
ពលរដ្ឋ១២គ្រួសារនៅខេត្តពោធិ៍សាត់បង្ហាញពីភាពអយុត្តិធម៌ក្រោយអាជ្ញាធរហាមមិនឱ្យធ្វើស្រែលើដីរបស់ខ្លួន
ពលរដ្ឋ ១២គ្រួសារ រស់នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ឱ្យដឹងថា ពេលនេះ ពួកគេកំពុងប្រឈមខ្វះខាតដីធ្វើកសិកម្មចិញ្ចឹមជីវិតនៅឆ្នាំនេះ ក្រោយពីអាជ្ញាធរបានហាមពួកគាត់មិនឱ្យធ្វើកសិកម្មលើដីរបស់ខ្លួនដែលធ្លាប់អាស្រ័យផលជាច្រើនជំនាន់មកហើយ រីឯគោយន្តពីរគ្រឿងទៀតដែលជាទ្រព្យមានតម្លៃចាំបាច់របស់កសិករ ក៏ត្រូវអាជ្ញាធរខេត្តនេះ ឃាត់ចាប់មិនទាន់ប្រគល់ឱ្យពួកគាត់វិញនៅឡើយទេ។


















