ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

តុលាការ​ព្យាយាម​ភ្ជាប់​លោក កឹម សុខា ទៅ​នឹង​បាតុកម្ម​ផ្សេង​ក្រៅ​ពី​បាតុកម្ម​នៅ​ទីលាន​ប្រជាធិ​បតេយ្យ

មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងលោក កឹម សុខា ផ្ទាល់បានព្យាយាមទាត់ចោលរាល់​​ភស្តុ​​​តាង​ដាក់បន្ទុកជាឃ្លីបវីដេអូ និងខ្សែអាត់សំឡេង ដោយហៅភស្តុតាងដែលតំណាងអយ្យការ និង​​មេ​​ធាវីការពារក្ដីរបស់រដ្ឋាភិបាល យកមកធ្វើជាសម្អាងហេតុទាំងនោះថា គឺជាភស្តុតាងដែលមិន​​ស្ថិ​​ត​​​​​នៅក្នុងអង្គហេតុនៃសំណុំរឿង «សន្ទិដ្ឋិភាព» ដែលមានន័យថា «​​ត្រូវរ៉ូវដោយសម្ងាត់ក្នុង​​គោល​បំ​​ណ​​​ង​​​​ចង់ផ្ដួលរំលំរដ្ឋាភិបាល» នោះទេ។

ប្រជាពលរដ្ឋដែលមកប្រមូលផ្ដុំគ្នាតាមការអំពាវនាវលើបណ្ដាញសង្គមហ្វេស៊ុករបស់លោក ខឹម វាសនា នៅចម្ការម្រេចក្បែរជើងភ្នំគូលេន ខេត្តសៀមរាប ដោយថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នឹងមានទឹកជំនន់លិចលង់ពិភពលោក។

អាជ្ញាធរ​ខេត្តសៀមរាប​ដាក់​ឱសានវាទ​ឱ្យ​លោក ខឹម វាសនា រំសាយ​ការជួបជុំ​នៅ​មុន​ដំណាច់​ខែសីហា

រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញរួចហើយអំពីផែនការរំសាយការប្រមូលផ្ដុំ ដោយ​​ចាត់​​ទុកថា ការជួបជុំនេះគឺមិនបានការសហការណាមួយជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលនាំ​​ឱ្យ​​ការ​​ប្រមូលផ្ដុំនេះប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់ សន្តិសុខ បរិស្ថាន និងវិធានការបង្ការ និងទប់ស្កាត់​​ប្រ​​ឆាំង​​ជំ​​ងឺ​កូវីដ-១៩។

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលប្រើការសម្របសម្រួលជាជាងចោទប្រកាន់ដាក់គុកលើអ្នកប្រឆាំងដូចអាជ្ញាធរអនុវត្តលើលោក ខឹម វាសនា

«បងទឹកកំពុងតែហក់ឡើងខ្លាំង ហើយក៏កំពុងតែរញ្ជួយដីជុំវិញ​​ប្រទេសយើងហើយនេះ។ ទីក្រុងភ្នំ​​ពេញ​ត្រូ​​វលិចលង់ទាំងអស់ អត់មានទីណានៅទេ គឺមានតែសៀមរាបទេដែលអាចនៅបាន ទីទួល​​មាន​សុវត្ថិភាព និងគេច​​ផុត​​ពីរញ្ជួយដីបានបង។ ឥលូវនេះ ខ្ញុំមកដល់សៀមរាបហើយ ខ្ញុំមកទាំង​​គ្រួ​សា​​​​រខ្ញុំ​​ហើយ។ អាហ្នឹងបើបងឯងមកថ្ងៃនេះឬក៏ស្អែក បងឯងមកទាន់ បើហួសពេលហ្នឹងគឺ​​មកអត់​​ទាន់​​​​ទេ។ ពួកយើងលែងបានជួបគ្នាហើយបងអើយ……»។

ជំហរ​អតីត​តំណាង​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​មាតុនិវត្តន៍​មុន​តុលាការ​បើក​ការ​ជំនុំ​ជម្រះ​ទ្រង់ទ្រាយ​ធំ​ក្នុង​ខែ​កញ្ញា

ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ​បាន​ប្រកាស​ជំហរ​ថា នឹង​ត្រឡប់​មក​កាន់​កម្ពុ​ជា​វិញ​ដើម្បី​ចូល​រួម​សវនាការ​ក្នុងខែ​កញ្ញា​ តាម​ដីកាកោះ​ របស់​សាលាដំបូងរាជធានីភ្នំពេញ ស្របពេល​ដែល​រដ្ឋាភិបាល​នៅ​បន្តបិទ​ខ្ទប់​ដំណើរ​វិល​ត្រឡប់​របស់​គេនៅ​ឡើយ​។

សង្គ្រោះជាតិ

បក្ស​ប្រឆាំង​អះអាង​ថា​មាន​ជន​រង​គ្រោះ​ប្រមាណ​៤០​នាក់​រង​អំពើ​ហិង្សា​ ប៉ុន្តែ​ជន​ល្មើស​សមត្ថកិច្ច​រក​មិនឃើញ

ភរិយារបស់អតីតសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ រាជធានីភ្នំពេញ មកពីគណបក្សសង្រ្គោះជាតិ ឱ្យដឹងថា ដោយសារតែ​​បញ្ហា​​ន​យោ​បាយ ស្វាមីរបស់អ្នកស្រី ត្រូវរស់នៅជាជនមានពិការភាព មកទល់បច្ចុប្បន្ន នៅក្រោយ​​ពេល​​​ជន​មិន​​ស្គាល់មុខ ព្យាយាមលបវាយប្រហារដោយដុំថ្ម ស្របពេលគណបក្សប្រឆាំងដ៏ធំនេះ ត្រូវបាន​​តុ​​លា​​ការកំពូលរំលាយ កាលពីចុងឆ្នាំ២០១៧កន្លងទៅ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

តុលាការ​កោះហៅ​អ្នកនយោបាយ​ប្រឆាំង​ឡើង​សវនាការ តែ​គ្មាន​វិធានការ​ធានា​ការ​វិលចូល​ស្រុក​របស់​ជនជាប់ចោទ

មន្រ្តីនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការលើកឡើងបែបនេះរបស់​​ក្រុ​ម​​​​អ្នកនយោបាយនៃគណបក្សប្រឆាំង គេមិនដឹងថាតើពួកគេផ្អែកលើមូលដ្ឋានអ្វីខ្លះទើបហ៊ាន​​និយា​​​យ​​​​​បែបនេះឡើយ ខណៈសំណុំរឿង «រួមគំនិតក្បត់ជាតិ» ដែលតុលាការគ្រោង​​នឹងលើកយក​​មក​​​​ជំ​​នុំ​​​ជម្រះនេះ នៅ​សល់ពេលប្រមាណ២០ថ្ងៃទៀត នឹងត្រូវបន្តនីតិវិធីសវនាការហើយ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

សាលាដំបូង​ក្រុងភ្នំពេញ​ទទួល​យក​ភស្តុតាង​ដាក់បន្ទុក​របស់​តំណាង​អយ្យការ​ក្នុង​សំណុំរឿង​លោក កឹម សុខា

សម្រាប់សវនាការលើកទី៥៣ នៅថ្ងៃពុធនេះ មិនសូវជាមានភាពតានតឹងដូចលើកមុនៗនោះទេ ហើ​​​យ​​គ្រប់ភាគីក្នុង​​បន្ទប់​​ជំនុំ​ជម្រះក៏មិនសូវប្រកែកគ្នាខ្លាំងដូចសព្វមួយដងដែរ ខណៈប្រធានក្រុម​​ប្រឹក្សា​ជំនុំជម្រះសម្រេ​​​ច​ទទួល​​យកភស្តុតាងថ្មីដែលតំណាងអយ្យការស្នើ​សុំបញ្ចូលបន្ថែមទៀតកាលពីសប្ដាហ៍មុន ក្នុងការដាក់បន្ទុកប្រឆាំង​​ជន​​ជាប់​ចោទ។

ក្រុម​មន្ត្រី​សមត្ថកិច្ច​យក​ដីកាកោះហៅ​អតីត​មេដឹកនាំ​និង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ បិទ​នៅ​ទីតាំង​អតីត​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

តុលាការ​ចេញ​ដីកា​កោះហៅ​ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​បក្សសង្រ្គោះជាតិ​ចំនួន​៣៤នាក់​ឱ្យ​ចូលរួម​សវនាការ​ក្នុង​ខែកញ្ញា

ជាថ្មីម្ដងទៀត តុលាការបានចេញដីកាបង្គាប់ឱ្យមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​​​ដែល​​ត្រូវ​​បា​ន​​​​​តុលាការកំពូលរំលាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ និងអ្នកគាំទ្រប្រមាណ៣៤នាក់ទៀត ត្រូវចូល​​ខ្លួន​សម្រាប់​​ស​​វ​​នាការ ដែលតុលាការគ្រោង​បើកការជំនុំជម្រះ នៅដើមខែកញ្ញា ខាងមុខនេះ ទា​ក់​​​​ទិនបទចោទ «​រួម​​​គំ​​និតក្បត់»។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

បទ​សម្ភាសន៍​លោកស្រី ចក់ សុភាព៖ ជុំវិញ​ការ​ធ្វើ​កូដ​កម្ម​ណា​ហ្គាវើលដ៍ ខណៈ​អ្នក​រាយការណ៍​ពិសេស​UN ចុះ​អង្កេត​ផ្ទាល់

ការ​ធ្វើកូដកម្ម​ក្នុង​រយៈពេល​៤ថ្ងៃ​ចុង​ក្រោយ​របស់ បុគ្គលិក​ណាហ្គាវើលដ៍​ហាក់​ខុស​ប្លែក​ពី​សព្វមួយ​ដង​ដោយ​កូដករ អាច​ចូលទៅ​សម្តែងមតិដោយ​ផ្ទាល់​នៅមុខ​ អគារកាស៊ីណូណាហ្គាវើលដ៍ ដែល​ជា​រឿង​កម្រ​មួយ។

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

មេធាវី​ការពារក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​បណ្ដឹង​ឧទ្ធរណ៍ ដើម្បី​ស្នើ​ឱ្យ​ដោះលែង​កូនក្ដី​របស់ខ្លួន

មេធាវីការពារសិទ្ធិឱ្យកញ្ញា សេង ធារី នឹងដាក់បណ្ដឹងឧទ្ធរណ៍ នៅ​ក្នុង​សប្ដាហ៍​​នេះ ​​ដើម្បី​​​ជំ​​រុញ​​​ឱ្យ​តុលាការ​ថ្នាក់​កណ្ដាល​មួយ​នេះបើក​ផ្លូវក្នុង​ការ​ដោះលែង​ពិរុទ្ធ​ជន​​រូប​​នេះមាន​​​សេរីភាពនិងបាន​​នៅ​​ក្រៅឃុំ ស្រប​ពេលដែលសាលក្រមនៅមិនទាន់ចូលជាស្ថាពរនៅឡើយ។