
តុលាការបដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក រ៉ុង ឈុន
តុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក រ៉ុង ឈុន ប៉ុន្តែត្រូវបានមេធាវីការពារក្តី និងសាច់ញាតិសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ហៅការសម្រេចនេះថា មិនផ្អែកលើអង្គហេតុនិងអង្គច្បាប់ប្រកបដោយសុភនិច្ឆ័យឡើយ។

















