ភ្លើងឆេះព្រៃគំរាមកំហែងគម្របព្រៃឈើបៃតងនៃតំបន់បេតិកភណ្ឌធម្មជាតិអាស៊ាន
មន្ត្រីផ្នែកអភិរក្សគម្របព្រៃឈើបៃតង បានព្រមានពីការបាត់បង់ភាពទាក់ទាញភ្ញៀវទេសចរនៃតំបន់ការពារទេសភាពឧទ្យានជាតិ«ព្រះមុនីវង្សបូកគោ» បន្ទាប់ពីតំបន់បេតិកភណ្ឌធម្មជាតិអាស៊ានមួយនេះបានប្រឈមមុខនឹងភ្លើងឆេះព្រៃជាច្រើនកន្លែង ហើយមន្ត្រីនិយាយថា បច្ចេកទេសនៃការគ្រប់គ្រងបញ្ហានេះនៅមានលក្ខណៈបុរាណនៅឡើយ។