
មេធាវីការពារក្ដីលោក សុន ឆ័យ បញ្ជាក់ថាសំណុំរឿងកូនក្ដីរបស់ខ្លួនត្រូវបញ្ជូនទៅចៅក្រមជំនុំជម្រះ
មេធាវីការពារក្ដីរបស់លោក សុន ឆ័យ អះអាងថា នៅពេលនេះ ខ្លួនកំពុងរង់ចាំការកំណត់ពីនីតិវិធីដោយចៅក្រមជំនុំជម្រះ អំពីពេលវេលាសម្រាប់សវនាការ ខណៈព្រះរាជអាជ្ញារងដែលទទួលបន្ទុកនៅក្នុងសំណុំរឿងនេះ បានសម្រេចចោទប្រកាន់ជាផ្លូវការហើយ អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ប្រឆាំងមន្រ្តីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលរូបនេះ តាមបណ្តឹងគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។


















