កសិករនៅខេត្តព្រះវិហារ​ជិត​៤រយ​គ្រួសារ​បន្ត​តស៊ូ​មតិ​ការ​ពារ​ដី​ធ្លាប់​អាស្រ័យ​ផល​ជិត​២ពាន់​ហិកតា

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ តំណាង​​​ឲ្យពលរដ្ឋជិត ៤០០គ្រួសារ រស់នៅស្រុក​រវៀង និងស្រុកសង្គមថ្មី ខេត្តព្រះ​វិហារ បានជំរុញឱ្យអាជ្ញាធរពន្លឿនយន្តការកាត់ឆ្វៀលដីទំហំជិត ២ពាន់ហិកតា ចេញពីក្រុមហ៊ុនចិន ដើម្បីបានអាស្រ័យ​ផល ដោយគ្មានការរំខាន ក្រោយ​​ពី​អាជ្ញាធរ​ចុះរារាំង។

មេបក្ស​ដើម្បី​កម្ពុជា​ខក​ចិត្ត​នឹង​លោក ឱម យ៉ិន​ទៀង គ្មាន​​ចំណាត់​​ការ​​លើ​​មន្ត្រី​ធ្វើ​ឱ្យ​បាត់​ថវិកា​ជាតិ

ប្រធានគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ ចាត់ទុកលទ្ធផលអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយថា មិនបានយកចិត្តទុកដាក់ស៊ើបអង្កេត​ឱ្យ​ច្បាស់​លាស់ ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ដើម្បីស្វែងរកការពិតកម្ចាត់អំពើពុករលួយដែលធ្វើឱ្យបាត់ថវិកាជាតិនៅខេត្តព្រៃវែងនោះទេ។

ពលរដ្ឋ​ចង់ឃើ​ញរ​ដ្ឋាភិ​បាល​មាន​វិធាន​ការ​​បញ្ឈប់​​ការ​​ដាក់​​​​រង្វាន់​​​​លើ​​ក្រ​វិល​​​កំប៉ុង​​ស្រា

ស្របពេលវិធានការបញ្ឈប់ការដាក់រង្វាន់​លើក្រវិលកំប៉ុងស្រា និងគម្របដបភេសជ្ជៈមានជាតិស្ករ កំពុងទទួលបានការសាទរ ប្រជាពលរដ្ឋទូទៅក៏កំពុងរង់ចាំមើលប្រសិទ្ធភាពវិធានការនេះ ជាមួយ​​ការរំពឹងថារដ្ឋាភិបាលនឹងបន្តចាត់​វិ​ធានការថ្មីៗបន្ថែមទៀត។

សហគមន៍៤​នៅ​ខេត្ត​កោះ​កុង​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ពន្លឿន​ដោះ​​ស្រាយ​​ដី​ធ្លី​ដែល​អូស​បន្លាយ​ជិត​៦ឆ្នាំ

ប្រជាសហគមន៍ចំនួន៤មកពី៦ឃុំំ ក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្ត​កោះកុង ដែលអះអាងថាមានជាង ៨រយគ្រួសារ បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជាថ្មីទៀត នៅក្រសួងរៀបចំដែនដីជំរុញឱ្យក្រសួងសមីនេះ ពន្លឿនដំណោះស្រាយបញ្ហាដីធ្លី ខណៈ​បញ្ហាបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២០មក។

ពលរដ្ឋ​ស្នើ​សុំ​សម្រួល​​ការ​​រស់​នៅ​ក្នុង​តំបន់​អង្គរ​​ក្រោយ​ពី​អាជ្ញាធរ​​ត្រៀម​​កំណត់​​លក្ខ​ខណ្ឌ​​​ប្រើ​ប្រាស់​​ដី

ពលរដ្ឋរស់នៅក្នុងតំបន់អង្គរក្នុងស្រុកពួក ស្រុកប្រាសាទបាគង និងក្រុងសៀម​រាប កំពុងតាមដានយ៉ាងយកចិត្តទុក​ដាក់ ចំពោះ​សេចក្ដីសម្រេចរបស់ក្រសួងរៀបចំដែនដី និងក្រសួងវប្បធម៌ ក្នុងការកំណត់លក្ខខណ្ឌការប្រើប្រាស់ដីទាំង ១១៤ ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិក​ភណ្ឌ​ពិភព​លោក​អង្គរ។

ពល​រដ្ឋ​ជាង​​៤០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំបន់​ជ្រោះ​ដំណាក់​ក្បូន​ទោះ​រស់​នៅ​ជិត​១០​ឆ្នាំ

ពលរដ្ឋរស់នៅតំបន់ជ្រោះដំណាក់ក្បូន ស្ថិត​ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល​សីមា ខេត្តកោះកុង បានអះ​អាង​មក​​ថា នៅថ្ងៃអង្គារនេះ តូបលក់ដូរ និងផ្ទះរបស់ពួកគាត់ជាង ៤០​គ្រួសារ ត្រូវបាន​កម្លាំងចម្រុះ ប្រដាប់ដោយអាវុធខេត្ត​កោះកុង ចុះរុះរើបំផ្លាញចោលអស់គ្មានសល់។

អាជីវករ​រស់​នៅ​ក្រុង​ព្រះ​សីហនុ ព្រួយ​បារម្ភ​ពី​ករណី​ប្លន់​ប្រដាប់​​អាវុធ បង្ក​ដោយ​ជន​ជាតិ​ចិន

អាជីវករ ក៏ដូចជាពលរដ្ឋរស់នៅខេត្តព្រះសីហនុមួយចំនួន បង្ហាញការព្រួយបារម្ភ ពីអំពើប្លន់ប្រដាប់អាវុធ និងបទល្មើសជាច្រើនទៀត បង្កពីជនជាតិចិន ដោយសំអាងថា មួយរយៈចុងក្រោយនេះ ករណីប្លន់ប្រដាប់អាវុធហាក់បានកម្រើក​​​ឡើង ក្រោយសមត្ថកិច្ចកម្ពុជាចុះ​បង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនា​ការ​ទាម​ទា​រ​ឱ្យ​បើក​លំហ​​​​សេរីភាព​​​សហជីព​ដើម្បី​ជំរុញ​លក្ខ​ខណ្ឌការ​ងារ​

ក្រុមអង្គការសង្គមស៊ីវិល និងសហជីព នៅថ្ងៃសុក្រនេះ បានធ្វើយុទ្ធនាការដើរដាក់​ញត្តិទៅកាន់រដ្ឋាភិបាល និងដៃគូអន្តរ​ជាតិ ដោយទាមទារឱ្យបើកលំហសេរីភាពសហជីព ដើម្បីជំរុញលក្ខខណ្ឌការងារ តបតាមកិច្ចព្រមព្រាងពាណិជ្ជ​កម្ម​អន្តរ​ជាតិ ដោយសំអាងថា ការអនុ​វត្ត​សិទ្ធិ​កន្លងមកប្រឈមនឹងឧបសគ្គជាច្រើន។

ក្រុម​ប្លុក​​លោកសេ​រី​​បញ្ចេញ​​ប្រ​តិ​កម្ម​​ទៅ​​នឹង​​តុលាការ​​កម្ពុជា​​​ដែល​​​រក្សា​​​បទ​ចោទ​​លើ​​លោក កឹម សុខា

ក្រុមប្លុកលោកសេរី បានបញ្ចេញប្រតិ​កម្ម​​ភ្លាមៗ ទៅនឹងតុលាការកម្ពុជា ដែលបានរក្សាបទចោទលើ លោក កឹម សុខា ជុំវិញ​សំណុំរឿងប្តឹងទាស់ ដោយពួកគេសម្ដែង​​ការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចនេះ។

ព្រៃលិច​ទឹក​ក្នុង​​​បរិវេណ​ឧទ្យាន​ជាតិ​បុទុម​សាគរ​ខេត្ត​កោះ​​កុង​​កំពុង​រង​ការ​កាប់​ទន្ទ្រាន

ព្រៃលិចទឹកច្រើនហិកតាក្នុងបរិវេណឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ត្រូវបានគេអះអាងមកថា កំពុងរងការកាប់​ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ទាំងគ្មាន​​ការ​ទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធ ដែល​បញ្ហានេះ ពួកគេជំរុញឱ្យរដ្ឋាភិបាលចាត់វិ​ធានការទប់ស្កាត់ឱ្យមានប្រសិទ្ធ​ភាព ដើម្បីការពារធនធានធម្មជាតិក្នុងខេត្តជាប់សមុទ្រមួយនេះ។