មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជីខចុះសាកសួរពលរដ្ឋម្នាក់ តាមបណ្តឹងរបស់ឧកញ៉ាហេង ហ៊ុយ ពីបទបរិហារកេរ្តិ៍ នៅព្រឹកថ្ងៃទី៧ ខែសីហា ២០២១។(រូបភាព៖ អ្នកស្រី អឹប តឹង)

សមត្ថកិច្ច​ខេត្ត​កោះកុង​ចុះ​សាកសួរ​​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ម្នាក់​តាម​បណ្ដឹង​ឧកញ៉ា ហេង ហ៊ុយ

សមត្ថកិច្ចខេត្តកោះកុងបានចុះទៅសាកសួរ​ពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ តាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ  ដោយប្តឹងពីបទបរិហារជាសាធារណៈ និងបរិហារបង្កាច់កេរ្ត៍  និងញុះញង់ឱ្យមានការរើសអើងជាសាធារណៈ បន្ទាប់ពីស្ត្រីម្នាក់បានសរសេរលើបណ្តាញហ្វេសប៊ុករិះគន់លោកកាលពីចុងខែកក្កដា។

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

កម្ពុជារកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩ ជាង​៥០០​នាក់​ និង​ស្លាប់​១១​នាក់​បន្ថែម​ទៀត

ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ លើពលរដ្ឋចំនួន ៥២២ នាក់ និងអ្នកស្លាប់ ចំនួន ១១ នាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកស្លាប់កើនដល់ជាង១៥០០ នាក់។

កម្ពុជា​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ជនជាតិ​ឥណ្ឌា​និង​ជន​បរទេស​មក​ពី​ឥណ្ឌា​ចូល​កម្ពុជា​វិញ​

ក្រសួងសុខាភិបាល​បាន​លុបចោល​បំរាម​ហាមឃាត់​អ្នក​ធ្វើដំណើរ​ជនជាតិ​ឥណ្ឌា និង​ជនបរទេស​ទាំងអស់​ដែល​មកពី​ប្រទេស​ឥណ្ឌា​ចូល​មក​កម្ពុជាវិញ បន្ទាប់​ពី​ការឆ្លង​រីករាល​ដាល​ជំងឺកូវីដ-១៩ នៅ​ឥណ្ឌា​បាន​ធូរស្រាល​។

លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​បញ្ចេញ​រថយន្ត​យោធា​២០០​គ្រឿង​ដឹក​ពលករ​ខ្មែរ​មក​ពី​ថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាជាបន្ទាន់ឱ្យអាជ្ញាធរដឹកពលករមកពីថៃ​ដែលកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលជាប់ព្រំដែនទាំងអស់ យកមក​ធ្វើចត្តាឡីស័កនៅតាមខេត្ត​រៀងៗ​ខ្លួន ដោយថា ដើម្បីទុកកន្លែងនោះទទួលយកពលករផ្សេងទៀតដែលទើបវិលត្រឡប់មកពីប្រទេសថៃ​។

ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២ ដូសទី២ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

ក្រសួង​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​ប្រភេទ Delta លើ​ពលរដ្ឋ​ចំនួន​៦៧​ករណី​បន្ថែម​ទៀត​

ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ «Delta» លើពលរដ្ឋចំនួន៦៧ករណី​បន្ថែម​ទៀត ដែល​ធ្វើឱ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី កើនដល់ជាង៣០០នាក់។ 

អ្នកស្រី ដិន ចាន់ធី និងសមាជិកកសិករប៉ុន្មាននាក់ទៀត កំពុងចុះមើលដំណាំម្ទេសរបស់ខ្លួននៅឯចម្ការ ស្ថិតក្នុងខេត្តបាត់ដំបង។

សង្គម​ស៊ីវិល​និង​សហ​គមន៍​ថា​ បញ្ហា​កង្វះ​ស្បៀង​បាន​ជំរុញ​ឱ្យ​កសិករ​ចំណាក​ស្រុក​លក់​កម្លាំង​ពលកម្ម

សហគមន៍មានបញ្ហា​ដីធ្លី ប្រជា​នេសាទ កម្មករ អ្នកប្រកបមុខរបរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាតិដើមភាគតិច បង្ហាញ​ក្ដីកង្វល់ពីបញ្ហាកង្វះស្បៀងអាហារដែលជំរុញឱ្យកសិករកាន់តែច្រើនបង្ខំចិត្តចំណាកស្រុក ដើម្បីលក់កម្លាំងពលកម្មនិងសន្សំប្រាក់ទិញស្បៀងផ្គត់ផ្គង់គ្រួសារ។

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

ក្រសួង​ប្រាប់​អាជ្ញាធរ​រាជធានី​-​ខេត្ត​និង​មន្ទីរ​ត្រូវ​ធ្វើ​តេស្ត​​​កូវីដ-១៩​ឱ្យ​ពលរដ្ឋ​​ដោយ​មិន​គិត​ថ្លៃ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំអាជ្ញាធររាជធានី-ខេត្ត រួមទាំងខាងមន្ទីរសុខាភិបាលទាំងអស់ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដោយឧបករណ៍តេស្តរហ័ស (Rapid Test) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយមិនគិតថ្លៃ។

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សាលា​ឧទ្ធរណ៍​មិន​អនុញ្ញាត​ឱ្យ​កុមារ​ កាក់​ សុវណ្ណច្ឆ័យ​ បាន​នៅ​ក្រៅ​ឃុំ

សាលាឧទ្ធរណ៍បានបដិសេធបណ្ដឹង​សុំនៅក្រៅឃុំរបស់មេធាវីការពារ​ក្ដី​ឱ្យកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាកូនប្រុសអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ​បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស។

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។

តុលាការ​ផ្ដន្ទា​ទោស​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​តវ៉ា​មុខ​ទូត​ចិន​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១២​ខែ​ដល់​​២០​​ខែ

តុលាការ​​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចផ្ដន្ទាទោស​អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​និងអតីត​មន្ត្រីបក្សប្រឆាំងចំនួន៩នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី១២ខែដល់២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន២​លានរៀលចូលរដ្ឋ  ក្រោមបទចោទប្រកាន់«ញុះញង់ និង​ផ្ដើម​គំនិត​ញុះ​ញង់»។

អ្នកជំងឺកូវីដ-១៩ ចំនួន ២២នាក់ទៀតបានស្លាប់ ខណៈអង្គការសុខភាពពិភពលោកព្រមានថា ជំងឺរាតត្បាតនេះនៅឆ្ងាយពីទីបញ្ចប់

នកជំងឺ​កូវីដ-១៩ ចំនួន​ ២២ ​នាក់បន្ថែម​ទៀត​បាន​ស្លាប់ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ ជំងឺ​កូវីដ-១៩នេះ បានកើន​ដល់​ ១ ៣៩៧ នាក់  ខណៈអ្នកឆ្លង​ថ្មីជាង ​៦០០ នាក់ ក្នុងនោះ​ករណី​នាំចូល​​ពីក្រៅ​ប្រទេស​ជាង ​២០០ នាក់។