
រដ្ឋាភិបាលប្តេជ្ញាដោះស្រាយបញ្ចប់បញ្ហាប្រេងឆៅដ៏ចម្រូងចម្រាស់ដែលបាត់ជិត៣០ម៉ឺនបារ៉ែលក្នុងខែកញ្ញានេះ
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាត់កម្ពុជា ឱ្យដឹងថា មកដល់ពេលនេះ គ្រប់ភាគីដែលពាក់ព័ន្ធរឿងប្រេងឆៅដែលបានបាត់ជិត៣០ម៉ឺនបារ៉ែល ពីកម្ពុជា គឺបានឈានដល់តំណាក់កាលបញ្ចប់កិច្ចការនានា តាមនីតិវិធីផ្លូវច្បាប់ ពោលគឺនៅរង់ចាំតែការវាយតម្លៃអំពីទីផ្សារប្រេងឆៅក្នុងដំណាក់បន្ទាប់ទៀត ដែលជាកិច្ចការនៅសេសសល់ចុងក្រោយប៉ុណ្ណោះ។


















