
កុមារនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបងឈប់រៀនច្រើនដោយសារជីវភាពលំបាក
ភ្ញៀវទេសចរដែលទៅទស្សនាតំបន់ភូមិអ្នកនេសាទក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ភាគច្រើនធ្វើដំណើរតាមផ្លូវទឹក តាមបណ្ដោយដងស្ទឹងសង្កែ ចំណុចកំពង់ដក្បែរភូមិបាក់អំរែក ឆ្ពោះទៅកាន់ភូមិបាក់ព្រា។ ក៏ប៉ុន្តែអំឡុងខែឧសភានេះ ស្ថានភាពទឹកទន្លេសាបរីងរាក់ផ្នែកខ្លះ ធ្វើឱ្យទឹកស្ទឹងសង្កែខ្សត់ទឹកខ្លាំង និងតំបន់ខ្លះទៀតរីងគោករាក់ ពុំអាចធ្វើដំណើរតាមផ្លូវទឹកបាននោះឡើយ។


















