ក្រសួង​​ណែនាំ​​ទៅ​​អ្នក​​ចូល​​ហាង​​កាហ្វេ​​មួយ​​នៅ​​ទឹក​ថ្លា​​ឱ្យ​​តេស្ត​​សុខភាព​និង​​ធ្វើ​​ចត្តា​ឡីស័ក​

ក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​ទៅ​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ក្នុង​សង្កាត់​ទឹកថ្លា ឱ្យ​ទៅ​ធ្វើ​តេស្ត​និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់បាន​ចូល​ទៅ​ហាង​កាហ្វេ​មួយ​នេះ មុន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា។

អ្នក​​ជំងឺ​​កូវីដ​​១៩​ចំនួន​​៧​​នាក់​​ទៀត​​ជា​​សះ​​ស្បើយ​ ​មាន​​អ្នក​​ជំងឺ​​៥​​នាក់​​ពាក់​​ព័ន្ធ​​ព្រឹត្តិ​ការណ៍​​២៨​​វិច្ឆិកា​ផង​​ដែរ​

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ ចំនួន៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​អ្នក​ជំងឺ​៥​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​ផង​ដែរ ខណៈ​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​រក​ឃើញ​នោះ។

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។

អាល្លឺម៉ង់​​ផ្ដល់​​កម្ចី​៣០​លាន​​អឺ​រ៉ូ​ប​ន្ថែ​ម​ទៀ​ត​ដល់​​កម្ពុជា​​សម្រាប់​​គម្រោង​​ថាមពល​​អគ្គិសនី​

រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ផ្ដល់​កម្ចី​ទំហំ៣០លាន​អឺរ៉ូ ឬប្រហែល​ជាង៣៦,៤លាន​ដុល្លារ​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ថាមពល​របស់​ប្រទេស​កម្ពុជា។

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។

HRW​ ​ទាមទារ​​​ស្ថាប័ន​​ផ្ដល់​​កម្ចី​​អន្តរ​ជាតិ​​ស៊ើប​​អង្កេត​​​លើ​​វិស័យ​​មីក្រូ​​ហិរញ្ញ​វត្ថុ​​ពាក់​​ព័ន្ធ​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ទាមទារ​ទៅ​ធនាគារ​ពិភព​លោកឱ្យ​​ស៊ើប​អង្កេត​ទៅ​លើ​​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ប្រជា​ពលរដ្ឋ​កម្ពុជាពី​សំណាក់​​ប្រតិបត្តិករ​ផ្ដល់​កម្ចី​នៅ​ក្នុង​ប្រទេស​នេះ ដែល​ទទួល​បាន​ឥណទាន​ពី​ស្ថាប័ន​ផ្ដល់​កម្ចី​អន្តរជាតិ​​មួយ​នេះ។

នាយក​​រដ្ឋ​មន្ត្រី​​ប្ដេជ្ញា​​អភិ​រក្ស​​តំបន់​​អង្គរ​​ចំ​​ខួប​២៨​ឆ្នាំ​​ថ្ងៃ​​ចុះ​បញ្ជី​​បេតិក​ភណ្ឌ​​វប្បធម៌​​ពិភព​លោក​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​ថា អង្គរវត្ត​ជាគោល​ដៅ​ទេសចរណ៍​លេខ១លើ​ពិភពលោក។

ឃ្លាំង​​ស្តុក​​សម្ភារ​មួយ​​របស់​​ថៅកែ​​ចិន​​នៅ​​កំពង់ស្ពឺ​​ត្រូវ​​ភ្លើង​​ឆាប​ឆេះ​​ទាំង​ស្រុង​​

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បានឱ្យ​ដឹង​ថា ឃ្លាំង​ស្តុក​សម្ភារទំហំ​ជាង១ ៥០០ម៉ែត្រការ៉េ នៃ​ក្រុមហ៊ុន​មួយ​ស្ថិតនៅ​ឃុំ​រកាកោះ ស្រុក​គងពិសី ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង​នៅ​ព្រឹក​ថ្ងៃនេះ។

អ្នក​នាំ​ពាក្យ​​ថា​ បុរស​​ម្នាក់​​ធ្លាក់​​ពី​ទី​តាំង​​ចត្តា​ឡីស័ក​​ក្នុង​​សណ្ឋា​គារ​​មួយ​​ដោយ​សារ​​រវើ​រវាយ​​នឹង​​ថ្នាំ​ញៀន​​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​ថា បុរស​កម្ពុជា​ម្នាក់​ដែល​លោត​ចុះពី​ទី​តាំង​ចត្តាឡីស័​កក្នុង​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃម្សិលមិញ​នេះ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ១៩នោះ​ឡើយ ដោយ​ថា ជា​«រឿង​ផ្ទាល់ខ្លួន»របស់​បុរស​រូប​នោះ។

កម្ពុជា​​រក​​ឃើញ​​មនុស្ស​ម្នាក់​​ទៀត​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ពាក់​ព័ន្ធ​​ករណី​​ឆ្លង​​ក្នុង​​សហ​គមន៍​​

កម្ពុជា​បាន​រក​ឃើញ​ពលរដ្ឋ​កម្ពុជា​ម្នាក់ទៀត​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​កើតឡើង​កាលពី​ចុងខែ​វិច្ឆិកា​កន្លងមក​នេះ។

លោក​ ចាន់​ យ៉េ​ត​ មិន​​​ទោម​នស្ស​​ទេ​ ក្រោយ​​រដ្ឋា​ភិបាល​​ដក​ចេញ​​ពី​​ឧត្ដម​​ក្រុម​ប្រឹក្សា​​ពិគ្រោះ​និង​​ផ្ដល់​​យោបល់​

​មេដឹកនាំ​គណបក្ស​ដ៏​តូច​មួយ​ដែល​បាត់បង់​តំណែង​ពី​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់​រដ្ឋាភិបាល​នោះ ប្រាប់​ថា លោក​សប្បាយចិត្ត​ចំពោះ​សេចក្ដីសម្រេច​បែបនេះ ហើយ​លោក​ថា ករណីនេះ​កើតឡើង​ដោយ​កំហុស​របស់​លោក។

មេ​​បក្ស​​មួយ​​ទៀត​​ត្រូវ​​បាន​​ដក​​​​តំណែង​​ពី​​ឧត្ដម​​ក្រុម​​ប្រឹក្សា​​ពិគ្រោះ​យោបល់ ​បី​​​ថ្ងៃ​​ក្រោយ​​ដក​​ខ្លួន​​ពី​​ជម្លោះ​​ដី​​ធ្លី​​មួយ​

មេដឹកនាំ​គណបក្ស​នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ត្រូវ​បាន​​រដ្ឋាភិបាល​សម្រេច​ដក​ចេញ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​មេដឹកនាំ​បក្ស​នេះ បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ដំណើរការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ។