ទេសចរណ៍សៀមរាបនឹងកាន់តែពិបាកងើបឡើងវិញ ក្រោយរកឃើញករណីឆ្លង Covid-19 នៅទីនោះ
បន្ទាប់ពីការប្រកាសអំពីការរកឃើញករណីឆ្លងមេរោគកូរ៉ូណាថ្មីលើកដំបូងកើតឡើងនៅខេត្តសៀមរាប ក្រុមអ្នកបម្រើការនៅក្នុងឧស្សាហកម្មទេសចរណ៍ បង្ហាញក្ដីបារម្ភរបស់ពួកគេថា ការរីករាលដាលនៃមេរោគឆ្លងនេះ នឹងវាយប្រហារបន្ថែមទៀតទៅលើឧស្សាហកម្មទេសចរណ៍របស់ខេត្តមួយនេះ ដែលបានធ្លាក់ចុះរួចជាស្រេចទៅហើយនោះ។