សាលាបឋមសិក្សាជប់កំភ្លឹង ស្ថិតនៅភូមិជប់កំភ្លឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប ជាទីតាំងដែលនិស្សិតនាំយកសម្ភារសិក្សា និងថវិកាទៅជួយឧបត្ថម្ភ ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៣។

និស្សិតមួយចំនួននៅតាមសាកលវិទ្យាល័យនាំគ្នាប្រមូលថវិកាជួយសិស្សក្រីក្រតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប

និស្សិតមួយចំនួនតាមសាកលវិទ្យាល័យក្នុងក្រុងភ្នំពេញ បាននាំគ្នាប្រមូលថវិកាដើម្បីជួយសិស្សានុសិស្សក្រីក្រនៅទីដាច់ស្រយាល ក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ក្នុងគោលបំណងជាការចែករំលែកក្នុងនាមជាតិសាសន៍តែមួយ និងចង់បង្ហាញថាពលរដ្ឋកម្ពុជាត្រូវទទួលបានការរៀនសូត្រស្មើៗគ្នា ខណៈក្រសួងអប់រំថាជាសកម្មភាពមួយដែលយុវជនគួរធ្វើ។

ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្រោមមូលបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ» ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

យុវជនចង់ឱ្យមានការចូលរួមតាមដាន និងទប់ស្កាត់អំពើពុករលួយ ក្នុងនាមជាធនធានសង្គម

យុវជនលើកឡើងថា បញ្ហាអំពើពុករលួយនៅក្នុងសង្គមកម្ពុជា គឺជាបញ្ហាត្រូវតែចូលរួម និងទប់ស្កាត់​ ប៉ុន្ដែពួកគេថានៅតែមានបញ្ហាប្រឈមខ្លះៗអំពីការរឹតត្បិតរបស់អាជ្ញាធរ ទើបមានយុវជនមួយចំនួនហាក់មិនហ៊ានបញ្ចេញសកម្មភាពរបស់ខ្លួន ខណៈអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា គាំទ្ររាល់សកម្មភាពរបស់យុវជនក្នុងការទប់ស្កាត់អំពើពុករលួយ។

យុវជនម្នាក់ស្ម័គ្រចិត្តមកបរិច្ចាគឈាម ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្រាប់ផ្ដល់ទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យុវជនចាប់ផ្ដើមចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស

យុវជន និងព្រះសង្ឃ បានចូលរួមសកម្មភាពបរិច្ចាគឈាម ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱ្យអ្នកកំពុងមានតម្រូវការចាំបាច់ និងខ្វះខាតឈាម ក្នុងន័យដើម្បីជួយ​​សង្រ្គោះ​​ជី​​​វិតមនុស្ស ដែលកំពុងជួបការលំបាក និងករណីសង្រ្គោះ​​បន្ទាន់ដែលពិបាក​​ស្វែងរ​​ក​​ឈា​​ម សម្រាប់ផ្ត​ល់លទ្ធភាពដល់ពួកគេឱ្យទាន់ពេលវេលា។

ទិដ្ឋភាពទឹកលិចក្នុងសហគមន៍ស្ដី្រក្លាហានគីឡូលេខ៦ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ (រូបភាពដោយ ជា រ៉ាយុទ្ធ)

យុវជន​និង​កុមារ​ប្រមាណ​​៨០​ភាគរយ​ក្នុង​សហគមន៍​មួយ​នៅ​រាជធានី​ភ្នំពេញ​បោះបង់​ការ​សិក្សា​ព្រោះ​តែ​ជីវភាព​ក្រក្រី​

ថ្នាក់ដឹកនាំសហគមន៍ដែលមានឈ្មោះ«ស្រ្តីក្លាហានគីឡូលេខ៦» ក្នុងរាជធានីភ្នំពេញ លើ​​ក​​​ឡើងថាយុវជន និងកុមារនៅក្នុងសហគមន៍ប្រមាណ ៨០ភាគរយហើយ ត្រូវបង្ខំចិត្តបោះបង់កា​​រ​​សិ​​​​​ក្សា​​​របស់​​​ពួក ដោយសារកត្តាជីវភាពក្រីក្រ ខណៈដែលមន្ត្រីរាជរដ្ឋាភិបាលធ្លាប់ចាត់ទុកការបោះបង់​​ការសិក្សានេះថា​​ គឺ​​​​ជា​​រឿង​គួរឱ្យព្រួយបារម្ភ។

យុវតី នៅ ណាត ដែលស្រលាញ់ភេទដូចគ្នា រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងកាន់បដាដោយសរសេរក្នុងន័យមិនឱ្យមានការរើសអើងពួកគាត់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ (ឃាង សុខមាន)

អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ស្នើ​កុំ​ឱ្យ​រើស​អើង​និង​ស្នើ​ឱ្យ​មាន​ច្បាប់​ការពារ​​ពួក​គាត់​

អ្នកស្រលាញ់ភេទដូចគ្នា ស្នើឱ្យអ្នកស្រលាញ់ភេទផ្ទុយគ្នា និងពលរដ្ឋទូទៅកុំឱ្យមានការរើសអើងនិងជួយបន្ដគាំទ្រលើពួកគាត់ ជាពិសេសស្នើឱ្យមានច្បាប់គាំពារសម្រាប់អ្នកដែលស្រលាញ់ភេទដូចគ្នា ខណៈ​អាជ្ញាធរមូលដ្ឋានចាត់ទុកការស្រលាញ់ភេទដូចគ្នានេះ ជាវប្បធម៌មិនគួរត្រូវបាន​គេរើសអើងនោះឡើយ។

ទិដ្ឋភាពនៅក្នុងសាលាវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ រាជធានីភ្នំពេញ។

មន្ទីរ​អប់រំ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ការ​គ្រប់គ្រង​របស់​នាយក​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ

ក្រោយពី​មាន​ការ​ចុះផ្សាយ​ពី​ការ​ដាក់​ញត្ដិ​ទៅ​ក្រសួង​អប់រំ យុវជន និងកីឡា របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ សង្កាត់ឃ្មួញ រួច​មក មន្ទីរ​អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បាន​ចុះទៅ​ស៊ើបអង្កេត​ស្វែង​រក​ការ​ពិត កាល​ពី​ថ្ងៃទី៧ ខែតុលា ប៉ុន្តែ​គ្រូបង្រៀន​មួយ​ចំនួននៅសាលានោះ ​យល់​ថា ការ​ពិត​នឹង​មិនអាច​រក​ឃើញ​ឡើយ បើ​គ្មាន​ការ​ចូលរួម​បំភ្លឺ​ឱ្យ​បាន​ទូលំទូលាយ​ពី​លោកគ្រូ-អ្នកគ្រូ​ និង​សិស្សានុសិស្ស។

គ្រូប​ង្រៀន​​​នៅ​​​វិទ្យាល័យ​​​ទួល​​ប្រាសាទ​​​សែន​សុខ​​​ស្នើ​​សុំ​​​ផ្លា​ស់ប្តូរ​​​នាយកសាលា​ ក្រោយ​​​រក​​ឃើញ​​​ភាព​​​មិន​​ប្រក្រតី

គ្រូបង្រៀន ​និង​សិស្សានុសិស្ស​នៃវិទ្យាល័យ​ទួលប្រាសាទ​សែនសុខ រាជធានី​ភ្នំពេញ បាន​នាំ​គ្នាដាក់​ញត្ដិ​ប្តឹង​ទៅ​ក្រសួង​អប់រំយុវជននិង​កីឡា កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្នើ​សុំ​ឱ្យ​ផ្លាស់​ប្តូរ​នាយកសាលា​ លោក អ៊ុំ សុកំ ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុងការ​ចាត់ចែង ដឹកនាំ​បុគ្គលិក​សិក្សា និង​ការ​ចាយ​វាយ​ថវិកា​​គ្មាន​តម្លាភាព។

ពលរដ្ឋ​មួយ​ចំនួន​ថា មុន​ចាក់​វ៉ាក់សាំង​ធ្លាប់​ជឿ​ថា​ ការ​សេព​គ្រឿង​ស្រវឹង​អាច​ការ​ពារ​ជំងឺ​កូវីដ-១៩​បាន

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅតែ​យល់​ឃើញ​ថា ការ​សេព​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​បង្កើត​ភាព​ស្និតស្នាល​ឬ​ក៍បង្កើត​មិត្តភាព​រវាង​គ្នា​និង​គ្នា​នោះ​ទេ តែវា​អាច​ការពារ​ជំងឺកូវីដ-១៩ បាន​ទៀត​ផងដោយ​សារ​តែ​វា​មាន​ជាតិ​អាល់កុល

យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ​-១៩​ ដូសទី​ពីរ​ សម្រាប់​កុមារដែល​មាន​​អាយុ​៥ឆ្នាំ នៅមណ្ឌល​ចាក់វ៉ាក់សាំង​សាលា​មត្តេយ្យ​ ​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។

អាណាព្យាបាល​មួយចំនួន​មិនហ៊ាន​យក​កូនតូច​ទៅ​ចាក់វ៉ាក់សាំង ព្រោះ​បារម្ភ​ពី​ផលប៉ះពាល់​សុខភាព

អាណាព្យាបាលមួយចំនួននៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនហ៊ាននាំយកកូនតូចទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះពួកគាត់នៅតែបារម្ភថា នឹងមានផលប៉ះពាល់ទៅដល់សុខភាព។

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ពលរដ្ឋ​ខ្លះ​នៅ​តែ​យល់ថា​អ្នក​ដែល​ធ្លាប់​ឆ្លង​ជំងឺកូវីដ-១៩​ម្ដង​ហើយ នឹង​មិន​អាច​ឆ្លង​ទៀត​ទេ

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា អ្នក​ណាដែល​ធ្លាប់​​ឆ្លង​​ជំងឺ​​កូវីដ-១៩ម្ដង​​ហើយ នឹង​មិន​​​​អាច​ឆ្លង​​ម្ដង​​ទៀត​​បាន​​នោះ​ទេ ប៉ុន្តែការលើកឡើងនេះត្រូវបាន​មន្ត្រីរដ្ឋាភិបាល​បដិសេធ។