បឹងហ្គាឡូមួយកន្លែងនៅលើកោះរ៉ុងសន្លឹម ត្រូវបានអាជ្ញាធរបាញ់ថ្នាំក្រហមដោយកំណត់ឱ្យរុះរើចេញ។

ភ្ញៀវទេសចរលុបចោលការកក់កន្លែងស្នាក់នៅ ខណៈអាជ្ញាធរពន្យារពេលកំណត់ឱ្យរុះរើទីតាំងអាជីវកម្មចេញពីកោះរ៉ុង

ភ្ញៀវទេសចរបានចាប់ផ្ដើមចាកចេញពីកោះរ៉ុងសន្លឹម និងលុបចោលការកក់កន្លែងស្នាក់នៅ ខណៈអាជ្ញាធរបានពន្យារពេលឱ្យរុះរើចេញសម្រាប់អាជីវកម្ម និងរមណីយដ្ឋាននានានៅឆ្នេរសារ៉ាសេនបេ (Saracen Bay)។

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់ ប្រកាសផ្ដល់រង្វាន់១០០០ដុល្លារចំពោះការផ្ដល់ព័ត៌មានជនសង្ស័យ

​ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅកាស៊ីណូណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់យកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ បានប្រកាសផ្ដល់រង្វាន់ចំនួន១ ០០០ ដុល្លារដល់អ្នកដែលដឹងកន្លែង​លាក់​ខ្លួន​របស់ជនសង្ស័យ​ ​ដែល​លោក​ជឿ​ថា​បាន​សម្លាប់​ភរិយារបស់លោក​។

លោក សួន ច័ន្ទរស្មី ដែលបានខ្ចីលុយមីក្រូហិរញ្ញវត្ថុចំនួន ១៥,០០០ ដុល្លារ មុនពេលត្រូវបានបណ្ដេញចេញពីឧទ្យានបុរាណអង្គរ។ អ្នកស្រីកំពុងរៀបចំប្រព័ន្ធអណ្តូងនៅជុំវិញដីថ្មី ស្ថិតនៅតំបន់រុនតាឯក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រើដីនៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំ

កិច្ចសម្ភាសជាមួយប្រជាពលរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ និងទីតាំងថ្មីនៅរុនតាឯក បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដោយដាក់ដីរបស់ពួកគាត់នៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះបានប្រើប្រាស់ប្រាក់កម្ចី ដើម្បីសាងសង់ផ្ទះថ្មី ឬសង់ផ្ទះបន្ថែម។

ធនាគារ ABA ស្ថិតនៅកែងស្តុបសន្ធរម៉ុក ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

សមាជិកសហជីពណាហ្គាវើលដ៍ថា ធនាគារក្នុងស្រុករារាំងការផ្ទេរប្រាក់ពីបរទេសមកកាន់ពួកគេ

សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បាន​អះអា​ង​ថា ធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេ​ពីម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស ដោយ​លើក​ឡើង​ហេតុផល​អំពី​ព័ត៌​មានអវិជ្ជ​មាន​នៃ​សហជីព​នៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។

ដីតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី អំឡុងឆ្នាំ២០១៩។

មានក្ដីបារម្ភកាន់តែខ្លាំង ខណៈសេចក្ដីព្រាងច្បាប់ថ្មីដកចេញនូវពាក្យ «ជនជាតិដើមភាគតិច» និងអនុញ្ញាតឱ្យមានការបរបាញ់

សហគមន៍​មួយ​ចំនួនឱ្យដឹងថា ការធ្វើវិសោធនកម្ម​​​ច្បាប់ស្ដីពីព្រៃឈើ និងតំបន់ការពារធនធាន​ធម្មជាតិ កំពុងដំណើរការដោយខ្វះធាតុចូលជា​សាធារណៈ ខណៈសេចក្តីព្រាងច្បាប់នេះនិយាយ​អំពីអាជ្ញា​បណ្ណប​របាញ់ និងដកចេញនូវពាក្យ​ «ជនជាតិភាគតិច»។

មួយផ្នែកធំនៃដីឧទ្យានជាតិគិរីរម្យ ត្រូវបានផ្ដល់ទៅឱ្យសាច់ញាតិរបស់ឥស្សរជនដ៏មានឥទ្ធិពល

សាច់ញាតិរបស់អគ្គនាយក​ក្រុម​ហ៊ុន ភាពីម៉ិច (Pheapimex) ដ៏ល្បីឈ្មោះ គឺលោកស្រី ជឹង សុភាព (ហៅយាយភូ) បានទទួលដីព្រៃនៅកណ្ដាលឧទ្យានជាតិគិរីរម្យ ខណៈរដ្ឋមន្ត្រី ឧកញ៉ា និងសាច់ញាតិរបស់លោកស្រី ប៊ុន រ៉ានី ក៏ទទួលបានដីរដ្ឋផងដែរ។ នេះបើយោងតាមឯកសារផ្លូវការដែលបានចេញផ្សាយកាលពីចុងខែធ្នូ។

យានជំនិះពីរគ្រឿងចតនៅមុខផ្សារបុរី វីអាយភី ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន R.N. VIP Real Estate នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋថា​ក្រុមហ៊ុន​កសាង​បុរី​មួយ​នៅ​ខណ្ឌដង្កោ​ដាក់​បញ្ចាំ​បណ្ណកម្មសិទ្ធិ​របស់​ពួកគាត់

ប្រជាពលរដ្ឋរស់នៅបុរីមួយក្នុងរាជធានីភ្នំពេញ បានលើកឡើង​​ថា ពួក​គាត់​មិន​បាន​ទទួលបណ្ណ​កម្មសិទ្ធិផ្ទះ និងដី​ដែលពួកគាត់បានទិញពីក្រុមហ៊ុនឡើយ ដោយអះអាងថា ក្រុមហ៊ុនបាន​ដាក់បញ្ចាំអចលនទ្រព្យរបស់ពួកគាត់។

សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវបានប្រទះឃើញងាប់អណ្តែតតាមទឹកទន្លេមេគង្គ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

សត្វផ្សោត​មួយក្បាល​ត្រូវបាន​ប្រទះ​ឃើញ​ងាប់​នៅ​ក្បែរ​អន្លង់​មួយ​ជាប់​ព្រំប្រទល់​រវាង​ខេត្តស្ទឹងត្រែង​និង​ក្រចេះ

​សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវ​​បា​ន​​ប្រទះ​ឃើញ​ងាប់​នៅ​ក្នុង​ទន្លេមេគង្គ នៅ​​ចុង​​សប្ដាហ៍​​​នេះ ដែល​​បង្ហាញ​ពី​ការ​កើនឡើងគួរឱ្យព្រួយបារម្ភនៃការបាត់បង់ប្រភេទ​សត្វ​ផ្សោតជិត​ផុត​​ពូជ។

កូដករជាស្ត្រីម្នាក់ឈរយំ នៅមុខរបាំងការពារដោយកងកម្លាំង អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

កូដករ​ណាហ្គា​នៅតែ​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ ខណៈ​វិវាទ​ការងារ​នេះ​ឈាន​ចូល​រយៈពេល​មួយឆ្នាំ

រយៈពេលមួយឆ្នាំមកហើយ​ សកម្មភាពតវ៉ា​​នៅមុខ​ក្រុមហ៊ុនណាហ្គាវើលដ៍ ​ស្ទើរ​តែ​ក្លាយជា​រឿងដែលសាមញ្ញ​​មួយ​ទៅ​ហើយ ខណៈក្រុមកូដករ​បានប្រមូលផ្ដុំគ្នាស្រែកតវ៉ាតាំង​ពី​ព្រឹក​ដល់​ពេលរសៀល ដោយ​​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​មន្ត្រី​ប្រដាប់​អាវុធ។

ផ្ទះតម្រៀងជាជួរនៅអមសងខាងផ្លូវ ជាផ្នែកនៃគម្រោងបែងចែកដី Lased ជំហាន២ របស់ធនាគារពិភពលោក នៅឃុំដូង ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋ​អះអាង​ថា គម្រោង​បែងចែក​ដី​របស់​ធនាគារ​ពិភពលោក​បង្ក​ជា​បញ្ហា​ផ្សេងៗ​ដល់​តំបន់

ស្ថិតនៅក្នុងតំបន់មួយនៃខេត្តកំពង់ធំ រដ្ឋាភិបាលបានបញ្ចប់កម្មវិធីព្រៃឈើសហគមន៍មួយ ខណៈដើមឈើដែលនៅសេសសល់ទាំងឡាយកំពុង​តែ​ត្រូវបានកាប់ចេញ ដើម្បី​​បង្កើតជាគម្រោងភូមិ​មួយរបស់ធនាគារពិភពលោក។ នៅក្នុងតំបន់មួយផ្សេងទៀត ដីស្រែចម្ការរបស់កសិករមួយចំនួនក៏ត្រូវ​បាន​ដកហូត​សម្រាប់​គម្រោង​ដូច​គ្នានេះផង​ដែរ។