ប្រធានគណបក្សប្រជា​​ធិប​​តេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី សំណើចងសម្ពន្ធនយោបាយ ២០២៣ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

បក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញដល់រដ្ឋសភាពិចារណាឡើងវិញលើការដោះស្រាយបញ្ហាប្រព័ន្ធបោះឆ្នោត

គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) ជំរុញដល់​រដ្ឋសភាពិចារណាឡើងវិញក្នុងការដោះស្រាយ​​​បញ្ហា​ប្រព័ន្ធ​បោះ​ឆ្នោត​ ដើម្បីធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​​ មានឯករាជ្យភាព អព្យាក្រឹតភាព និងធានា​ឱ្យការបោះឆ្នោត​នាពេលខាងមុខប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ស្លាកគណបក្សភ្លើងទៀន នៅពេលដំឡើង ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

គណបក្សភ្លើងទៀនជំរុញទៅសមត្ថកិច្ចខេត្តកំពង់ធំអនុវត្តច្បាប់លើជនបំផ្លាញស្លាកគណបក្សរបស់ខ្លួន

គណបក្ស​ភ្លើងទៀន ​ជំរុញ​ទៅ​​​សមត្ថកិច្ច​ខេត្តកំពង់ធំ ចាត់វិធានការ​ផ្លូ​វច្បាប់​​​ទៅ​លើ​​ជន​ដែល​​បំផ្លាញ​ស្លាក​គណបក្ស​ខ្លួន​ ដើម្បីជាសារព្រមានកុំឱ្យ​មាន​អ្នកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​គណបក្ស​​​​ដទៃ​បន្ត​ទៀត។

ផ្ទះរបស់ពលរដ្ឋដែលរស់នៅជាប់ព្រែកហូរ​ ក្នុងស្ថានភាពដែលរងការប៉ះពាល់ពីការបាក់ដី ស្ថិតនៅក្នុង​ភូមិអាចម៍កុក​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ពលរដ្ឋដែលផ្ទះប្រេះស្រុតក្នុងក្រុងតាខ្មៅ ស្នើអាជ្ញាធរផ្ដល់ទីលំនៅថ្មី

ពលរដ្ឋ​រងគ្រោះ​ពីការបាក់ច្រាំង​ព្រែកហូរ​ ចំនួន​៣១​គ្រួសារ​​ នៅសង្កាត់​កំពង់​សំណាញ់ ស្នើ​​ដល់អាជ្ញាធរ​​​ផ្ដល់​ទីលំនៅជាបន្ទាន់ ​ក្រោយពីមានការបាក់ដី​​​​​អស់រយៈពេល​៤ថ្ងៃមក​​ ខណៈ​អាជ្ញាធរ​ថា​មិនទាន់​អាច​ស្វែងរក​ទីជម្រកបានទេ​។​​​​​​

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ

ក្រសួង​​​នឹង​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ក្រោយ​​បញ្ជូន​​​មនុស្ស​ចេញ​អស់​ ​​​

ក្រសួងសង្គមកិច្ចអះអាងពីការចាប់ផ្ដើមកំណត់អត្តសញ្ញាណ​​ជនអនាថា និងក្រុមមនុស្សផ្សេងទៀតដែលកំពុងរស់នៅក្នុងមណ្ឌលព្រៃស្ពឺ ដើម្បីបញ្ជូនពួកគេទៅកាន់មណ្ឌលនានា​ និងទៅកាន់ស្រុកកំណើត ហើយ​មណ្ឌលព្រៃស្ពឺ​នេះនឹងអាចបិទតែម្តង ក្នុងករណី​បញ្ជូន​មនុស្សចេញ​អស់​។​​ ​

កញ្ញា ឆែម ស្រីគា រៀបចំរៀបសៀវភៅរើចេញពីទាំងដាក់បណ្ណាល័យចល័យរបស់កញ្ញា នៅលើសួរច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត

សន្តិសុខ​ខណ្ឌដូនពេញ​ពីរនាក់​រារាំង​សកម្មជន​យុវជន​ម្នាក់ រួម​ជាមួយនឹង​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ មិន​ឱ្យ​រៀបចំ​បណ្ណាល័យ​ចល័ត​តូចមួយ​នៅលើ​សួនច្បារ​មុខវត្តបទុមវតី ​រាជធានី​ភ្នំពេញ។

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» មកដល់ចំណុចមួយនៃខេត្តកំពង់ឆ្នាំង រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់)​ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកធ្វើធម្មយាត្រាសោកស្ដាយដែលអាជ្ញាធរខេត្តពោធិ៍សាត់រឹតត្បិតពលរដ្ឋចូលរួមដង្ហែធម្មយាត្រា

អ្នកធ្វើធម្មយាត្រា សោកស្ដាយដែល​​អាជ្ញាធរខេត្តពោធិ៍សាត់​ បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ​ ដោយមិនចង់ឱ្យ​ពលរដ្ឋ​១៥០នាក់ផ្សេងទៀតចូលរួមដង្ហែធម្មយាត្រា​​នៅក្បែរទីតាំងរូបសំណាកអ្នកតាឃ្លាំងមឿង។​

រោងចក្រ ខេមបូ ហ៊ែនសាំ

កម្មករជាង៣០០នាក់បានបិទទ្វាររោងចក្រ ខេមបូ ហ៊ែនសាំ ទាមទារឱ្យថៅកែទូទាត់ប្រាក់សំណង

កម្មករ–កម្មការិនី​ជាង​ ៣០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ស្ថិតក្នុងសង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បាន​នាំគ្នាបិទ​ទ្វា​ររោង​ចក្រ​​​ ដោយកម្មករ​ថា ​រោងចក្រ​នៅតែបើកដំណើរការ​​ តែ​មិន​ផ្ដល់សំណងដល់​កម្មករ​​ដែលរោងចក្របានបញ្ឈប់​​​​។

សិស្សម្នាក់ដែលរៀននៅវិទ្យាល័យ ​ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពេលដួលសន្លប់កាលពីអំឡុងដើមខែកុម្ភៈ ២០២៣។

ចំនួនសិស្សវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ ដែលដួលសន្លប់បានកើនដល់ជាង៧០នាក់

សិស្សនៅវិទ្យាល័យ ​ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាន​បន្តដួលសន្លប់ជាបន្តបន្ទាប់ ដែលគិតមកដល់ថ្ងៃអាទិត្យម្សិលមិញ បាន​កើន​ដល់ជាង​​ ៧០នាក់ ដោយ​មន្ត្រីជំនាញសុខាភិបាលបញ្ជាក់ថា ការដួលសន្លប់នេះដោយសារតែ​​ពួក​គេមា​ន​បញ្ហាសុខ​ភាព។

អគារមួយខ្នងនៅ​វិទ្យាល័យ​ ហ៊ុន សែន ប្រម៉ោ​យ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សិស្សជិត២០នាក់នៅវិទ្យា័យហ៊ុនសែនប្រម៉ោយ ដួលសន្លប់ដោយសារបញ្ហាសុខភាព

​សិស្ស​ជិត ២០​នាក់ រៀន​នៅ​វិទ្យាល័យ​ ហ៊ុន សែន ប្រម៉ោ​យ ស្ថិត​​​នៅ​ឃុំ​​ប្រម៉ោ​យ​ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ បាន​​​បន្ត​​ដួល​​សន្លប់​ជាបន្តបន្ទាប់ និង​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌល​សុខភាព ដោយ​សារ​បញ្ហា​សុខ​​ភាព។

ធនាគារជាតិនៃកម្ពុជា និងសមត្ថកិច្ច នឹងចាត់វិធានការច្បាប់លើបុគ្គលឬស្ថាប័នដែលផ្ដល់ប្រាក់កម្ចីខុសច្បាប់

ធនាគារជាតិនៃកម្ពុជា និង​សមត្ថកិច្ច ប្រកាសចា​ត់​វិធានការច្បាប់ទៅលើ​អ្នកផ្ដល់កម្ចី​ខុសច្បាប់ដែលយកអត្រាការប្រាក់ខ្ពស់​ និងការផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងការ​ផ្តល់សេវាហិរញ្ញវត្ថុ​ដោយ​គ្មានច្បាប់អនុញ្ញាត។