
ការបង្កើតមជ្ឈមណ្ឌលជំងឺមហារីកអាស៊ាន នឹងកាត់បន្ថយការចំណាយលើការព្យាបាលរបស់ពលរដ្ឋក្នុងតំបន់
យោងតាមទិន្នន័យចុងក្រោយបំផុតក្នុងឆ្នាំ២០២០ ពីទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវពីជំងឺមហារីក (International Agency for Research on Cancer) អ្នកជំងឺមហារីកថ្មីជាង ១លានករណី កើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានមនុស្សប្រហែល៧០០ ០០០នាក់បានស្លាប់។ ជាមួយគ្នានេះ គេរំពឹងថា អ្នកកើតជំងឺមហារីកនឹងកើនឡើងរហូតដល់ ១,៦លានករណី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។