
វិទ្យាល័យមួយនៅខេត្តបាត់ដំបង រងការរិះគន់ខ្លាំងចំពោះសកម្មភាពឈូសសក់សិស្សក្នុងថ្នាក់រៀន
វិទ្យាល័យមួយស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានរងនូវការរិះគន់យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមានការបង្ហោះរូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពរបស់គ្រូបង្រៀនពីររូបបានចុះទៅឈូសសក់សិស្សប្រុសក្នុងថ្នាក់រៀន ក្រោមការលើកឡើងថាជាការចុះអនុវត្តវិន័យ។