កសិករត្រូវការជំនាញនិងការគាំទ្របន្ថែមដើម្បីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ
លោក ផាត សុខា ជាកសិករនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ប្រាប់ថា របរនេះកាន់តែមានការលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារបញ្ហាអាកាសធាតុ ពេលខ្លះមានភ្លៀងច្រើន ពេលខ្លះភ្លៀងតិច និងពេលខ្លះត្រូវសត្វល្អិតបំផ្លាញ ជាដើម។