាធិប្បាយ៖ ដើម្បីក្តោបអំណាច​តពូជ​ លោក​​ ហ៊ុន​ សែន ​ប្រើ​គ្រប់​មធ្យោ​បាយ​​តាម​កម្ទេច​ក្រុម​​ប្រឆាំង

បើទោះបីរដ្ឋ​ធម្មនុញ្ញ​ ចែង​ថា កម្ពុជាអនុវត្តរបប​ប្រជាធិបតេយ្យ​​សេរី​ពហុ​បក្ស​ក្តី តែ​មេដឹក​នាំ ​លោក ហ៊ុន សែន ដើម្បី​​ឱ្យ​​ខ្លួន​​អាច​​ក្តោប​អំណាច​​ណែន​នៅ​ក្នុង​​ដៃ និង​​អាច​​ផ្ទេរ​​អំណាច​​បាន​តកូន​តចៅ​ ​​អតីត​កម្មាភិបាល​ខ្មែរ​​ក្រហម​រូប​នេះ ដែល​​​បច្ចុប្បន្ន​​ជាប្រធានព្រឹទ្ធ​សភា​កម្ពុជា​ និង​ជា​ប្រធាន​បក្ស​កាន់​អំណាច​ផង​នោះ ​​តែង​​តែ​ប្រើ​​គ្រប់​​​ល្បិច​កិច្ច​កល់​​​ទាំង​ស្រប​ច្បាប់ ទាំង​​មិន​ស្រប​ច្បាប់​​ រួម​ទាំង​ទម្រង់​ព្រៃ​ផ្សៃ​​ ក៏​​មេដឹកនាំរូបនេះ ​ហ៊ាន​ធ្វើដែរ​ ដើម្បី​ផ្តួល​គូ​ប្រជែង​នយោបាយ ​របស់​​ខ្លួន​​ដោយ​​មិន​​គិត​ពីផល​ប្រយោជន៍​មុខមាត់​កម្ពុជា​នោះ​​ឡើយ​។​​

គណបក្សកម្លាំង​នឹង​ដាក់​កម្រង​ផ្កា​រំលឹក​ខួប​២១​ឆ្នាំ​នៃ​ការ​ធ្វើ​ឃាត​លើ​លោក ជា វិជ្ជា

គណបក្សកម្លាំងជាតិ នឹងដាក់កម្រងផ្ការំលឹកខួប២១ឆ្នាំ ​នៃ​មរណភាព ប្រធាន​សហជីព​ដ៏​ល្បី​ល្បាញ នៅ​​ក្បែ​​រ​ទីតាំងនៃការធ្វើឃាត កាលពីខែមករា ឆ្នាំ២០០៤។

វិភាគ៖ តម្លៃ​ស្រូវ​​​និង​​ដំឡូង​​មី​ធ្លាក់​​ថ្លៃ​ខ្លាំង​ ឆ្លុះ​បញ្ចាំងពីអសមត្ថ​ភាព​របស់​​រដ្ឋាភិបាលក្នុង​ការ​រក​ទីផ្សារ

រឿងកសិផល​របស់កសិករធ្លាក់ថ្លៃ គ្មាន​ទីផ្សារ តម្លៃ​ស្ថិតនៅលើមាត់ឈ្មួញនៅ​រដូវប្រមូល​ផល​​ចូល​មក​ដល់​​​ ​វា​មិន​មែនជា​រឿងថ្មី​នោះ​ទេ ពីព្រោះ​រឿង​នេះ​​វាបាន​កើត​ឡើង​​ជារៀងរាល់​ឆ្នាំ​រាប់​សិប​​ឆ្នាំ​មក​​ហើយ​​ ហើយ​​រដ្ឋាភិបាល​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ​ក៏​​នៅ​តែ​មិន​ឃើញ​​អាច​ដោះ​ស្រាយ​បញ្ចប់​​បញ្ហានេះ​​បាន​​ឡើយ។