សមាគមអាដហុករកឃើញថាការបំពេញការ​ងារ​របស់​មន្រ្តី​តុលាការ​នៅ​តែ​មិន​ល្អ​បើ​ធៀប​នឹង​ឆ្នាំ​មុនៗ

ការអនុវត្តនីតិវិធី​នៅក្នុងការតុលាការកម្ពុជា ត្រូវរងការ​រិះគន់​ថា នៅតែ​មិន​ទាន់​មាន​ភាព​ជឿន​​លឿន និង​គ្មា​​នកា​​​រកែទម្រង់ឱ្យបានល្អប្រសើរ​នៅឡើយទេ។ អង្គការ​មិន​មែនរដ្ឋាភិបាល រក​ឃើញ​ថា បញ្ហា​ចាក់​ស្រេះ​នៅ​​ក្នុ​ង​​​​​​តុលាការ និង​វិធាន​នានា នៅតែ​ជា​រឿង​ដែល​បន្ត​ដោះ​ស្រាយ​ទៀត។

មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យលោ​ក រ៉ុង ឈុន ស្នើ​តុលាការពន្យាពេល​សវនាការ

មេធាវីការពារសិទ្ធិឱ្យលោក រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ស្នើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពន្យា​​ពេល​​សវនាការ​លើ​​​សំណុំរឿង​កូន​ក្តី​របស់​ខ្លួន ដោយ​សារ​​​បញ្ហា​សុខ​ភាព ខណៈ​កាល​វិភាគ​​សវនាការ​​​លើ​​សំណុំ​រឿង​នេះ គ្រោង​​​ធ្វើ​នៅថ្ងៃទី១៧ ខែ​មករា​ ស្អែកនេះ។

ក្រសួងសន្យាផ្តល់ប្លង់ឱ្យអ្នក​ចាញ់​បោក​ក្រុម​ហ៊ុន​ភូមិខ្មែរ​គ្រុប​ក្រោយមានការងើប​

ក្រុមជនរងគ្រោះក្នុងគម្រោងទិញដី និងផ្ទះ នៅក្រុមហ៊ុនភូមិខ្មែរគ្រុប ខេត្តស្វាយរៀង អះអាង​ថា ក្រសួង​សន្យា​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី ឱ្យពួកគេ​ប្រមាណ ២ពាន់​គ្រួសារ ក្រោយ​ចេ​ញ​តវ៉ា​ច្រើន​ដង ទាម​ទារ​យុ​ត្តិ​ធ​ម៌ រហូតមានការចាប់ខ្លួន មេឆបោកក្នុងក្រុមហ៊ុននេះ ។

អ្នក​នយោបាយ​ខ្មែរ​ថា​ថៃ​ទាម​ទារ​ឱ្យ​បញ្ជូន​ជន​សង្ស័យ​ទៅ​អនុវត្ត​ទោស​សំណុំ​រឿង​ឃាតកម្ម​ជា​រឿង​ត្រឹម​ត្រូវ

នគរបាលអន្តរជាតិ អាំងទែប៉ូល (Interpol) នៅថ្ងៃទី១៥ខែមករានេះ បាន​​ចេញ​​និវេទ​ក្រហម(Red notice) ដោយ​​ប​ញ្ជា​​​​​​​ឱ្យ​ចាប់​ខ្លួ​ន​អ្នក​ផ្តល់​​តម្រុ​យ ​​​ឱ្យ​​បា​​ញ់សម្លាប់​​អ​តី​​តតំ​ណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ខណៈ​ដែល​ន​គ​រ​បា​ល​​ថៃ​ ក៏​បា​​ន​ស្នើ​សុំ​​ដីកាពី​តុ​​​​លាការព្រហ្មទណ្ឌ​ ឱ្យតា​ម​ចា​​ប់ខ្លួ​ន​ជន​សង្ស័យ​ឈ្មោះ លី រតនៈរស្មី ដូចគ្នា​ដែរ ដើ​ម្បី​បើ​ក​​​ផ្លូ​វឱ្យស​មត្ថ​កិ​ច្ច​​​នគរបាល ឈាន​ទៅ​កំណត់​មុខ​សញ្ញា​អ្នកបញ្ជា​នៅ​​ពី​ក្រោយខ្ន​ង​ទៀត ដែ​ល​​នាំ​ឱ្យ​​មា​​ន​​អំ​ពើ​​ឃាតក​ម្ម​​នេះ​កើ​​តឡើងនៅចំក​ណ្តា​ល​ទីក្រុ​ង​បា​​ង​កក កាលពីដើមសប្តាហ៍មុន។

បទវិភាគ៖ តើមូលហេតុអ្វីបានជាអ្នកបញ្ជា​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា​ លើ​ដែន​ដី​ថៃ?

របាយ​ការណ៍​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ថៃ បាន​បង្ហាញ​គ្រប់​ជ្រុង​ជ្រោយ​ដោយ​ផ្អែក​លើ​កាមេរ៉ា​សុវត្ថិភាព និង​​ចម្លើយ​សារ​ភាព​របស់​ខ្មាន់​កាំភ្លើង បញ្ជាក់​ច្បាស់​ថា​អំពើ​ឃាតកម្ម​នៅ​ចំ​កណ្តាល​ទីក្រុង​បាង​កក ទៅ​លើ​​លោ​​​ក លិម គិមយ៉ា គឺ​ពិត​ជា​អំពើ​មនុស្ស​ឃាត​ដែល​មាន​ការ​រៀបចំ​ទុក​ជា​មុន​យ៉ាង​ត្រូវ​ត្រឹម និង​ជា​ប្រព័ន្ធ​​​ពីអ្នក​បញ្ជា អ្នក​​ទ​​ទួល​អនុវត្ត​បទបញ្ជា​ដោយ​ផ្ទាល់ និង​ឃាតករ ក្នុង​អំពើ​បាញ់​ប្រហារ​នេះ។

រដ្ឋមន្ត្រីកសិកម្មស្តីបន្ទោសកសិករជុំវិញ​ការ​ត្អូញ​ត្អែរ​លក់​ស្រូវ​បាន​ថោក

រដ្ឋមន្ត្រីក្រសួង​កសិកម្ម ហាក់​បាន​ស្តី​បន្ទោស​កសិក​រមួយ​ចំនួន ដែល​បាន​តវ៉ា​ត្អូញ​ត្អែរ ពិ​វិបត្តិ​ទីផ្សារ​លក់​ផ​លិត​​ផល​ដែល​ធ្វើ​ឱ្យ​ពួក​គេ​លក់​បាន​តម្លៃ​ថោក ប្រឈម​នឹង​បញ្ហា​ជីវភាព ដែល​ជាដើម​ហេតុ​ជំរុញ​ឱ្យ​គេ​សម្រេច​ធ្វើ​ចំណាក​ស្រុក​ទំាង​គ្រួសារ​ទៅ​រក​ការ​ងារ​នៅ​ប្រទេស​ជិត​ខាង ដើម្បី​ទប់​ទល់​នឹង​បញ្ហា​អត់​ឃ្លាន។

នគរបាលថៃ​បានកំណត់​មុខ​សញ្ញា​បាន​ហើយ​អ្នក​បញ្ជា​ឱ្យ​សម្លាប់​​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​កម្ពុជា

ក្រុម​ជំនាញ​ស៊ើប​អង្កេតរ​បស់​ភាគីថៃ បាន​កំណត់​មុខ​សញ្ញា​ឃើញ​ហើយ អ្នក​ដែល​បញ្ជា​ឱ្យ​បាញ់​សម្លាប់ អ្ន​ក​​​តំ​ណា​ងរាស្រ្ត​គណបក្សសង្រ្គោះជាតិ នៅចំថ្ងៃទី​៧ ខែ​មករា ស្រប​ពេល​ដែល​ជន​សង្ស័យ​មួយ​ចំនួន ត្រូវ​​បា​​​នសមត្ថកិច្ចចាប់ខ្លួន មក​សួរ​ចម្លើយ​ជុំវិញរឿងក្តីព្រហ្មទណ្ឌនេះ។

លោក ​រ៉ុង ឈុន​ នៅ​​ប្រកាន់​ជំហ​​ររឹង​មាំ​ដើម្បី​សិទ្ធិ​មនុស្ស​​លើ​ផ្លូវលំ​បាក

ដោយ​​សារ​​​តែ​ចង់​​ឃើញ​កម្ពុជាមាន​នីតិរដ្ឋ មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ប្រជាពលរដ្ឋ​​ខ្មែរ​មាន​សិទ្ធិ​​សេរី​ភាព​ពេញ​លេញ​ ​មាន​​ការ​ងារ​ធ្វើ​​​ទទួល​​បាន​​ប្រាក់​កម្រៃ​​សមរម្យ​ លោក ​រ៉ុង ឈុន ​បាន​ប្រើ​ពេល​​ស្ទើ​រពេញ​មួយ​ជីវិតមក​​ហើយ​ ដើម្បី​​បំពេញ​សេចក្តីប្រាថ្នា​ របស់​​លោក​​នេះ បើ​ទោះ​បី​​​ជាលោក​ត្រូវ​ជាប់​ពន្ធនាគារ​២ដង​រួច​មក​ហើយ ​និង​កំពុង​ប្រឈម​នឹងការ​ជាប់ពន្ធនា​គារ​​ជាថ្មីទៀតក្តី​​។

គណបក្សកម្លាំងជាតិរៀបចំធ្វើបុណ្យ៧ថ្ងៃនៃមរណភាពលោក លិម គិមយ៉ា

គណបក្សក្រៅរដ្ឋាភិបាល​មួយ បាន​រៀបចំ​បុណ្យ​ខួប​៧ថ្ងៃ នៃមរណភាព​របស់​អតីត​តំណាង​រាស្រ្ត​គណបក្ស​​សង្គ្រោះ​​​ជាតិ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​នៅ​ចំ​កណ្តាល​ទីក្រុង​បាង​កក នៅ​ចំ​ថ្ងៃ​៧​មករា ដែល​គណ​បក្ស​ប្រ​​ជាជនកម្ពុជា​ ប្រសិទ្ធ​នាម​ឱ្យ​ថា​ជា​ថ្ងៃដ៏​ជោគ​ជ័យ​របស់​ខ្លួន លើ​របប​ខ្មែរ​ក្រហម។

អាវុធហត្ថវិន័យម្ចាស់ឡាន​ពាក់​ស្លាក​លេខ​​ ខ.ម ដែល​បើក​ក្បួន​ឱ្យ​​អ្នក​លក់​ឡេ

អ្នក​នាំពាក្យ​​​កង​​រាជអាវុធហត្ថលើផ្ទៃប្រទេស​ បានបញ្ជាក់ថា ម្ចាស់រថយន្តស៊ីរ៉ែន ពាក់ស្លាក​លេខ​ ខេមរភូមិន្ទ ដែល​បើក​​ក្បួន​​ឱ្យ​អ្នក​លក់​ឡេ ត្រូវបាន​ប្រគល់ជូនអង្គភាព សាម៉ី​ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យទ័ពហើយ។