
អ្នកជំនាញអប់រំគាំទ្រការហាមសិស្សប្រើទូរសព្ទ ប៉ុន្តែជំរុញឱ្យរដ្ឋដោះស្រាយវិបត្តិជីវភាពគ្រូបង្រៀន
អ្នកជំនាញវិស័យអប់រំ និងតំណាងសមាគមគ្រូបង្រៀន បានបង្ហាញការគាំទ្រចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ក្នុងការរឹតត្បិត និងហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងសិក្សា រួមទាំងការបន្ថែមម៉ោងសិក្សា ២ ម៉ោងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា ពួកគាត់យល់ឃើញថា វិធានការនេះ គ្រាន់តែជាដំណោះស្រាយផ្នែកតូចមួយប៉ុណ្ណោះ ខណៈដែលវិស័យអប់រំនៅកម្ពុជា កំពុងទាមទារឱ្យមានការដោះស្រាយបញ្ហាស្នូលគន្លឹះជាច្រើនទៀត។

















