ការលើក​ទឹកចិ​ត្តឱ្យសេពគ្រឿងស្រវឹងជាការចូ​លរួម​បង្ក​សោក​នាដកម្ម​សង្គម

ប្រមាណជា ១០ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនស្រាបៀរ នៅក្នុងប្រទេសកម្ពុជា ហាក់​មមា​ញឹក​ធ្វើ​យុទ្ធ​សាស្ត្រ​ទីផ្សារ​យ៉ាង​សកម្ម លើក​ទឹក​ចិត្ត​ឱ្យ​សេព​គ្រឿង​ស្រវឹង តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ផ្តល់​រង្វាន់​គ្រប់​ទម្រង់ បើ​ទោះ​បី​ការ​សិក្សា​នានា រក​ឃើញ​ថា គ្រឿង​ស្រវឹង​ជា​គ្រោះ​ថ្នាក់ យាយី​សុខ​ភាព​សាធារណៈ​ សេដ្ឋ​កិច្ច និង​បង្ក​សោកនាដកម្ម​ដល់​សង្គម​ក្តី។

ភាព​ស្ងប់​ស្ងៀម​នៃ​​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​អូស​បន្លាយ​ពេល​ជិត​​​១០ឆ្នាំ

គិត​មក​ដល់​ចុង​ឆ្នាំ២០២៤ នេះ មាន​រយៈ​ពេល​​ជិត ១០ឆ្នាំ មក​ហើយ ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​​ព័ត៌​មាន នៅ​​មិន​​ទាន់​​បញ្ចប់​ និង​​​បញ្ជូន​​ទៅ​​​​រ​ដ្ឋសភា​ពិនិត្យ និង​​អនុម័ត​នៅ​ឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង

មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។

ប្រធានាធិបតី​អាឡឺម៉ង់ លោក Frank-Walter Steinmeier នៅវិមាន Bellevue ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣។

សង្គមស៊ីវិល និងបក្សជំទាស់ រំពឹងថាវត្តមានប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជានឹងជួយឱ្យស្ថានភាពធូរស្រាលមុនការបោះឆ្នោត

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត និងបក្សជំទាស់ រំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា នឹងជួយសម្រួលស្ថានភាពមុនការបោះឆ្នោតនៅកម្ពុជាឱ្យធូរស្រាលវិញ។​

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» មកដល់ចំណុចមួយនៃខេត្តកំពង់ឆ្នាំង រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់)​ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

បក្សកាន់អំណាចថាធម្មយាត្រាសមាគមគ្រូបង្រៀន ជាការផ្សព្វផ្សាយសារនយោបាយបក្សប្រឆាំង ខណៈសង្គមស៊ីវិលថាជំរុញឱ្យមានសីលធម៌សង្គម

បក្សកាន់អំណាចថា ធម្មយាត្រាសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​ ជាការផ្សព្វផ្សាយសារនយោបាយបក្សប្រឆាំង ហើយការលើកយក​​ប្រធាន​​បទស្តីពី​ «ការលើកកម្ពស់សីលធម៌សង្គម» សម្រាប់​ធម្មយាត្រានេះ គឺ​គ្រាន់តែ​​ជាទ្រឹស្តីរបស់ពួកគេ ខណៈសង្គមស៊ីវិលវិញយល់ថា ធម្មយាត្រានេះនឹងហុចផលច្រើន​សម្រាប់​​ប្រទេស​មួយដែលចូលចិត្តប្រើហិង្សា។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

UPDATED៖ លោក ហ៊ុន សែន ស្នើឱ្យពិនិត្យពីការធ្លាក់ចុះខ្លាំងសិស្សបុរសប្រឡងជាប់បាក់ឌុប ខណៈរដ្ឋមន្ត្រីអប់រំឆ្លើយថាជានិន្នាការសកល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដែងការបារម្ភពីគម្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សបុរសដែលបានប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកធ្វើធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ចោទអាជ្ញាធរមូលដ្ឋានថាមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ

អ្នកធ្វើធម្មយាត្រាចោទអាជ្ញាធរមូលដ្ឋានថា បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈអះអាងថា អាជ្ញាធរមូលដ្ឋាននៅតែមិនសម្របសម្រួលឱ្យពួកគាត់បានស្នាក់នៅវត្តអារាម ហើយទាមទាររកច្បាប់ ថតរូបអ្នកចូលរួមទាំងអស់ និងទាមទារធ្វើកំណត់ហេតុ ជាដើម បើទោះជាដឹងថាថ្នាក់លើអនុញ្ញាតហើយក៏ដោយក្តី។

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានហែធម្មយាត្រាថ្មើរជើងចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ ឆ្ពោះទៅខេត្តចំនួន៤ ដោយអះអាងថា ដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម ខណៈបារម្ភថា បើមនុស្សចាស់គ្រប់លំដាប់ថ្នាក់នៅតែបន្តប្រើភាសាអសុរោះ មិនរួបរួមសាមគ្គីគ្នាដូចមួយរយៈកាលចុងក្រោយនេះ នោះយុវជនបន្តវេននឹងយកគំរូតាម ដែលអាចឱ្យសង្គមជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។

ធនាគារ ABA ស្ថិតនៅកែងស្តុបសន្ធរម៉ុក ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកច្បាប់ថា បើការបិទប្រតិបត្តិការផ្ទេរប្រាក់ចូលគណនីសហជីពណាហ្គាពីសំណាក់ធនាគារ ABA ធ្វើឡើងដោយចិត្តឯងជារឿងមិនត្រឹមត្រូវ

អ្នកច្បាប់បានលើកឡើងថា ប្រសិនបើធនាគារ ABA បិទប្រតិបត្តិការផ្ទេរប្រាក់ពីក្រៅប្រទេសមកគណនីរបស់សមាជិកសហជីពណាហ្គាវើលដ៍ ដោយគ្មានដីកាសម្រេចរបស់តុលាការ ឬពីរដ្ឋាភិបាល នោះវាជារឿងខុសច្បាប់ ដោយថាធនាគារគ្មានអំណាចក្នុងការវិនិច្ឆយថាគណនីបុគ្គលណាជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស​ ហើយត្រូវបង្កកថវិកាចូលគណនី​នោះឡើយ។

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត អមមកជាមួយនឹងកូនប្រុស ដើរក្នុងពិធីប្រកាសតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិន និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ករណីពាក់ឯកសណ្ឋានយោធាខុសច្បាប់ អ្នកឃ្លាំមើលស្នើឱ្យប្រើវិធានការច្បាប់ស្មើភាព

អ្នកតាមដានសង្គមយល់ថា ការដែលអ្នកដឹកនាំក្នុងវិស័យកងកម្លាំងអនុញ្ញាតឱ្យបក្ខពួកខ្លួនប្រើប្រាស់ឯកសណ្ឋានកងកម្លាំងខុសច្បាប់​ ហើយបែរជារិះគន់និងប្រើវិធានការច្បាប់តែលើអ្នកដទៃដែលប្រព្រឹត្តនូវទង្វើដូចគ្នា វាគឺជាការប្រាសចាកពីគំរូភាព និងប៉ះពាល់តម្លៃដល់ស្ថាប័ន ដោយសារអ្នកដឹកនាំខ្លួនឯងអនុវត្តច្បាប់តែទៅលើគេ តែមិនមើលនូវចំណុចខ្វះខាតរបស់ខ្លួន ដែលនេះមិនបានឆ្លុះបញ្ចាំងនូវប្រទេសនីតិរដ្ឋ។