ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណ១០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាជាថ្មី ទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយ​ ​ដោយ​​​​ផ្តល់​ដីព្រៃ​លិច​ទឹក​ទំហំ​ជាង១០០​ហិកតាទៅឱ្យ​សហគមន៍ប្រើប្រាស់វិញ បន្ទាប់ពីពួកគេបានចោទ​អាជ្ញាធរ​មូល​ដ្ឋាន​ថា​បាន​លួច​លក់​​ទៅឱ្យ​​ឈ្មួញ។​ (ផ្ដល់ឱ្យ)

ពលរដ្ឋ​ជាង​១០០​នាក់​តវ៉ា​ឱ្យ​មេ​ឃុំ​ភ្នំលៀប​ផ្តល់​ដី​ព្រៃ​លិច​ទឹក​ជាង​​១០០​ហិកតា​មក​សហ​គមន៍​វិញ

ប្រជាពលរដ្ឋប្រមាណ១០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាជាថ្មី ទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយ​ ​ដោយ​​​​ផ្តល់​ដីព្រៃ​លិច​ទឹក​ទំហំ​ជាង១០០​ហិកតាទៅឱ្យ​សហគមន៍ប្រើប្រាស់វិញ បន្ទាប់ពីពួកគេបានចោទ​អាជ្ញាធរ​មូល​ដ្ឋាន​ថា​បាន​លួច​លក់​​ទៅឱ្យ​​ឈ្មួញ។​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

មន្ត្រី​​បក្ស​កាន់​អំណាច​​ថា​ ​ការ​​រិះគន់​​របស់​​មន្ត្រី​​អតីត​បក្ស​ប្រឆាំង​​រឿង​ទិញ​វ៉ាក់សាំង​ជា​ចេតនា​​ទុច្ចរិត​

មន្រ្តីនាំពាក្យគណបក្សគ្រប់គ្រងអំណាច បានប្រតិកម្មទៅនឹង​ការ​ចោទ​ប្រកាន់​របស់​អតីត​​តំណាង​​​​​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ដោយហៅការរិះគន់រឿងទិញវ៉ាក់សាំង​នោះ​ថា ជា​ចេតនា​ទុច្ចរិតនិង​​បំពុលបរិយាកាសនយោបាយ។

ចក្រទ្វាអន្តរជាតិដូង ខេត្តបាត់បំបង ជាប់ព្រំដែនប្រទេសថៃ

សង្គម​ស៊ីវិល​​ថា​​ ការ​មិន​កំណត់​​ពេល​ឱ្យ​​​មន្ត្រី​គយ​​​ដល់​វ័យ​​ចូល​និវត្តន៍​ឈប់​ពី​ការងារ​​​ជា​គំរូ​អាក្រក់​​ដល់​​​​កំណែ​​ទម្រង់​​​ច្បាប់

មន្រ្តីអង្គការមិនមែនរដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ បានហៅការមិនដាក់​​ពេល​​វេលាឱ្យ​មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលដល់វ័យចូលនិវត្តន៍​ឈប់​ពី​ការ​ងារ​​​​ ថាជាគំរូអាក្រក់និង​​ធ្វើ​​ឱ្យបាត់បង់ឱកាសសម្រាប់​អ្នកមានសមត្ថភាពជំនាន់ក្រោយៗទៀតក្នុងការបង្ហាញស្នាដៃ ចូលរួម​អភិវឌ្ឍ និងជួយបង្កើនប្រាក់ចំណូលសម្រាប់ជាតិ​​។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្តែង ត្រៀមធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកព្រះនេត្រព្រះ)

ពលរដ្ឋ​ជាង​៨០០​នាក់​ចោទ​​មេ​ឃុំ​ភ្នំ​លៀប ​ថា​បាន​​លក់​ដី​រដ្ឋ​​និង​ព្រៃ​លិចទឹក​​​ចំនួន​​១២០​​ហិកតា​

ប្រជាពលរដ្ឋ​ជាង៨០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាលជួយ​អន្តរាគមន៍ដោះស្រាយដោយដកហូតដីរដ្ឋនិងព្រៃលិចទឹក​ទំហំជាង១០០​ហិកតាទុក​ជាសម្បត្តិរួម​សម្រាប់​ប្រើប្រាស់ក្នុងសហគមន៍វិញ ខណៈដែលពួកគេអះអាងថា ដីនោះត្រូវបាន​មេឃុំ​លួចលក់ឱ្យ​ឈ្មួញ​។​

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នងការខេត្តសហការជាមួយអាជ្ញាធរដែនដី ចុះជួយរៀបចំបន្ទប់ ដើម្បីត្រៀមធ្វើជាមណ្ឌលព្យាបាលកូវីដ-១៩ នៅសាលាបឋមសិក្សាសំរោង(ក៥) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រាប់ទទួលពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

ពលករ​ដែល​មក​ពី​ថៃ​ត្អូញត្អែរ​ពី​​ផល​លំបាក​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តា​ឡីស័ក

ពលករមួយចំនួន​បាន​រិះគ​ន់ចំពោះវិធានការរបស់អាជ្ញាធរនិងផ្នែក​​ពាក់​​​​​​​ព័ន្ធផ្សេងទៀតរបស់សុខាភិបាលថា មិនមានការទទួលខុសត្រូវ​ក្នុងពេលអំឡុងពេលដាក់​​​ពួក​​គេ​​ឱ្យធ្វើចត្តា​ឡីស័​​​កនៅមណ្ឌលចត្តាឡីស័កដែលត្រូវបានរៀបចំ​​នៅតាមខ្សែបន្ទាត់​​ព្រំដែន​​កម្ពុជា​-ថៃ។

មន្រ្តី​ថា​រដ្ឋា​ភិបាល​ឈប់​​ប្តឹង​​លោក សម​ រង្ស៊ី​​ ដោយ​​សារ​​​លោក​​​ជិត​ដល់​​នាទី​ចុង​ក្រោយ​​​​​ក្នុង​​​ឆាក​​នយោ​​បា​យ​

មន្រ្តីនាំពាក្យគណបក្សគ្រប់គ្រងអំណាច បានហៅការរិះគន់របស់អតីតប្រធានស្តីទីគណបក្សប្រឆាំងមកលើ​​​ស្ថា​​ប័ន​​​​​​ព្រះមហាក្សត្រ និងតែងចោទប្រកាន់រដ្ឋាភិបាលថាជាអ្នកនៅពីក្រោយព្រះរាជា ថាជាមនុស្សអស់ផ្លូវដើរនិង​​តែល​​​​តោល​​ក្នុងជីវិតនយោបាយនៅនាទីចុងក្រោយរបស់លោក។

ក្បួនដង្ហែរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅព្រឺកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨​ នៅរាជធានីភ្នំពេញ​។

មិន​មាន​អ្នក​នយោ​បាយ​ឬ​បក្ស​នយោ​បាយ​រម្លឹក​ខួប​ព្រឹត្តិ​ការណ៍​ថ្ងៃ​៥-៦​កក្កដា​ទេ​នៅ​ឆ្នាំ​នេះ

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ៥-៦កក្កដា​ មិនបានចេញមុខរម្លឹកបុណ្យខួបចំពោះអ្នកពលីជីវិតនិង​​ដើរតាមមាគ៌ានយោបាយរបស់បក្សរាជានិយមមួយ​នេះដូចបណ្តាឆ្នាំកន្លងៗទៅនោះទេ ខណៈអតីតមន្រ្តី​​មួយចំនួនរបស់គណបក្សនេះ​បង្ហាញការ​​​សោក​​​ស្តាយចំពោះការព្យាយាមជីកកប់ចោល​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះចេញ​ពី​ឆាកនយោបាយ។

ចៅ​ក្រម​បន្ត​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា រឿងក្តីទាក់ទិននឹង​អំពើឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ត្រូវបានចៅក្រមបន្តដាក់​ឱ្យមាន​ការ​ស៊ើប​អង្កេត​រកអ្នកនៅ​ពីក្រោយឬជនសមគំនិតនៃ​ការ​បាញ់ប្រហារ​នេះ ខណៈបុណ្យខួបគម្រប់៥ឆ្នាំ​នៃអំពើឃាតកម្ម ​នឹងត្រូវគេរៀបចំនៅថ្ងៃទី​១០ ខែ​កក្កដា ខាងមុខ។

កែម ឡី

សមាគម​មូល​និធិ​បណ្ឌិត​ កែម ឡី ​អះអាង​ថា​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​នៅ​មិន​ទាន់​មាន​​ឡើយ​

អនុប្រធានសមាគមមូលនិធិ កែម ឡី ឱ្យដឹងថា យុត្តិធម៌សម្រាប់អ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយដែលមានប្រជាប្រិយភាពនេះ គឺមិន​​ទាន់មាន​​ពន្លឺនៅឡើយទេ ខណៈ​​ក្រុម​គ្រួសារកំពុងរៀបចំផ្លាស់ប្តូររូបថតថ្មីនៅខាងមុខផ្ទះនៅស្រុកកំណើតនៃខេត្តតាកែវ ដើម្បី​​ប្រារព្ធ​​ខួប​​៥ឆ្នាំនៃឃាតកម្ម​​កាលពីជិត៥ឆ្នាំមុន។

ពិធីប្រកាសជាផ្លូវការនូវអនុក្រឹត្យ ស្តីពីការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបច្ចេកទេស សង្រ្គោះគ្រោះមហន្តរាយ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺន បំប៉នជំនាញបើកបរ-ជួសជុលអូប័រ និងរបៀបសង្រ្គោះ ជំនាន់ទី៤ រាជធានីភ្នំពេញ ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Hun Manet)

អតីតទាហានឆត្រយោង៩១១ ចោទមេបញ្ជាការថាស៊ីដាច់ប្រាក់ខែរបស់ខ្លួនអស់ជាច្រើនឆ្នាំ

អតីតអនុសេនីយ៍ត្រី នៃទីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានចោទប្រកាន់មេបញ្ជាការរបស់ខ្លួនថា បានយកឈ្មោះ​​របស់​​គាត់​​​​​​ដែលមាន​​ក្របខណ្ឌត្រឹមត្រូវ​លក់ទៅឱ្យអ្នកផ្សេង ហើយបណ្តេញរូបគាត់​ចេញពីអង្គភាពដោយយកលេសថា​ អតីតអនុសេនីយ៍ត្រីរូបនេះ មានជាប់​​​ពាក់​​ព័ន្ធនឹងនិន្នាការនយោបាយបក្សប្រឆាំង។